ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង និងជាពិធីការិនី កញ្ញា ជីជី ឬដែលមានឈ្មោះពេញថា ពេជ្រ សូលីដា បច្ចុប្បន្នកំពុងតែមានភាពជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងវិស័យសិល្បៈ ទាំងតំណែងជាពិធីការិនី និងជាតារាសម្តែងផងដែរ។

កាលពីកន្លងទៅកញ្ញា ជីជី ក៏បានទទួលជោគជ័យយ៉ាងខ្លាំង នៅក្នុងមុខជំនួញរកស៊ីថ្មីរបស់ខ្លួន ដោយនាងទើបតែបានបើកហាងលក់ស៊ុបមីហឹរ ជ្រកក្រោមស្លាកយីហោថា «I’m Spicy Soup» កាលពីកំឡុងខែតុលាឆ្នាំ២០១៦កន្លងទៅ ជាមួយនឹងការបើកលក់ស៊ុបនេះនៅតាមបណ្តាញអនឡាញផងដែរ។

ចំណែកឯនៅថ្ងៃនេះវិញ កាលពីព្រឹកនៅលើហ្វេសប៊ុករបស់ពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះ ស្រាប់តែបានបង្ហាញមុខរបរថ្មីបន្ថែមមួយទៀត គឺជាអ្នកលក់សាច់ជ្រូកនៅក្នុងផ្សារ ជាមួយនឹង Caption ថា៖ «អរុណសួស្តី , អ្នកលក់សាច់ជ្រូក , តោះមកកៅឆាយសាច់ជ្រូក ជីជី ទាំងអស់គ្នា»។ ក្រោយមកក៏មានអ្នកគាំទ្ររបស់នាងចូលទៅComment បង្អាប់លេងថា បើអ្នកលក់ស្អាតបែបនេះ ប្រាកដជាលក់ដាច់គ្មានសល់មិនខានទេ។

តើកញ្ញា ជីជី ក្លាយជាអ្នកលក់សាច់ជ្រូកតាំងពីពេលណា?

ប៉ុន្តែតាមមើលទៅនេះប្រហែលជាសកម្មភាពក្រៅឆាកនៅក្នុងការថតខ្សែភាពយន្តរឿង «នំប៉័ងសុបិនស្នេហ៍» ទេមើលទៅ ព្រោះរឿងនេះគ្រោងនឹងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ស៊ីធីអិន(CTN) នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយមានការចូលរួមសម្តែងពីសំណាក់ តារាប្រុសស្រីល្បីៗនៅក្នុងស្រុកជាច្រើននាក់៕

ជីជី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជីជី