ភ្នំពេញ៖ តារាសម្តែងស្រីមុខដូចកូនកាត់ មានរាងខ្ពស់ស្រឡះ និងនិយមលេងខ្លួនយកស្ទាយ ដូចជាជនបរទេស កញ្ញា ទឹម រដ្ឋា ថ្មីៗនេះបានបង្ហាញប្រាប់នៅលើគណនីហ្វេសប៊ុករបស់នាងថា រូបសម្រស់ដែលមានសព្វថ្ងៃនេះ គឺបានមកពីធម្មជាតិពិតៗតាំងពីកំណើតមកម្ល៉េះ មិនបានទៅធ្វើការកែសម្ផស្សនៅកន្លែងណាបន្ថែមទៀតនោះទេ។

ដូច កញ្ញា ទឹម រដ្ឋា បានប្រាប់ទាំងស្រុងនៅលើហ្វេសប៊ុកនាង កាលពីម្សិលមិញនេះថា៖ «អត់បានទៅកែសម្ផស្សនៅណាទេ កុំគិតផ្ដេសផ្ដាស តែគឺម៉ាក់ប៉ាកែឱ្យមកតាំងពីក្នុងពោះមកម្ល៉េះ។»

ដូច្នេះមានន័យថា ទាំងភ្នែក ទាំងច្រមុះ ឬបបូរមាត់ក្តី គឺបានមកធម្មជាតិតាំងពីដើមមក គ្មានការទៅវះកាត់កែសម្ផស្សបន្ថែមទៀតនោះទេ។

គួរឱ្យដឹងដែរថា មួយរយៈពេលចុងក្រោយនេះ យើងឃើញ កញ្ញា ទឹម រដ្ឋា ក៏តែងតែបង្ហាញខ្លួននៅក្នុងឈុតស៊ិចស៊ី បង្អួតដល់អ្នកគាំទ្ររបស់នាងជាច្រើនដងដែរ។ ដោយក្នុងនោះកាលពីអាទិត្យមុន នាងទើបតែបានធ្វើដំណើរកម្សាន្តទៅលំហែកាយនៅប្រទេសថៃ ជាមួយលោក Jovany Antonio ជាគូស្នេហ៍។

ទន្ទឹមនៅក្នុងដំណើរកម្សាន្តដ៏រីករាយនោះ កញ្ញា ទឹម រដ្ឋា ក៏មិនភ្លេចបង្ហាញ​ ឈុត ហែលទឹកស៊ិចស៊ីរបស់ខ្លួនផងដែរ៕

ទឹម រដ្ឋា និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា