ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ យើងឃើញប្រជាពលរដ្ឋខ្មែរភាគច្រើន ដែលជាប់ខ្សែស្រឡាយជនជាតិចិននាំគ្នាប្រារព្ធធ្វើពិធីបុណ្យសែនចូលឆ្នាំថ្មីព្រោងព្រាត។ ទន្ទឹមនឹងនេះ ក៏មានការជូនអាំងប៉ាវដល់គ្នាទៅវិញទៅមកផងដែរ ដែលគេចាត់ទុកថាជាការនាំលាភសំណាងហេងហេង។

ក្នុងនោះដែរ បើក្រឡេកមកមើលតារាប្រុសស្រីល្បីៗ នៅក្នុងស្រុកយើងវិញ ភាគច្រើនក៏ជាកូនចៅចិនដែរ។ ហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០១៧នេះ ពួកគេក៏បានផ្ញើពាក្យជូនពរឆ្នាំថ្មី ទៅដល់បណ្តាអ្នកគាំទ្ររបស់ខ្លួនទាំងអស់ ក៏ដូចជាមហាជនទូទៅ នៅទូទាំងប្រទេសកម្ពុជាផងដែរ ជាពិសេសអ្នកដែលមានជាប់ខ្សែចិន នៅលើបណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្តារក្រាម។

ចង់ដឹងថា មានតារាសម្តែង តារាចម្រៀងប្រុសស្រីដួងណាខ្លះ ដែលបានផ្ញើពាក្យជូនពរឆ្នាំថ្មីនៅក្នុងឆ្នាំនេះ? តោះទៅតាមដានជាមួយខ្មែរឡូតទាំងអស់គ្នាថា ពួកគេបានជូនពរអ្វីខ្លះ?

១. ឆន សុវណ្ណរាជ៖ កាលពីព្រឹកមិញបានផុសរូបគូមួយសន្លឹកជាមួយនឹងកញ្ញា ឱក សុគន្ធកញ្ញា ព្រមជាមួយពាក្យជូនពរថា៖ « Happy chines new year kong xi fa chai សូមឱ្យមានសុខភាពល្អ លុយចូលហូរហៀរ ហេងហេងឆ្នាំថ្មី និងសូមផ្ញើក្តីស្រលាញ់មួយនេះដល់បងប្អូនទាំងអស់គ្នាផងណា we love you all»។ 

២. សុខ ពិសី៖ «សូមអោយ ហេង ហេង ទាំងអស់គ្នាណា ចា៎»។

៣. ចន ច័ន្ទលក្ខិណា៖ «Happy Chinese New Year I wish u all my dear friendsៈ

# 恭喜发财 : រកស៊ីមានបាន!

# 出入平安 :ចេញចូលសុខសប្បាយ!

# 一路平安 :ធ្វើដំណើរប្រកបដោយសុវតិ្ថភាព!

# 合家平安 :សុខសប្បាយទាំងគ្រួសារ!

# 寿比松柏 :អាយុយឺនយូរ!

# 龙马精神 :កម្លាំងខ្លាំងក្លា!

# 智慧聪敏 :ប្រាជ្ញាឈ្លាសវៃ!

# 身壮力健 :សុខភាពមាំមួនកម្លាំងខ្លាំងក្លា!

# 万事如意 :សមេ្រចគ្រប់ភារកិច្ច!

# 心想事成 :គិតអី្វសូមឱ្យបានសមេ្រចដូចបំណង!

# 青春美丽 :សូមឱ្យសម្រស់កាន់តែស្រស់ស្អាត។ 

៤. មាស សុខសោភា៖ «Happy Chinese New Year everyone...much luck and happiness to all»។

៥. ម៉ាក សែនសូនីតា៖ «Gong Xi Fa Cai .. May the year of the rooster bring you, your family and your loved ones prosperity, happiness and success ...»។

៦. ថន តារា៖ កាលពីយប់មិញក៏បានបង្ហោះពាក្យជូនពរនេះ នៅក្នុងហ្វេសប៊ុកខ្លួនថា «Good night all friends and sweet dreams ហេង ហេង រកស៊ីមានបានទាំងអស់គ្នា Kong xi fa chay»។

៧. ដួង ហ្សូរីដា៖ ថ្វីត្បិតតែពេលនេះនាងមិនបាននៅឯក្រៅប្រទេសក្តី តែក៏មិនភ្លេចជូនពរដែរ៖ «សូមជូនពរឆ្នាំថ្មី ហេងចូល ស៊យចេញ និងមានសុវត្ថិភាព រាល់ដំណើរកំសាន្តគ្រប់គ្នាណា៎»។

៨. ប៊េបី៖ «Happy Chinese New Year wish you get all the best and more happiness, a lot of money»។ 

៩. ងួន ចាន់ដេវីត៖ មុនចូលឆ្នាំចិនក៏បានជូនពរថា៖ «ជូនពរឱ្យបងប្អូនសុខសប្បាយ និងធ្វើដំណើរដោយសុវត្ថិភាព នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ»។ 

១០. សុខ សោម៉ាវត្តី៖ ម្សិលមិញនាង ជាមួយកូនស្រីដ៏គួរឱ្យស្រលាញ់ក៏បានប្រាប់ថា៖ «អូនJasmine ជាមួយម៉ាក់តីអត់សែនទេ ព្រោះអត់កាត់ខ្សែស្រឡាយចិននឹងគេ តែក៏ចង់និយាយថា Happy Chinese New Year លោកតាលោកយាយ អ៊ុំពូមីង សុខសប្បាយទាំងអស់គ្នាណា៎»។ 

១១. ណុប ប៉ាយ៉ារិទ្ធ៖ « Happy Chinese New Year Wish you good luck and all the best Heng Heng full year»។

១២. គង់ សុជាតិ និង ជាវិបុល៖ «Happy Chinese New Year. Wish u all the best»។

១៣. មាន សូនីតា៖ «សួស្តីឆ្នាំថ្មីប្រពៃណីចិន សូមជូនពរឱ្យលោកអ្នក រកទទួលទានមានបាន មាសប្រាក់ហូរចូលពេញផ្ទះ មានសុភមង្គលគ្រប់ក្រុមគ្រួសារ»។

ចុះប្រិយមិត្តវិញ មានពាក្យជូនពរអ្វីខ្លះដែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា