ប្រទេសស្វីស៖ ក្តីបំណងរបស់ តារាសម្តែង គង់ ចាន់ស្រីមុំ ដែលចង់ដើរលេងនៅប៉ែកអឺរ៉ុបនោះ គឺសមតាមប្រាថ្នាហើយ ដែលពេលនេះ នាងកំពុងតែទទួលបានអារម្មណ៍ថ្មីប្លែក នៅប្រទេសស្វីស ជាមួយនឹងស្វាមីជាទីស្រលាញ់របស់នាង។

គ្រាន់តែទៅដល់ភ្លាម តារាសម្តែង និងជាថៅកែស្រីវ័យក្មេងរូបនេះ មិនភ្លេចក្នុងការបង្ហោះរូបថតស្អាតៗ ចូលក្នុងបណ្តាញសង្គមនោះទេ ដើម្បីចែកចាយទៅកាន់អ្នកគាំទ្រ ឲ្យឃើញទិដ្ឋភាពស្រស់ស្អាត និងស្រស់បំព្រង នៅប្រទេសស្វីស។

រូបថតផ្អែមល្ហែមដូចស្ករតាំងម៉ែ របស់អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បានធ្វើឲ្យអ្នកគាំទ្រ សរសើរ និងច្រណែនយ៉ាងខ្លាំង ដែលគូស្វាមីភរិយាមួយគូនេះ តែងមានពេលវេលាសប្បាយរីករាយ និងសាងសុភមង្គលដាក់គ្នាជារឿយៗ។

គួររំលឹកផងដែរថា តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាមួយ ដែលអាចនិយាយបានថា នាងឧស្សាហ៍បានដើរកំសាន្ត តាមបណ្តាប្រទេសច្រើនបំផុត ក្នុងមួយឆ្នាំៗ ដែលកន្លងមក ប្រទេសជុំវិញប៉ែកអាស៊ី គឺនាងបានដើរលេងស្ទើរទាំងអស់ទៅហើយ ដូចជា ប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសសឹង្ហបុរី និងប្រទេសចិនជាដើម៕ 

តោះមើលរូបថត Sweet Sweet របស់អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង គង់ ចាន់ស្រីមុំ បង្ហាញពីចរិតរបស់ស្វាមីរបស់នាង។

ចាប់តាំងពី អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានចាប់ដៃគ្នាសាងជីវិតប្តីប្រពន្ធជាមួយគ្នារួចមក គេសង្កេតឃើញថា ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ មិនចាញ់ពេលពួកគេនៅជាសង្សារនឹងគ្នាប៉ុន្មាននោះទេ។ មិនតែប៉ុណ្ណោះ លោក គឹម សីហា គឺកាន់តែមើលថែ ភរិយាបានយ៉ាងល្អឥតខ្ចោះ មិនថាក្នុងពេលណាក៏ដោយ។

ដោយសារតែឃើញទង្វើ និងការយកចិត្តទុកដាក់ របស់ លោក គឹម សីហានេះហើយ បានធ្វើឲ្យ អ្នកនាង គង់ ចាន់ស្រីមុំ ទម្លាយនូវ គុណសម្បត្តិជាច្រើន ដែលស្វាមីបានធ្វើចំពោះនាង។

ក្នុងនោះ តារាស្រីរូបនេះ បានសរសេរថា "ឆ្លងបុណ្យ ណូអែល ជាមួយលោកប្តីដ៏ cute របស់អូន ជិតដល់ឆ្លងឆ្នាំថ្មីទៀតហើយ ពេលវេលាក៏ចេះតែទៅមុខ តែស្នេហាយើងទាំងពីរមិនទៅណាទេចា។ អរគុណប្តីសំលាញ់ ដែលតែងតែផ្តល់ក្តីស្រលាញ់ដ៏កក់ក្តៅមកអូន ដែលខ្លួនឯងមិនដែលចេះចង់បានអ្វីទាំងអស់។ -រាល់ថ្ងៃគាត់ដើរតួនាទីជា៖

-ប្តីល្អផង

-Camera man ផង

-គ្រូពេទ្យផង

-បងប្រុសដ៏ល្អ

-មិត្តភក្តិផង

-ដៃគូរកស៊ី

និយាយទៅគ្រប់មុខម៉ង សរុបសេក្តីទៅចង់ប្រាប់បងថា ស្រលាញ់ខ្លាំងណាស់"។

មិនគួរឲ្យជឿថា លោក គឹម សីហា ល្អដាក់អ្នកនាង គង់ ចាន់ស្រីមុំ ដល់ម្លឹងសោះ ដែលគ្រប់ពេលវេលា គ្រប់ទីកន្លែង រូបលោក បានដើរជាតួនាទី ជាស្វាមីល្អបំផុត មិនឲ្យ អ្នកនាង គង់ ចាន់ស្រីមុំ ទាស់ចិត្តម្តងណានោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា