ភ្នំពេញ៖ តារា​ម៉ូ​ដែល និង​សម្តែង​ស្រី​ បង្ហាញដើមទ្រូង​ដ៏​សិចស៊ី​ កញ្ញា ព្រីម លីហ្សា ​មិនដែលឃើញសម្តែង រឺថតឲ្យផលិតករ​ សម្រាប់​ទីផ្សារ​ថតកុនក្នុងស្រុកនោះទេ តែបើទីផ្សារក្រៅវិញ ដូចញឹកញាប់ណាស់ ។

តារា​សម្តែង​ស្រី​ ចូលចិត្ត​សម្ញែង​ទ្រូង​ ដ៏​សិចស៊ី​បង្អួត​ក្រសែភ្នែក​បុរសៗ ព្រីម លីហ្សា ក៏មាន​ឱកាស​ទៅ​ចូលរួម​ ក្នុងកម្មវិធី​បង្ហាញ​ម៉ូដ​ ដ៏ល្បី​មួយ​នៅឯ​ប្រទេស​បារាំង​ដែលមាន​ឈ្មោះ Paris Fashion Week 2017 ចំនួន​បីបួន​ថ្ងៃ​ក្នុងនាម ​ជាតារា​កិត្តិយស​ ដែល​ចូលរួម​ទស្សនា ការ​បង្ហាញ​ម៉ូដ ដែល​ប្រជុំ​ដោយតារា​ម៉ូដែល​ល្បី ប្រចាំ​តំបន់​អឺរ៉ុប ។ បើនៅភ្នំពេញវិញ គេឃើញនាង​ក្នុងកម្មវិធី Pedro Spring Summer Collection 2017 ។

ដោយសារ​ឧស្សាហ៍ ​ឃើញ​ចូលរួម​នៅ ក្នុង​កម្មវិធី​សម្ពោធ​ ផលិតផល​ម៉ាកល្បីៗ មានទាំង​នៅក្នុង​ស្រុក និង​ក្រៅស្រុក​នោះ​ហើយ ទើបបាន​ជាហេតុ​នាំឲ្យ​មហាជន​បានលើកឡើង​ថា ចុះ​ហេតុអ្វី​បានជា​កញ្ញា ព្រីម លីហ្សា ឧស្សាហ៍​ឃើញ​ចូលរួម ​នៅក្នុង​ពិធី​សម្ពោធ​រឿង​នានាដែរ តែ​បែរជា​គ្មានគេ​ហៅ ថតកុន​អ៊ីចឹង ឬក៏នាង​លាឈប់ ​ពីពិភពសម្តែងកុន ​ទៅហើយ​ទេ​ដឹងហ្ន?

បើតាមជំនួយការ របស់កញ្ញា ព្រីម លីហ្សា បានបង្ហើប​ឲ្យដឹង ​ពីទីផ្សារ​ថតកុន​នាដើម​ឆ្នាំ២០១៧ នេះ​ថា "តាមពិតទៅ​មិនមែន លីហ្សា គ្មាន​ទីផ្សារ​ថតកុន ឬគ្មានផលិតកម្ម ​ហៅ​ថតកុន​នោះទេ គ្រាន់តែ​នាពេល​មួយរយៈ​នេះ គាត់​ជាប់រវល់​ថតស្ប៉ត ​ពាណិជ្ជកម្ម និងស្ប៉ត​អប់រំខ្លីៗ​ច្រើន ហើយ​មិនមាន​ពេល ​គ្រប់គ្រាន់​ទទួល​យក​ការ ថត​កុននានា​ប៉ុណ្ណោះ។ ថ្មីៗ​នេះ ក៏មាន​ផលិតកម្ម​មួយ​ នាងខ្ញុំ​សុំលាក់​ឈ្មោះ​សិន កំពុងតែ​ចរចា​គាត់ ​ដើម្បី​ថតកុន​ដុំមួយ​ដែរ"។

សូមជម្រាបថា កញ្ញា ព្រីម លីហ្សា តារា​សម្ដែង​និយម ការបង្ហាញម៉ូដក្រៅប្រទេស និង​ប្រើតែ​សម្ភារៈប្រេនថ្លៃៗ ប្រកាសចង់ថត ស្រាត​ដូច​ កញ្ញា ឌុច លីដា ក្នុង​រឿង​ "នារីវេទ​មន្ត" កាលពីពេលកន្លង​ទៅ​​ បើគិតទៅនាងជាអ្នកទី២ហើយ ចង់ថតបែបនេះ ដោយទី១ គឺ កញ្ញា ទឹម​ រដ្ឋា​ និយាយថា បើ​សិនជាមានសាច់​រឿង​ដែល​តម្រូវ​ឲ្យ​​ ថតឈុត​ស្រាត​ដូច​ ឌុច លីដា មិន​មាន​អ្វី​​ត្រូ​វ​ខ្លាចផង៕

ប្រភព៖ Looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា