បាត់ដំបង៖ លោក ជា វណ្ណារិទ្ធ តារាសម្តែង និងជាពិធីករដ៏ល្បីមួយរូប ប្រចាំនៅក្នុងស្ថានីយទូរទស្សន៍បាយ័ន បច្ចុប្បន្នបន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកនាង សុភាព ម៉ូល្យ៉ា ក៏ទទួលបានកូនប្រុសដ៏គួរឱ្យស្រលាញ់ម្នាក់ជាចំណងដៃ។

កូនប្រុសរបស់អ្នកទាំងពីរ មានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធិ ហៅអូនហ្វេម (Fame) ដែលបានកើតកាលពីកំឡុងខែ កញ្ញា ឆ្នាំ២០១៥ កន្លងទៅ។ គិតមកដល់ពេលនេះ ហ្វេម មានអាយុ១ឆ្នាំជាងហើយ និងល្បីថាជាក្មេងមានមុខមាត់គួរឱ្យក្នាញ់។

មិនតែប៉ុណ្ណោះ អូនហ្វេម ក៏ធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ១ ជាក្មេងដែលមានមុខមាត់ Cute និងគួរឱ្យស្រលាញ់ជាងគេផងដែរ នៅក្នុងកម្មវិធីប្រលង The Cutest Baby in August 2016 លំដាប់ថ្នាក់អន្តរជាតិ។

ម្សិលមិញនេះ នៅក្នុងដំណើរទៅខេត្តបាត់ដំបង លោក ជា វណ្ណារិទ្ធ ក៏បានឆ្លៀតចូលទៅសំពះរូបសំណាក់លោកតាដំបងគ្រញូង ដែលគេល្បីថាមានមហិទ្ធិឬទ្ធិខ្លាំងពូកែនៅលើទឹកដីខេត្តបាត់ដំបង។

ទន្ទឹមនឹងនោះលោក ជា វណ្ណារិទ្ធ ក៏បានប្រាប់ថា អូនហ្វេម ក៏បានមកពីការបន់ស្រន់សុំលោកតាដំបងគ្រញូងដែរ។ ក្រៅពីនេះលោកក៏បានឱ្យដឹងដែរថា មុនអូនហ្វេមកើត គឺបានទៅបន់ស្រន់សុំកូន នៅកន្លែងស័ក្តិសិទ្ធិចំនួន៣ឯណោះ គឺមានដូចជា នៅព្រះអង្គដងកើ នៅលោកយាយម៉ៅ និងនៅលោកតាដំបងគ្រញូងនេះឯង៕

អូនហ្វេម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ