រាជធានីភ្នំពេញ ៖ បុរសម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ត្រូវនគរបាល និងប្រជាជនដេញតាមប្រមាញ់ចាប់បានកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ កុម្ភៈ ២០១២ បន្ទាប់ពីជននោះធ្វើសកម្មភាពលួចយកឡែបថបមួយគ្រឿងនៅក្នុងស្តង់ លក់ផ្កាកែងផ្លូវលេខ១៥៤ និង៥៣ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ហើយព្យាយាមបើកមូ៉តូគេចខ្លួន តែសំណាងអាក្រក់ជិះម៉ូតូទៅបុករបងដែកដួលប្រកាច់ប្រកិន។
ជនសង្ស័យដែលនគរបាលប៉ុស្តិ៍ផ្សារថ្មីទី១ ឃាត់ខ្លួននោះមានឈ្មោះចាប សុភ័ក្រ្ត ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ រីឯជនរងគ្រោះជាម្ចាស់ឡែបថបឈ្មោះសុខ ឃៀង ភេទស្រី អាយុ២២ឆ្នាំ ជាអ្នកលក់ផ្កា ស្នាក់នៅផ្ទះជួលសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាមោ៉ងខាងលើនារីម្ចាស់ឡែបថបជាប់រវល់ការងារហើយបានដាក់ឡែបថប ទុកក្នុងស្តង់ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿងមកឈប់នៅមុខស្តង់រួចជន ម្នាក់ក៏លួចយកឡែបថបដាក់ចូលក្នុងកាបូប ខណៈនោះនារីរងគ្រោះឃើញហើយស្រែកឆោឡោឡើង ដើម្បីឲ្យសមត្ថកិច្ចក៏ដូចជាប្រជាជនជួយដេញចាប់។ ដោយឃើញហេតុការណ៍មិនស្រួលជនសង្ស័យម្នាក់បានរត់ចោលបក្សពួក ឯម្នាក់ទៀតព្យាយាមបើកម៉ូតូគេចចូលច្រកឌឿងហែមផ្លូវលេខ៥៣ ដើម្បីគេចខ្លួន ។ តែជួបសំណាងអាក្រក់បើកម៉ូតូទៅបុករបងដែកផ្ទះ បណ្តាលឲ្យដួលប្រកាច់ប្រកិនក៏ត្រូវនគរបាល និងប្រជាជនក្របួចជាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]