ភ្នំពេញ៖ នៅក្នុងថ្ងៃចូលឆ្នាំចិន មិនត្រឹមតែតារាល្បីៗ នាំគ្នាបង្ហាញសម្រស់ជាមួយនឹងឈុតសម្លៀកបំពាក់ក្រហមឆ្អិនឆ្អៅប៉ុណ្ណោះទេ ពួកគេក៏ថែមទាំងបានថតបង្អួត អាំងប៉ាវដែលមានលុយច្រើនសន្ធឹកសន្ធាប់ ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកទៀតផង។

ថ្ងៃនេះខ្មែរឡូត បង្វែរអារម្មណ៍ប្រិយមិត្តមកតាមដានពីតារាៗ ដែលទទួលបានអាំងប៉ាវ លើសលុប ពីសំណាក់ក្រុមគ្រួសារ បងប្អូន គូស្នេហ៍របស់ពួកគេជាដើម។ នៅក្នុងនោះដែរ គេសង្កេតឃើញថា តារាខ្លះ ទទួលបានអាំងប៉ាវគួរសម រីឯតារាខ្លះ ទៀត ទទួលបានក្រដាសសុទ្ធ១០០ដុល្លារ ជិត១០០សន្លឹកក៏មានដែរ៕

ចង់ដឹងថា តារាណាខ្លះ ទទួលបានអាំងប៉ាវ ក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិននេះ តោះតាមដានទាំងអស់គ្នា៖ 

អ្នកនាង គង់ ចាន់ស្រីមុំ
កញ្ញា ម៉ាក សែនសូនីតា
កញ្ញា ឈិន ម៉ានិច្ច
កញ្ញា ថន លក្ខិណា
លោក​ សាយ សៀរ៉ា

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងអាំងប៉ាវនេះដែរ បងស្រីដេននីក្វាន់ នាងចោម ច័ន្ទ ក៏ទទួលបានអាំងប៉ាវដ៏ច្រើនសន្ធឹកសន្ធាប់ហួសពីការស្មាន។

ថ្ងៃសែនចូលឆ្នាំចិននេះ យើងឃើញបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានជាប់ខ្សែចិន ភាគច្រើន នាំគ្នាសែនព្រោងព្រាត ព្រមទាំងមានការបង្ហោះរូបភាពស្អាតៗ នៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនទៀតផង។

ចំណែកឯអ្នកនាង ចោម ច័ន្ទ បងស្រីបង្កើតរបស់កញ្ញាស៊ិចស៊ី ដេននីក្វាន់ វិញបានបង្ហោះអាំងប៉ាវរបស់ខ្លួន ដែលទទួលបាននៅថ្ងៃបុណ្យចូលឆ្នាំចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសភាគច្រើននៅក្នុងអាំងប៉ាវដែលនាងទទួលបាន គឺសុទ្ធតែលុយក្រដាស១០០ដុល្លារមិនតិចសន្លឹកនោះទេ។

នៅលើហ្វេសប៊ុករបស់អ្នកនាង ចោម ច័ន្ទ បានផុសដូច្នេះថា៖ «សង្ខេបៗព្រឹកនេះ អរគុណបងៗជិបម៉ុង សំរាប់អាំងប៉ាវ ហេង ហេង បង នៅអាំងប៉ាវ VIP បន្តិចទៀតមកដល់ បុកពោះ ម៉េចមិនដឹងទេណប់ នរណាទាយអាំងប៉ាវ V I Pត្រូវ មាន រង្វាន់»។

មុននេះបន្តិចអាំងប៉ាវធំពិសេស (VIP) របស់អ្នកនាង ចោម ច័ន្ទ ក៏បានមកដល់ហើយជាមួយនឹងទឹកប្រាក់ ៤៥,០០០ដុល្លារឯណោះ៕

ខាងក្រោមនេះជាអាំងប៉ាវដែលអ្នកនាង ចោម ច័ន្ទ បងស្រីកញ្ញាស៊ិចស៊ី ដេននីក្វាន់ បានទទួលនៅក្នុងថ្ងៃសែនចូលឆ្នាំចិនឆ្នាំ២០១៧នេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាយ សៀរ៉ា