ភ្នំពេញ៖ តារាសម្តែងស្រីជើងថ្មី ក្មេងខ្ចី កញ្ញា ឌី សូនីតា ហាក់​បង្ហាញថា បេះដូង​នាង​ច្បាស់ ​នឹង​ស្វាគមន៍​ស្នេហា​ពិតប្រាកដ ​ពីបុរស​ដែល​នាង​ កំពុង​បង្ហាញ​ពីក្តី​រំពឹង​នៃ​អនាគត​នោះ ​ក៏ដោយ តែ​យ៉ាងណា​ ការសង់​រោង​ទទួល​ផ្កាស្លា​ជ័យ ​ពីបុរស​នោះក៏​មិនអាច​ នឹងលេច​ឡើង​ឆាប់ៗ​នេះ​ដែរ គឺនៅ​មិនទាន់ ​គិតគូរ​ពីរឿង​រៀបការ ​រហ័ស​ពេក​នោះដែរ អាច​នឹងគិត​ប្រហែល ​ពីរឆ្នាំ​ទៀត។ 

តារាស្រីទាំង​វ័យ​​ក្មេងខ្ចី ក្នុងវ័យ២៣ឆ្នាំ កញ្ញា ឌី សូនីតា បាន​បង្ហើប​ប្រាប់ឲ្យ​ច្បាស់​ថា «បេះដូង​ខ្ញុំ​ពេលនេះ​ ក៏​ទទួល​បាន​ពន្លឺ​ស្នេហ៍​ ពិតប្រាកដ​ហើយ ហើយក៏​រំពឹង​ផងដែរ ពី​ពន្លឺ​នេះ បេះដូង​នឹង​ទទួលបាន​ ភាពកក់ក្តៅ រកឃើញ​សុភាពបុរស​ពិត ដឹកដៃគ្នា​ដើររួម​ដំណើរ​ ឆ្ពោះទៅរក​វិថី​អនាគត​ ដ៏ភ្លឺស្វាង មួយ​សម្រាប់​ជីវិតគូ។ តែសុំបដិសេធ​ មិន​បង្ហាញ​អត្តសញ្ញាណ មនុស្ស​ក្នុងបេះដូង ក្នុង​ហេតុផល សូម​លាក់សិន ព្រោះ​នៅ​រង់ចាំ​ឱកាសល្អ ​ជាងនេះ​នឹង​បង្ហាញ​នោះ»។ 

កញ្ញា ឌី សូនីតា តារា​សម្តែង និង​ចម្រៀង បាន​ប្រកាស​ឲ្យដឹង​ទៀតថា «ខ្ញុំ​ពិតជា​មាន​អ្នកពិសេស​ហើយ​មែន ហើយ​ពេលនេះ ​កំពុង​ស្វែងយល់​ចិត្តថ្លើម​គ្នា ដែល​មនុស្ស​ពិសេស​នេះ ក៏​ធ្វើឲ្យ​បេះដូង​ខ្ញុំ គិតថា​នឹង​ទទួលយក នឹងអាច​រួមរស់​ទៅ ថ្ងៃ​អនាគត​បាន។ បេះដូង​នាង​ច្បាស់​ នឹង​ស្វាគមន៍​ស្នេហា​ពិតប្រាកដ ​ពីបុរស​ដែល​នាង​កំពុង​បង្ហាញ​ ពីក្តី​រំពឹង​នៃ​អនាគត​នោះ ​ក៏ដោយ តែ​យ៉ាងណា​ ការសង់​រោង​ទទួល​ផ្កាស្លា​ជ័យ​ ពីបុរស​នោះក៏​មិនអាច ​នឹងលេច​ឡើង​ឆាប់ៗ​នេះ​បានដែរ។ ដ្បិតថា ស្នេហា​មាន​ភាពកក់ក្តៅ​មែន តែនៅ​មិនទាន់​គិតគូរ​ ពីរឿង​រៀបការ​ រហ័ស​ពេក​នោះដែរ។ វេលា​នោះ​អាច​នឹងគិត ​ប្រហែល​ពីរឆ្នាំ​ទៀត។ ពេល​នៅ​មិនវែង ដែលខ្ញុំ​គិតគូរ​ពីរឿង​ រៀបចំ​អនាគត​គ្រួសារ ឬ​និយាយ​ចំការ​រៀបការ​នោះ ខ្ញុំ​ក៏នឹង​បញ្ចប់​ការងារ​សិល្បៈ​ដែរ។ ខ្ញុំ​នឹង​បង្វែរ​ទិសដៅ ​ចំណូល​គ្រួសារ​ងាក​ទៅរក​ការងារ ​ជំនួញ​វិញម្តង»។ 

សូមជម្រាបថា កញ្ញា ឌី សូនីតា ពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ ត្រូវបាន​គេ​មើលឃើញថា ការងារ​សិល្បៈ​កាន់តែ​ មានភាព​មមាញឹក ដែល​ព្រម​នឹង​ទទួលបាន ​ឱកាស​សម្តែង​ភាពយន្ត​ល្បី ដែល​ផលិត ពី​ផលិតកម្ម​ មកពី​ហូលីវូដ នាងក៏​ក្តាប់​ឱកាស​ចេញ​ច្រៀង​ នៅតាម​កម្មវិធី​ផ្សេងៗ​ តាមខេត្ត ដែល​ពេលខ្លះ ​រកពេល​ទំនេរ​ចូល​សម្រាក​ផ្ទះ ស្ទើរ​មិនបាន​ផង មិន​ចាញ់​តារាចម្រៀង​អាជីព ​ក្នុង​ផលិតកម្ម​នោះឡើយ។ នាពេលខាង​មុខឆាប់ៗ ខ្ញុំក៏​ត្រៀម​ចេញបទ​ចម្រៀងថ្មី​ ផ្ទាល់ខ្លួន បទ Original Song។ ដែល​រំពឹង​នឹង​ទទួលបាន​ ការគាំទ្រ​ពី សំណាក់​មហាជន៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ឈិត សុវណ្ណបញ្ញា ប្រហែលជាបាក់ទឹកចិត្តខ្លាំង ទើបសម្រេចទម្លាយសារនៅក្នុងហ្វេសប៊ុក!

ភ្នំពេញ៖ តារាចម្រៀងស្រី កញ្ញា ឈិត សុវណ្ណបញ្ញា តែងត្រូវបានគ្រប់គ្នាដឹងថា នាងជាតារាស្រីម្នាក់ មានចរិតស្លូតបូត និងមិនដែលមាន រឿងអាស្រូវពាក់ព័ន្ធនឹង ស្នេហា ឬជម្លោះជាមួយនឹងតារាសិល្បៈណានោះទេ។

ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកគាំទ្រចាប់អារម្មណ៍ កាលពីយប់មិញនោះគឺ នាងបានសរសេរសារមួយ នៅក្នុងគណនីហ្វេសប៊ុករបស់នាង ហាក់ដូចជា បាក់ទឹកចិត្តខ្លាំងលើរឿងអ្វីម្យ៉ាង មិនដឹងជារឿងការងារ ឬក៏រឿងជីវិតឯកជននោះទេ។

តារាស្រីរូបនេះ ក៏បានសរសេរថា "ខ្ញុំអន់ខ្លាំងណាស់មែនទេ ខ្ញុំគ្មានសមត្ថភាពទាល់តែសោះមែនទេ ??ពេលខ្លះខ្ញុំមិននិយាយមិនមែនខ្ញុំមិនចេះឈឺ"។

មិនយូរប៉ុន្មាន នាងក៏បានទម្លាយសារមួយទៀត កាលពីប៉ុន្មាននាទីមុននេះ ដែលមានអត្ថន័យយ៉ាងដូច្នេះថា "ដោយសារការស្រលាញ់ដូច្នេះខំខាំមាត់សង្កត់ចិត្ត ហើយសង្ឃឹមថាគេនឹងឃើញពីតម្លៃយើងម្តងទៀត តែការទន្ទឹងចាំ១១ឆ្នាំបានត្រឹមតែចាំ សួរមនុស្សយើងមាន១១ឆ្នាំប៉ុន្មានដងទៀត? វាគួរតែដល់ពេលខ្ញុំត្រូវអ្វីដើម្បីអនាគតខ្លួនខ្ញុំម្តងហើយ លាហើយ អគុណគ្រប់យ៉ាងសំរាប់មនុស្សម្នាក់នេះ"។

ក្រោយពីបានឃើញដូចនេះ បណ្តាអ្នកគាំទ្រ បានព្យាយាមលើកទឹកចិត្តនាង ហើយថែមទាំងពោលពាក្យថា «ទោះបីមិនមានអ្នក ផ្តល់តម្លៃឲ្យរូបនាង ក៏ពួកគេ នៅតែទុកនាង នៅក្នុងបេះដូង និងនៅតែស្រលាញ់ជានិច្ច»។

គួររំលឹកផងដែរថា កញ្ញា ឈិត សុវណ្ណបញ្ញា កម្របង្ហោះសារទាក់ទងនឹងជីវិតឯកជនរបស់នាងខ្លាំងណាស់ ទោះជាមានរឿងអ្វីក៏ដោយ ក៏នាងនៅស្ងៀម និងមិនងាយទម្លាយរឿងក្នុងចិត្តចេញមកក្រៅនោះទេ តែនៅពេលនេះ ប្រហែលជានាងមិនអាច បៀមលាក់ទុក នូវរឿងទាំងនេះបាន ទើបនាងសម្រេចចិត្ត បញ្ចេញសារទាំងអស់នេះឡើង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី សូនីតា