ភ្នំពេញ៖ តារាសម្តែង ពិធីការិនី និងតារាបង្ហាញម៉ូត កញ្ញា សោម ស្រីនាថ កំពុងតែជួបទុក្ខ ដែលម្តាយរបស់នាង បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ ដោយជំងឺមហារីក ហើយនៅពេលនេះ កំពុងសម្រាកក្នុងមន្ទីរពេទ្យផងដែរ។

តារាស្រី មានជំនាញច្រើនមុខរូបនេះ បានបរិយាយពីរឿងក្នុងចិត្ត ប្រាប់អ្នកគាំទ្រ តាមរយៈបណ្តាញសង្គមថា ចាប់តាំងពីនាងបានដឹង អ្នកម្តាយជាទីស្រលាញ់បានធ្លាក់ខ្លួនឈឺ នាងមិនសូវសប្បាយចិត្តប៉ុន្មានទេ តែនៅមុខកញ្ចក់ទូរទស្សន៍ នាងចេះតែ សើចសប្បាយ ដើម្បីបម្រើអារម្មណ៍មហាជនតែប៉ុណ្ណោះ។

ក្នុងនោះដែរ នាងបានក៏បន្ថែមថា នៅពេលនេះ អ្វីដែលនាងគួរធ្វើ គឺតស៊ូ និងខិតខំរកលុយក្នុងការងារសិល្បៈ ដើម្បីមកព្យាបាលអ្នកម្តាយ ព្រោះថ្លៃចាក់គីមី គឺមានតម្លៃខ្ពស់ ហើយណាមួយ ក្នុងគ្រួសារមាន តែនាងម្នាក់ទេ ជាអ្នករ៉ាបរងថ្លៃចាយវាយគ្រប់យ៉ាង។

ក្រោយពីបានឃើញស្ថានភាពជំងឺ របស់ម្តាយ កញ្ញា សោម ស្រីនាថ ពិធីការិនី ឌួង ហ្សូរីដា ក៏បានបង្ហាញអារម្មណ៍ពិបាកចិត្តជំនួសនាងផងដែរ ក្នុងនាមជាអ្នករួមអាជីពពិធីការិនីដូចគ្នា។

កញ្ញាឌួង ហ្សូរីដា ក៏បានសរសេរសារនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថា "សូមទេវតា ជួយឲ្យគាត់ឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ គាត់ស្លូតណាស់ ..! ដោយសារភាពក្រីក្រ ខ្លាចកូនពិបាក លាក់បាំងជំងឺខ្លួនឯងរហូតដល់ដំណាក់កាលធ្ងន់ធ្ងរបែបនេះ ..!ខំឡើងនាថ យើងមានម្តាយតែមួយទេ ខំថែទាំគាត់ឲ្យបានល្អ ..! សូមអំពាវនាវដល់អ្នកទាំងអស់គ្នា ជួយគាត់តាមការគួរ ព្រោះការចំណាយសំរាប់ការចាក់គីមីគឺខ្ពស់ខ្លាំងណាស់ ហើយគ្រួសារមួយនេះ Som sreyneath ជាអ្នករ៉ាប់រងតែម្នាក់ឯង ទាំងមានប្អូនប្រុស២នាក់ទៀតនៅក្នុងបន្ទុកកំពុងរៀនទៀត ។ Hmmm ..! ជីវិតអើយជីវិត ..!"

ម្តាយរបស់ កញ្ញា សោម ស្រីនាថ កំពុងសម្រាកក្នុងមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោម ស្រីនាថ