ជប៉ុន៖ តារាចម្រៀងស្រីដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញ កញ្ញា ឱក សុគន្ធកញ្ញា នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងទៅនេះ បានធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីប្រទេសជប៉ុនយ៉ាងសប្បាយរីករាយ។

ដំណើរកម្សាន្តនាលើកនេះ មានលក្ខណៈជាគ្រួសារផ្ទាល់ខ្លួន បែបស្ងប់ស្ងាត់ គឺមិនឃើញមានមិត្តភក្តិ នៅក្នុងសិល្បៈដូចគ្នា ទៅដើរលេងជាមួយនោះទេ។ 

អ្វីដែលពិសេសនោះ គឺអ្នកគាំទ្រមួយចំនួន ក៏បានឆ្លៀតលួចបង្អាប់ថា ហេតុអ្វីបានជាពេលទៅដើរលេងលើកនេះ មិនឃើញតារាចម្រៀង លោក ឆន សុវណ្ណារាជ ទៅជាមួយដូច្នេះ?

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏កញ្ញា ឱក សុគន្ធកញ្ញា មិនភ្លេចផុសរូបថតស្អាតចូលទៅក្នុងអាល់ប៊ុមដើរលេងនៅប្រទេសជប៉ុន( Albums Japan trip 2017) នាដើមឆ្នាំថ្មី២០១៧នេះផងដែរ ដើម្បីបង្ហាញដល់អ្នកគាំទ្ររបស់ខ្លួន ព្រោះថាប្រទេសជប៉ុនជាកន្លែងដែលមានមនុស្សជាច្រើននាក់ មានបំណងប្រាថ្នាចង់ទៅដើរលេងកម្សាន្តដូចគ្នាដែរ ប្រសិនបើមានឱកាសល្អ និងមានប្រាក់កាសគ្រប់គ្រាន់សម្រាប់ការចំណាយទៅលើ ដំណើរកម្សាន្តដ៏រីករាយរបស់ពួកគេមួយនេះ៕

តោះទៅទស្សនាកម្រងរូបភាពស្អាតៗរបស់កញ្ញា ឱក សុគន្ធកញ្ញា នៅប្រទេសជប៉ុនទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា