ភ្នំពេញ៖ យប់មិញនេះ គឺជាថ្ងៃខួបកំណើតរបស់តារាចម្រៀងស្រី មាស សុខសោភា ឆ្លងចូលអាយុថ្មីមួយឆ្នាំទៀតហើយ។ ដោយពិធីខួបកំណើតរបស់នាងនៅឆ្នាំនេះ គឺត្រូវបានប្រារព្ធធ្វើឡើងជាលក្ខណៈគ្រួសារ ជួបជុំគ្នាប៉ុណ្ណោះ មិនមានជាការធ្វើពិធីជប់លៀងអបអរអធិកអធមនោះទេ។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺគ្រួសាររបស់អ្នកនាង មាស សុខសោភា បាននាំគ្នាធ្វើ Surprise ថ្ងៃកំណើតឱ្យដោយមិនដឹងខ្លួនក្រោមបរិយាកាសមួយយ៉ាងសប្បាយរីករាយ។ កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើងនៅផ្ទះរបស់លោក មាស សុខរតនៈ ដែលត្រូវជាបងប្រុសបង្កើតរបស់នាង។

ដោយលោករតនៈបានប្រាប់ថា ហៅឱ្យមកយកអាំងប៉ាវក្នុងឱកាសបុណ្យឆ្នាំចិន ហើយពេលមកដល់ក៏ស្រាប់តែមានការធ្វើ Surprise ថ្ងៃកំណើត ពីគ្រួសារយ៉ាងរីករាយបំផុត សឹងតែអ្នកនាង មាស សុខសោភា ជាម្ចាស់ខ្លួនរៀបចំខ្លួនមិនទាន់ផង។

ក្នុងនោះយើងក៏ឃើញមានវត្តមានរបស់លោក គន់ រៀមរតនៈ ដែលជាមិត្តភក្តិក៏បានមកចូលរួមនៅក្នុងពិធីខួបកំណើតលើកនេះផងដែរ ព្រមទាំងបានផុសនៅក្នុងហ្វេសប៊ុកខ្លួនថា៖ 

«កិតិ្តយសណាស់ថ្ងៃនេះ ថតរឿងនៅLDចប់ ឆ្លៀតបានមកចូលរួមខួបកំណើតបង មាស សុខសោភា Idol ណប់ចិត្តអូនជាលក្ខណៈគ្រួសារ នៅផ្ទះរបស់បងមាស សុខរតនៈ បានម៉ារោងទៀត ជូនពរបងមាស សុខសោភា ក្នុងឱកាសខួបកំណើតបងឆ្នាំនេះ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចំរើន សម្រស់ក្មេងជាងវ័យ និងប្រជាប្រិយភាពកាន់តែខ្ពង់ខ្ពស់ជានិរន្តរ៍៕» 

ខាងក្រោមនេះគឺទិដ្ឋភាពនៅក្នុងថ្ងៃខួបកំណើតរបស់ មាស សុខសោភាយប់មិញនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា