ភ្នំពេញ៖ ក្រោយពីតារាចម្រៀងស្រីសម្លេងផ្អែម កញ្ញា ឈិត សុវណ្ណបញ្ញា ប្រកាសដើរចេញពីផលិតកម្ម រស្មីហង្សមាសមក បានធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើន មានការសោកស្តាយជាខ្លាំង។

ដោយឡែកក៏មានអ្នកគាំទ្រមួយចំនួនផ្សេងទៀត ពួកគេយល់ឃើញថា ការសម្រេចចិត្តដើរចេញពីទ្រនំចាស់ ដែលឈិត សុវណ្ណបញ្ញា បានជ្រកក្រោមអស់រយៈពេល១១ឆ្នាំមកនេះ គឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់នាង។ ដោយការចាកចេញនេះ អាចធ្វើឲ្យនាងបានចាប់យកឱកាស ដើម្បីចាប់ផ្តើមជីវិតថ្មី និងអាចរៀបចំអនាគតនៅលើវិថីសិល្បៈជាថ្មី តាមអ្វីដែលខ្លួនឯងតែងប្រាថ្នាផងដែរ។

យ៉ាងណាមិញ ចំពោះការចាកចេញនេះ ឈិត សុវណ្ណបញ្ញា ទទួលបានសារលើកទឹកចិត្តជាច្រើន ពីសំណាក់មហាជន ក្នុងនោះនាងក៏ទទួលបានសារលើកទឹកចិត្តយ៉ាងកក់ក្តៅ ពីសំណាក់តារាចម្រៀងរួមទ្រនំចាស់ អ្នកនាង យក់ ថិតរដ្ឋា ផងដែរ។

ដោយក្នុងនោះអ្នកនាង យក់ ថិតរដ្ឋា បាននិយាយលើកចិត្តទៅដល់ កញ្ញា ឈិត សុវណ្ណបញ្ញា ឲ្យតស៊ូឡើង មិនត្រូវចុះចាញ់ និងខំប្រឹងក្រោកឈរដើរទៅមុខបន្តទៀត។

ដោយឡែក ក្រឡេកមកតារារួមទ្រនំចាស់ អ្នកនាងពេជ្រ សោភា និង កញ្ញា សួស វីហ្សា វិញម្តង ដោយអ្នកទាំង២បានបង្ហោះជាសារបង្ហាញពីការសោកស្តាយ នឹងរលឹកដល់ អនុស្សាវរីយ៍ចាស់ កាលពីនៅក្រោមទ្រនំតែមួយ។

ដោយអ្នកនាង ពេជ្រ សោភា បានបង្ហោះសាររលឹកអនុស្សាវរីយ៍ចាស់ៗ ជាមួយនឹងរូបថតចាស់មួយសន្លឹកដោយថា៖ 

«អនុស្សាវរីយ៍ល្អៗ ពេលនោះញុំាបាយជាមួយគ្នា ដើរផ្សារជាមួយគ្នា ទៅកាត់ខោអាវរូមគ្នា ហើយកាលថតបទនោះ មានទាំងភាពសប្បាយ និង កំសត់កម្រ ត្រូវញុំាបាយក្រោមដំណក់ទឹកភ្លៀងជាមួយគ្នា ជាការចងចាំមួយមិនអាចភ្លេចបាន Miss Time Memory »។

រីឯកញ្ញា សួស វីហ្សា វិញក៏បានបង្ហោះសារបង្ហាញពីការសោកស្តាយដែរថា៖ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់ផងដែរថា  តារាចម្រៀង សំនៀងផ្អែមស្រទន់ កញ្ញា ឈិត សុវណ្ណបញ្ញា បានរំលេចសារប្រកាសថា ចាកចេញពីផលិតកម្ម ហង្សមាស ក្រោយពីនាងខកបំណង និងខូចចិត្តដោយសារការតស៊ូរង់ចាំ របស់នាងរយៈពេល១១ឆ្នាំ គ្មានន័យហើយគេមើលមិនឃើញតម្លៃ ។

តារាចម្រៀងម្ចាស់បទ "ម្នាក់ឯងជាថ្មី" រូបនេះបានបង្ហាញសាររៀបរាប់ពីអារម្មណ៍ផ្ទាល់ខ្លួនថា "ដោយសារការស្រលាញ់ដូច្នេះខំខាំមាត់សង្កត់ចិត្ត ហេីយសង្ឃឹមថា គេនឹងឃេីញពីតម្លៃយេីងម្តងទៀត តែការទន្ទឹងចាំ១១ឆ្នាំបានត្រឹមតែចាំ សួរថាមនុស្សយេីងមាន១១ឆ្នាំប៉ុន្មានដងទៀត? វាគួរតែដល់ពេលខ្ញុំត្រូវធ្វេីអ្វី ដេីម្បីអនាគតខ្លួនខ្ញុំម្តងហេីយ លាហើយ អគុណគ្រប់យ៉ាងសំរាប់មនុស្សម្នាក់នេះ"។

នៅក្នុងនោះតារារូបនេះបានអរគុណទៅដល់ផលិតកម្មដែលធ្លាប់ជ្រកថា "នេះជាការចាកចេញជាផ្លូវការរបស់នាងខ្ញុំ ហេីយឆ្លៀតឱកាសនេះ នាងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃផលិតកម្មហង្សមាស ដែលតែងតែបានផ្តល់ដំបូន្មានល្អៗកន្លងមក និង អរគុណដល់រៀមច្បងទាំងអស់ផងដែរដែលតែងតែយកចិត្តទុកដាក់ដល់នាងខ្ញុំ។ ជូនចំពោះបងប្អូន និង មិត្តភក្តិ ដែលតែងតែគាំទ្ររូបនាងខ្ញុ នាងខ្ញុំសូមសន្យាថានឹងនៅបន្តវិថីសិល្បៈនេះបន្តទៀត ដរាបណានៅតែងមានការគាំទ្រ ពីសំណាក់បងប្អូនទាំងអស់គ្នា"។

បើទោះជាតារាចម្រៀងរូបនេះ បានប្រកាសចាកចេញពីផលិតកម្មជាផ្លូវការ ហើយក៏ដោយតែនាងនៅមិនទាន់បានបញ្ជាក់ថា គ្រោងទៅចូលផលិតកម្ម ណាបន្តនៅឡើយទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា