​​ទោះ​​បី​​ជួបស្នេហ៍បរាជ័យ​​ពីរ​លើក​រួចទៅ​ហើយ​ក្តី ​តារា​សម្តែង​ Christy Chung នៅ​តែ​មិនខ្លាច​​រអា​​នឹង​អាពាហ៍ពិពាហ៍​​​លើកទី៣នោះ​ទេ ​​ពោលគឺ​ថ្មីៗ​នេះ​នាងកំពុង​តែ​មាន​ទំនាក់​ទំនង​​​ណាត់ជួប​​ជាមួយ​ មហាសេដ្ឋីជំនួញក្រុង​​ហុង​កុង​ម្នាក់​ជាមួយនឹងក្តី​សង្ឃឹម​​​ថា នឹងបាន​ជួប​​ស្នេហ៍​ពិត ។ ​បន្ទាប់ពីបាន​​លែងលះ​ស្វាមី​ទី២ ដែលជា​តន្ត្រី​ករកាលពី​ឆ្នាំ​ទៅមិញ​នេះ ​នាង Christy Chung មិន​លះ​បង់​​ការព្យាយាមក្នុងការស្វែង​រក​គូកំណាន់ចិត្ត​​​​​សា​ជា​ថ្មីនោះទេ ​​ហើយ​ថ្មីៗនេះ ​​គេ​បានឃើញ​នាង​​បណ្តើរ​គ្នា​ជាមួយនឹងមហា​សេដ្ឋី​ជំនួញ​​​​​ដែល​​​មិន​សូវ​ ល្បី​​​ឈ្មោះម្នាក់​ គឺ​លោកអាន់​ឌី ។

​កាលពីថ្ងៃទី១៤ កុម្ភៈ​​ ឆ្នាំ២០១២ ​ចំថ្ងៃ​បុណ្យ​​​នៃក្តី​ស្រឡាញ់​នាង​ Christy  និងកូន​ស្រី​ច្បង​​​របស់នាង​​គឺ​ចាស្មីន អាយុ​១៤​ឆ្នាំ ​​ព្រម​ទាំង​​លោក Andy បណ្តើរគ្នា​ត្រសងចូល​​ទិញ​ទំនិញ​​ក្នុង​ហាង​​ទំនើបមួយ​​ និង​ញ៉ាំ​​អាហារ​​​ពេល​​​ល្ងាច​​ប្រកប​ទៅ​ដោយ​មនោសញ្ចេត​នា​​ផ្អែម​ល្ហែម​​​ ​​ មុន​ពេល​វិល​ត្រឡប់​​ទៅស្នាក់នៅក្នុង​​សណ្ឋាគារ​ដ៏​ប្រណីត​​​មួយ​ជាមួយ​នឹង​ កូនស្រី​២នាក់​​ផ្សេងទៀត​​​របស់នាងដែលកំពុង​រងចាំនៅទីនោះ ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]