តារាហុងកុងរបស់ស្ថានីយ៍ទូរទស្សន៍ TVB ដែលមានឈ្មោះថា Tavia Yeung ត្រូវបានគេប្រទះឃើញ នៅក្នុងឡានរបស់ តារាសម្ដែងប្រុស Him Law ដោយស្ថិតនៅក្នុងសភាព មួយដែលមានទស្សនិកជន ជាច្រើនគិតថា ពួកគេកំពុងតែធ្វើផ្ដេសផ្ដាស គឺសិចតាមមាត់។

រូបថតរបស់អ្នកទាំងពីរ ត្រូវបានគេថតបាន បន្ទាប់ពីអ្នកទាំងពីរចាកចេញពី ពិធីជប់លៀងរបស់មិត្ដភិក្ដ។ ក្បាលរបស់ Tavia នៅក្នុងរូបភាពនេះបាន បញ្ជាក់ឲ្យឃើញថា ក្បាលរបស់នាងទល់នឹងភ្លៅ របស់ Him ។ យ៉ាងណាមិញ តារាសម្ដែងស្រីដែលមានអាយុ ៣៣ឆ្នាំនេះ បានបង្ហើបពី ទំនាក់ទំនងខ្លួន និងតារាប្រុស និងបានសរសេរនៅក្នុងគេហទំព័ររបស់ខ្លួន ដែលទាក់ទងនឹងរូបភាពនេះថា ខ្ញុំមានទំនួលខុសត្រូវ លើអ្វីដែលខ្ញុំបានធ្វើ។ តែទោះជាយ៉ាងណា អ្នកទាំងអស់គ្នា គួរមានទំនួលខុសត្រូវ និងគោរពសិទ្ធិអ្នកដទៃផងដែរ ក៏ដូចជាអ្នកកាសែត។ អ្នកអាចសរសេរអ្វីក៏បាន តែគួរតែសរសេរអ្វីដែលជា ការពិត មិនគួរណា សរសេរអ្វីដែល បំផ្លើសនោះទេ។

ក្រោយពីមានរឿងនេះកើតឡើង អ្នកគ្រប់គ្រងរបស់ស្ថានីយ៍ទូរទស្សន៍នេះ ដែលមានឈ្មោះថា Virginia Lok បានចេញមកបកស្រាយ បញ្ជាក់ថា Tavia បានសម្រាកនៅលើភ្លៅរបស់ Him ព្រោះតែនាង ស្រវឹង និងស្រ្ដេស ដែលជាការពិតនាង មិនបានកំពុងតែ ធ្វើអ្វីផ្ដេសផ្ដាសជាមួយ នឹង Him នោះទេ ហើយតារាទាំងពីរនាក់នេះ ក៏មានការបកស្រាយដូចជាអ្នកគ្រប់គ្រងនេះ ដូចគ្នា។

តើពិត ឬមិនពិត?សូមមើលរូបភាពទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]