ភ្នំពេញ៖ កាលពីយប់មិញ តារាសម្តែងស្រីល្បីរឿងពូកែក្រមិចក្រមើម អ្នកនាង សុខ សោម៉ាវត្តី បានទៅចូលរួមកម្មវិធីគម្រប់ខួបអាពាហ៍ពិពាហ៍៣៥ឆ្នាំរបស់អតីតឪពុកម្តាយក្មេករបស់ខ្លួន ហើយមុននេះបន្តិចនាងក៏បានបង្ហើររូបថតមួយសន្លឹក ដែលថតជាមួយអតីតឪពុកក្មេក អតីតស្វាមី និងកូនស្រីខ្លួនយ៉ាងស្និទ្ធស្នាល ប្រៀបដូចជាគ្រួសារមួយយ៉ាងកក់ក្តៅទៀតផង។

ក្រោយរូបថតផ្អែមល្ហែមជាលក្ខណៈគ្រួសារបានបង្ហាញនៅលើហ្វេសប៊ុកក្រោមចំណងជើងថា៖ « Happy anniversary 35 year mommy and daddy in law Last night, pic With daddy jasmine and dad in law....» បានធ្វើឱ្យមានភាពភ្ញាក់ផ្អើល និងមានសំណួរជាច្រើនបានចោទឡើងទៅកាន់អ្នកនាង សុខ សោម៉ាវត្តីថា តើនាង និងស្វាមីត្រូវគ្នាវិញហើយឬយ៉ាងណា? ស្របជាមួយគ្នានោះដែរ ចម្លើយដែលសុខ សោម៉ាវត្តី បានឆ្លើយទៅកាន់អ្នកគាំទ្ររបស់នាងភ្លាមៗវិញនោះគឺ «ទេ»

គួរឱ្យដឹងដែរថា សុខ សោម៉ាវត្ដី បានរៀបការជាមួយលោក លោក ទូច ដាណារ៉ា ហៅ ពេជ្រ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅនៅក្នុងភូមិគ្រឹះក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយមក ក៏បានលែងលះគ្នាវិញ ដោយមានកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះ ចាស្មីន (jasmine)។

ទោះបីជាយ៉ាងនេះក្តី ក៏មានការជូនពរជាច្រើនផ្សេងៗទៀតផងដែរ ពីសំណាក់អ្នកគាំទ្រនាងថា ប្រសិនបើត្រូវគ្នាវិញពួកគេក៏សប្បាយចិត្តដែរ និងជូនពរឱ្យមានសេចក្តីសុខរហូតទៅ៕

រូបថត សុខ សោម៉ាវត្តី, កូនស្រី, អតីតស្វាមី និងឪពុកក្មេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី