ភ្នំពេញ៖ សកម្មភាព ចោរឆក់កាបូបប្រាក់ ជនបរទេស ដែលត្រូវបានកាមេរ៉ាសុវត្ថិភាព ក្រុមហ៊ុនឯកជនមួយ ថតបាន កាលពីព្រឹកថ្ងៃទី ២៩ ខែកុម្ភះ ឆ្នាំ ២០១២ នេះ វេលាម៉ោង ១០៖៥១នាទីព្រឹក នៅតាមបណ្តាលផ្លូវលេខ ១៥៤ ក្បែរពេទ្យធ្មេញ បស្ចឹមសូរិយា ក្បែរផ្សារទំនើប សូរិយា ។

នៅក្នុងអ៊ីម៉ែល ដែលដើមអម្ពិលទទួលបានពី ប្រជាពលរដ្ឋនោះ ក៏បានបញ្ជាក់ថា បន្ទាប់ពីក្រុមចោរឆក់ កាបូប ជនបរទេសហើយ បានជិះម៉ូតូរត់គេចដោយសុវត្ថិភាព ហើយមិនរំខានដល់ សមត្តកិច្ចមូលដ្ឋានបន្តិចណាសោះឡើយ ។ នៅក្នុងអ៊ីម៉ែល ប្រជាពលរដ្ឋរូបនោះ ក៏បានបញ្ជាក់ថា កន្លែងនេះធ្លាប់មានចោរឆក់ទូរស័ព្ទ ម្តងកាលពីប្រមាណ កន្លះខែមុន ។

សូមជំរាបថា រូបភាពចំនួន ៧សន្លឹក ដែលបានឃើញនេះ សង្ឃឹមថា សមត្ថកិច្ចអាចនឹងរកឃើញមុខសញ្ញាក្រុមចោរទាំងពីរនាក់នេះ ជាក់ជាមិនខាន ។

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]