ភ្នំពេញ៖ ទោះបីជា តារាសម្តែងស្រី ដ៏មានប្រជាប្រិយភាព អ្នកនាង សារ៉ាយ សក្ខណា ឧស្សាហ៍ដើរតួជាខ្មោច ឬក៏ថតរឿងខ្មោចស្ទើរតែរាប់ភ្លេចក៏ដោយ ក៏នាងនៅតែមាន អារម្មណ៍ភ្ញាក់ និងខ្លាចខ្មោចដដែល។

ដោយចង់ឃើញពីអារម្មណ៍ពិតរបស់ តារាស្រីរូបនេះ ពេលបានជួបខ្មោច មិត្តភក្តិរបស់នាង ដែលរួមមាន កញ្ញា នី មុន្នីនាថ ផងដែរនោះ បានរៀបចំនូវឈុតឆាកមួយ ដែលឲ្យ អ្នកនាង សារ៉ាយ សក្ខណា អង្គុយក្នុងរថយន្តនៅផ្នែកខាងក្រោយ ហើយពេលដល់កន្លែងស្ងាត់ ពួកគេក៏បានឈប់ និងទុកនាង ចោលនៅក្នុងរថយន្ត ។ ភ្លាមៗនោះ ក៏មានមនុស្សម្នាក់ បានតែងខ្លួនជាខ្មោច មកលងបន្លាចនាងនៅខាងក្រៅរថយន្ត ដែលធ្វើឲ្យនាងខ្លាច និងរន្ធត់ចិត្តយ៉ាងខ្លាំង។

បើក្រឡេកមើលទឹកមុខ របស់អ្នកនាង សារ៉ាយ សក្ខណា ពេលបានជួបហេតុការណ៍បែបនោះ មើលទៅ នាង ក៏ភ្ញាក់ និងប្រហោងពោះមិនតិចដែរ ស្របទាំងបរិយាកាស និងទីកន្លែងស្ងប់ស្ងាត់ទៀត បើទោះបីនៅពេលនោះ កញ្ញា នី មុន្នីនាថ ខំសើចបន្លប់ និងអង្អែលក្បាលនាង កុំឲ្យនាងភ័យខ្លាំងក៏ដោយ៕

ចុះចំណែកប្រិយមិត្តវិញ មានអារម្មណ៍បែបណាដែរ បើមិត្តភក្តិរបស់អ្នក លេងតែងខ្លួនជាខ្មោចលងបន្លាច បែបនេះ?

ចង់ដឹងថាយ៉ាងណា តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាសារ៉ាយ សក្កណា បានប្រាប់ថា បើអាចទៅរួច នាងនឹងយកកូនមួយទៀត។

តារាសម្តែងស្រី សារ៉ាយ សក្កណា រឹតចំណងស្នេហាប្តីប្រពន្ធ និងបង្កើនសុភមង្គលគ្រួសារ ដោយមានគម្រោង នឹងយកកូនបន្ទាប់ទៀត សម្រាប់ឆ្នាំនេះ ប្រសិនបើអាចធ្វើទៅបាន ខណៈបន្តចេញចូលស្រុកខ្មែរ ញឹកញាប់ ព្រោះតែការងារមុខជំនួញ ហាងកែសម្ផស្ស ជាមួយនឹងការសម្តែងភាពយន្តខ្លះៗ។

តារាសម្តែងសម្បុរស្រអែមកូនមួយ សារ៉ាយ សក្កណា បានថ្លែងថា នាងចេញចូលស្រុកខ្មែរញឹក ជាមួយនឹងស្វាមី ព្រោះតែអាជីវកម្មរបស់នាង នៅស្រុកខ្មែរ គឺហាងកែសម្រស់នោះ ដំណើរការកាន់តែល្អ ខណៈដែលអាហារដ្ឋាន នៅតំបន់សាច់អាំងទួលគោក គឺស្ថិតក្រោមការគ្រប់គ្រង របស់ម្តាយនាង។ នាងថាពេលខ្លះនាងចេញមកស្រុកខ្មែរ តែម្នាក់ឯង ប៉ុន្តែពេលខ្លះមកជាមួយប្តី បើសិនជាគាត់ទំនេរ ព្រោះគាត់គឺជាអ្នកបង្កើតមុខរបរថ្មី សម្រាប់នាង ហើយក៏ស្គាល់ច្រើនជាមួយអ្នកជំនាញ ផ្នែកសម្រស់នេះផងដែរ។ នាងថា មិនមានគម្រោង ពង្រីកសាខាថ្មីនៅឡើយ បើទោះបីជា ទទួលការគាំទ្រច្រើនក្តី។ នាងថាចង់បន្ត សង្កេតមើលបន្តិចសិន ហើយម្យ៉ាងទៀត នាងចង់ទុកពេលសម្រាកលំហែ ជាមួយក្រុមគ្រួសារខ្លះ។

នាងបញ្ជាក់ដែរថា លុយពិតជាសំខាន់ ប៉ុន្តែអ្វីដែលសំខាន់ជាងលុយ គឺសុភមង្គលក្រុមគ្រួសារ។ អ្វីដែលនាងចង់ធ្វើឲ្យសុភមង្គល ក្រុមគ្រួសារកាន់តែរីកធំ គឺនាងចង់បានកូនម្នាក់ទៀត ដើម្បីបង្កើនសមាជិកក្រុមគ្រួសារ។ នាងថា នាងមិនលេបថ្នាំ ឬប្រើប្រាស់ វិធីពន្យាកំណើតណាមួយឡើយ គឺនាងនឹងទទួលយក កំណើតកូនបន្ទាប់ ប្រសិនបើមានគឺជាការល្អ គ្រាដែលស្វាមីនាង ក៏មិនចង់អូសបន្លាយពេលយូដែរ។ នាងថាស្វាមីនាង ចង់បានកូនប្រុសម្នាក់ទៀតដែរ គ្រាដែលកូនស្រីនាង មានវ័យ២ឆ្នាំហើយក្តី។ នាងរំពឹងទុកដែរថា ឆ្នាំថ្មីនេះ នាងនឹងទទួលបានដំណឹងល្អ ពីការពរពោះកូនបន្ទាប់។ សម្រាប់ការងារសិល្បៈ នាងនៅតែទទួលសម្រាប់តែការងារសម្តែងណា ដែលចំណាយពេលខ្លី ព្រោះតែនាងត្រូវចេញចូល ក្រៅប្រទេសញឹកញាប់។ នាងថាពិតជាចង់បបន្ត ការងារសម្តែងខ្សែភាពយន្តភាគ ប៉ុន្តែមិនមានឱកាសច្រើន ព្រោះកាន់តែមមាញឹក នឹងការងារជំនួញនោះ។

សូមជម្រាបថា តួខ្មោចស្រី ក្នុងរឿង “ក្រឡអីហ្នឹង” បានសម្រេចចិត្ត ចូលរោងការជាមួយ លោក កែវ ប៊ុនមេត្រី អាយុជាង៣០ឆ្នាំ កាលពីថ្ងៃ១២ធ្នូ ២០១៣ ក្រោយមក នាងបានទៅរស់នៅសហរដ្ឋអាមេរិក ជាមួយស្វាមីរហូតបច្ចុប្បន្ន និងទទួលបានចំណងដៃ កូនស្រីម្នាក់ ហើយប្រសិនបើបំណងបាន កូនប្រុសបន្ទាប់របស់នាង បានសម្រេចមែន វានឹងក្លាយជាការរឹតចំណងស្នេហា តារាស្រីរូបនេះ កាន់តែរឹងមាំ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ