ភ្នំពេញ៖ កាលពីយប់មិញតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មសាន់ដេ លោក អ៊ីណូ បានយកក្មួយបង្កើតរបស់លោក ទៅពិនិត្យជំងឺនៅមន្ទីរពេទ្យកុមារជាតិ។ 

ប៉ុន្តែចៃដន្យលោក អ៊ីណូ បានជួបរឿងមិននឹកស្មាន ព្រោះតែការប្រើពាក្យសម្តីមិនសមរម្យ គ្មានការគួរសម ពីសំណាក់លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យមួយចំនួន នៅមន្ទីរពេទ្យកុមារជាតិ រាជធានីភ្នំពេញ។

លោកប្រាប់ថា នេះជាលើកទី១នៅក្នុងជីវិតហើយ ដែលបានជួបប្រទះនូវរឿងអសីលធម៌ដូច្នេះ ពីគ្រូពេទ្យនៅក្នុងស្រុក។ ក្រោយជួបហេតុការណ៍នេះ ពេលចេញពីមន្ទីរពេទ្យកុមារជាតិវិញ លោក អ៊ីណូ ក៏បាន live វីដេអូនៅលើហ្វេសប៊ុករបស់ខ្លួនភ្លាមដែរ ព្រមទាំងសរសេរចំណងជើងនៅលើវីដេអូនោះទាំងស្រុងថា៖

«លើកទីមួយសូមបញ្ចេញអារម្មណ៍អត់សប្បាយចិត្ត សូមផ្ញើជូនលោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលខ្ញុំបានជួបមិញ វេលាម៉ោងជិត7 pm នៅមន្ទីរពេទ្យកុមារជាតិ ស្អប់អ៊ីណូចុះ ព្រោះអ៊ីណូចូលចិត្តនិយាយត្រង់ ហើយក៏សូមអភ័យទោសចំពោះលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យទាំងអស់ផ្សេងទៀត ដែលជាគ្រូពេទ្យដ៏ល្អ ក្រមវិជ្ជាជីវៈសីលធម៌ល្អផងដែរ ពួកគាត់មិនបានដឹងរឿងនេះ បើមានសម្តីលើសលស់ ពាក់ព័ន្ធដោយអចេតនាក៏សូមអភ័យទោសពីខ្ញុំបាទ អ៊ីណូ ផង»។

ចង់ដឹងថា លោក អ៊ីណូ បានជួបរឿងអ្វីខ្លះនោះ ទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖ 

អ៊ីណូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីណូ