ភ្នំពេញ៖ តារាសម្តែងស្រី ជំនាន់ថ្មីល្បីឈ្មោះគួរសម កញ្ញា យ៉ែម ស្រីពេជ្រ ក្រោយពីបងប្រុសបង្កើត ជាទីស្រលាញ់ បានស្លាប់ចោលនោះ ហើយអ្វីដែលកាន់តែ​ខ្លោចផ្សា និងធ្វើឲ្យធុញថប់ក្នុងជីវិត ព្រោះតែធ្លាប់បាត់បង់ បងប្អូនបង្កើត៥នាក់ មកហើយនោះ។ បងប្រុសបង្កើត របស់តារាសម្តែងយ៉ែម ស្រីពេជ្រឈ្មោះ រិទ្ធ ណាណូ អាយុ២៣ឆ្នាំ បានដេកស្លាប់ នៅ​លើគ្រែដោយមិន ដឹងមូលហេតុ ដែលគេសង្ស័យថា ស្លាប់ដោយសារជំងឺ ខ្សល់គរកាលពីថ្ងៃទី២៨ខែមករានេះ ។

កញ្ញាយ៉ែម ស្រីពេជ្រ បានឲ្យដឹងកាលពីពេលកន្លងមកថា នាងពិតជាពិបាក ក្នុងការទទួលយក ស្ថានភាពពេលនេះ ​ព្រោះតែបងប្រុស​ជាទី​ស្រលាញ់ បានបាត់បង់ជីវិត ទាំងវ័យក្មេង។ នាង និង​គ្រួសារប្រារព្ធ ពិធីសែនចូលឆ្នាំចិន នាងបានទៅដាក់បងប្រុស ឲ្យងើបពីដេក ទើបដឹងថា បងប្រុសនាងបាន​ស្លាប់ ​ប៉ុន្តែដោយ​សភាព សាកសពនៅទន់ដៃជើង ទើបក្រុមគ្រួសារ មិនអស់ចិត្តបានដឹកបញ្ជូន ទៅមន្ទីរពេទ្យ ​ដើម្បី​ពិនិត្យ​ទើបដឹងថា បងប្រុសនាង បានស្លាប់បាត់ទៅហើយ។

នាងបញ្ជាក់ដែរថា នៅថ្ងៃសែនចូលឆ្នាំ​ចិន បង​​ប្រុសនាង នៅជួបជុំគ្នាលេង សប្បាយជាមួយប្អូនៗ និងមិនមានសញ្ញាណាមួយ បញ្ជាក់ថា បងប្រុសនាង​មានជំងឺ​ប្រចាំកាយនោះទេ។ បងប្អូននាងសរុបទាំងអស់ ៨នាក់ស្រី៤នាក់ ដែលបងស្រី បងប្រុសនាង៣នាក់​ បានស្លាប់ដោយសារ លង់ទឹកក្នុងស្រះជាមួយគ្នា ហើយប្អូនស្រីម្នាក់ទៀត បានស្លាប់កាលពី ប៉ុន្មានឆ្នាំកន្លងទៅ។ នាងថា នាងនិងក្រុមគ្រួសារពិតជាពិបាកក្នុងការទទួលយកសភាពនៃការបាត់បង់សមាជិកក្រុមគ្រួសារបន្តបន្ទាប់ គ្រាដែលម្តាយនាង សន្លបបាត់ស្មារតីម្តងៗ រីឯឪពុកនាងមានជំងឺ លើសឈាម និយាយនិងដើរមិនកើត និងនៅសល់តែនាង ដែលជាជំហរក្នុងគ្រួសារ ព្រោះតែបងប្រុសម្នាក់ បានចេញទៅរស់នៅ ប្រទេសកាណាដា។

សូមជម្រាបថា ពិធីបុណ្យសព របស់បងប្រុសនាង ត្រូវបានធ្វើឡើងនៅផ្ទះនាង នាភូមិជ្រៃកោង សង្កាត់ចោម​ចៅ ខណ្ឌដង្កោរ ជិតរង្វល់មូលចោមចៅ ដែលពិធីបូជាសព នឹងត្រូវធ្វើឡើងនៅរាត្រីថ្ងៃទី៣០ ខែមករានេះនឹងបន្តរៀបចំ ពិធីនិមន្តព្រះសង្ឃរាប់បាត នៅថ្ងៃសុក្រទី៣ខែកុម្ភៈខាងមុខនេះ។ សូមមិត្តសិល្បករ​ និងមិត្ត​រួមអាជីព​ ចូលរួមពិធីបុណ្យ គម្រប់៧ថ្ងៃ ឲ្យបានគ្រប់គ្នា ។

គួររំលឹកថា តារាសម្តែងស្រីទើបនឹងរះ ឈ្មោះកញ្ញា យ៉ែម ស្រីពេជ្រ បានជួបរឿងចម្លែក ជាច្រើនខណៈប្រឡូក ក្នុងអាជីពសម្តែង ជាលើកដំបូង ដែលគួរឲ្យព្រឺក្បាល ស្ទើរលស់ព្រលឹងជាច្រើនដង ក្នុងរឿងនេះ តាមអបីជំនឿ គឺមានខ្មោចព្រាយបិសាច និងអ្នកថែរក្សា ម្ចាស់ទឹកដីជាអ្នកបង្កើត ឲ្យមានពេលដែលពួកគេ ទៅថតនៅក្នុងតំបន់ស័ក្កិសិទ្ធិ នាភូមិមួយ នៅរមណីយដ្ឋានទឹកវិល ក្នុងទឹកដីខេត្តកំពត៕

ប្រភព៖ Looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម ស្រីពេជ្រ