ម៉ាឡេស៊ី៖ ភាគច្រើនយើងមិនសូវឃើញ តារាសម្តែងស្រី៣ដួង មាន កញ្ញា ឌុច លីដា កញ្ញា ម៉ាក សែនសូនីតា កញ្ញា នៅ សូនីតា ថតរូបជាមួយគ្នានោះទេ ប្រហែលជាពួកគេមិនសូវបានជួបមុខគ្នា នៅតាមកម្មវិធី។ ប៉ុន្តែកាលពីម្សិលមិញ ពួកគេទាំង៣នាក់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលឃើញដើរកំសាន្តជាមួយគ្នា ទៅដល់ប្រទេសម៉ាឡេស៊ីឯណោះ។

រូបថតប៉ុន្មានសន្លឹកដែលតារាស្រីទាំងនោះ បាននាំគ្នាបង្ហោះ ក្នុងគណនីហ្វេសប៊ុកពួកគេរៀងៗខ្លួន បានធ្វើឲ្យអ្នកគេចាប់អារម្មណ៍ខ្លាំង ជាមួយនឹងស្ទាយថតស្អាតៗ នៅមុខអគារ KLCC Twin Tower។

ក្នុងនោះដែរ មានអ្នកលេងបណ្តាញសង្គមភាគច្រើន បានបញ្ចេញមតិថា "នេះជារូបកម្រមួយ ដែលឃើញតារាស្រី៣ដួង បានថតរូបជាមួយគ្នាយ៉ាងស្និទ្ធស្នាលដូច្នេះ" និងមានអ្នកខ្លះ បានពោលពាក្យថា "ដល់ពេលពួកគេ បានថតជាមួយគ្នាបែបនេះ ទើបដឹងថា សម្រស់របស់ពួកគេនីមួយៗ មិនចាញ់គ្នាប៉ុន្មានទេ ទោះបីជាទម្រង់មុខផ្សេងគ្នាក៏ដោយ"

យ៉ាងណាមិញ មិនមានអ្នកណាដឹងនោះទេ ថាតារាស្រីស្រស់ស្អាត៣ដួង ទៅប្រទេសម៉ាឡេស៊ី គឺដើម្បីដើរកំសាន្ត លំហែអារម្មណ៍ ជាលក្ខណៈមិត្តភក្តិ ឬក៏ទៅដើម្បីការងារសិល្បៈ៕

តោះចាំកាល់ មើលរូបថតស្អាតៗរបស់ពួកគេទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងដំណើរកំសាន្តផងដែរ កាលពីលើកមុន កញ្ញា ម៉ាក សែនសូនីតា ក៏បានទៅដើរលេងដល់ឌូបៃ។

ក្តីស្រមៃរបស់ តារាស្រីបបូរមាត់បេះដូង កញ្ញា ម៉ាក សែនសូនីតា បានក្លាយជាការពិតហើយ ដែលនាងបានមានជោគវាសនា បានទៅដើរលេង ដល់ឌូបៃ។

គ្រាន់តែទៅដល់ភ្លាម រូបនាង ក៏ប្រញាប់ថតរូបស្អាតៗ ដើម្បីចែកចាយមកកាន់អ្នកគាំទ្ររបស់នាង ឲ្យឃើញពីទិដ្ឋភាពដ៏អស្ចារ្យនៅឌូបៃ ដែលជាទីក្រុង ឋានសួគ៌ និងស៊ីលិវ័យមួយ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានជិះសត្វអូដ្ឋ ដើរលេង ជាមួយនឹងបរិយាកាសស្រស់ថ្លា និងប្លែកភ្នែកបំផុត។ ប៉ុន្តែលើកនេះ ដូចជាមិនឃើញ នាងនាំក្រុមគ្រួសារទាំងអស់ ទៅដើរលេងដូចកាលទៅប្រទេសកូរ៉េនោះទេ។

គួរបញ្ជាក់ផងដែរ នៅក្នុងឆ្នាំ២០១៦ គេសង្កេតឃើញថា តារាស្រី ម៉ាក សែនសូនីតា បានដើរលេងតាមបណ្តាប្រទេសជាច្រើន ដូចជា ប្រទេសថៃ ចិន កូរ៉េ ជប៉ុន និងឌូបៃ ដែលប្រទេសទាំងអស់នេះ ត្រូវការចាយវាយច្រើនលើសលប់ ទាំងថ្លៃជិះយន្តហោះ និងការស្នាក់នៅជាដើម តែបែរជាសម្រាប់តារាស្រីរូបនេះ ហ៊ានដើរលេង ដោយមិនខ្លាចពីការចំណាយទៅវិញ៕

តោះទៅមើលរូបថតស្អាតៗ របស់តារាស្រី ម៉ាក សែនសូនីតា ជិះអូដ្ឋ ដើរលេង ឌូបៃទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា