ភ្នំពេញ៖ ការស្លាប់ របស់អ្នកគ្រប់គ្រងទូទៅ ក្នុងផលិតកម្មថោន លោក អ៊ា វឌ្ឍនា បានធ្វើឲ្យបណ្តាតារាចម្រៀង និងក្រុមការងារ ដែលស្ថិតក្នុងទ្រនំ មានភាពសោកស្តាយ និងរន្ធត់ចិត្តយ៉ាងខ្លាំង។

កាលពីម្សិលមិញនេះដែរ កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា ក៏បានទៅចូលរួមសម្តែងភាពទុក្ខសោក ជាមួយនឹងក្រុមគ្រួសារ លោក អ៊ា វឌ្ឍនា ព្រោះថា នាងក៏ធ្លាប់ជាសមាជិក ក្រុមចម្រៀង EV Band ដែលរូបលោក បានបង្កើតឡើង ហើយវាក៏ជាជំហានដំបូងផងដែរ ដែលនាងបានឈានជើងដើរលើវិថីសិល្បៈ។ ដូច្នេះនាង ក៏មិនអាចភ្លេចគុណដ៏ធំធេង របស់លោក អ៊ា វឌ្ឍនា បានឡើយ។

ក្នុងនោះដែរ កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហោះរូប២សន្លឹក ជាមួយនឹងទឹកមុខក្រៀមក្រំ និងសរសេរសារពីលើរូបថា "ថ្ងៃនេះខ្ញុំបានមកអុជធូបរំលឹកវិញ្ញាណក្ខន្ធ បងប្រុស អ៊ា វឌ្ឍនា បងប្រុសគឺជាអ្នកនិពន្ធ និងអ្នកគ្រប់គ្រងដ៏ល្អម្នាក់ បងប្រុសគឺជាចំណែកមួយនៃការឆ្លងកាត់ វិស័យសិល្បៈដំបូងរបស់ខ្ញុំ ព្រោះខ្ញុំគឺជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងEV ដែលបងជាអ្នកបង្កើត ពេលនេះបងប្រុសបាន ទទួលមរណៈកាលហើយ សូមវិញ្ញាណក្ខន្ធបង ទៅកាន់សុគតិភព"

គួររំលឹកផងដែរថា លោក អ៊ា វឌ្ឍនា បានលាចាកលោក នៅប្រទេសបារាំង កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង៦៖០១ទាបភ្លឺ (ម៉ោងនៅប្រទេសបារាំង) ក្នុងវ័យ ៤៦ឆ្នាំ ដោយសារជម្ងឺ ហើយក្រុមគ្រួសាររបស់លោក ក៏បានចាត់ចែង ធ្វើបុណ្យ៧ថ្ងៃ នៅឯប្រទេសខ្មែរ កាលពីថ្ងៃ២៣ ខែមករា ឆ្នាំ២០១៧ផងដែរ៕

កញ្ញា ឱក សុគន្ធកញ្ញា ទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធ លោក អ៊ា វឌ្ឈនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា