ភ្នំពេញ៖ ក្តៅៗបន្ទាប់ពីមានរឿងរ៉ាវដែលលោកអាចារ្យអេ ប្រធានគ្រប់គ្រងនៅស្ថានីយវិទ្យុ ABC និយាយឱ្យលោក ព្រាប សុវត្ថិ ថាស្រែខ្លាំង កញ្ញា ដេននីក្វាន់ ដែលជាតារាសម្តែងស្រីវ័យក្មេង និងនិយមតុបតែងខ្លួនស៊ិចស៊ី ក៏បានបញ្ចេញមតិផ្ទាល់ខ្លួនផងដែរ ។

ក្នុងនោះពេលបានឃើញសារព័ត៌មានខ្មែរឡូតយើងចុះផ្សាយអំពីរឿង «អាចារ្យអេ ថាលោក ព្រាប សុវត្ថិ មើលទៅស្រែខ្លាំង...» កញ្ញាសាច់សខ្ចីរូបនេះ ក៏បានចូលទៅស៊ែរ និងផុសនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

«លោកអាចារ្យនេះពូកែតែនិយាយរឿងអត់ប្រយោជន៍ ស្តាប់មិនដឹងរឿងសោះ និយាយចុះនិយាយឡើងទៅដៀលគេថាស្រែ ខ្ញុំចង់ប្រាប់ថា (បើដៀលអ្នកស្រែកុំស៊ីស្រូវ) លឺអត់លោកអាចារ្យ? លោកអាចារ្យនេះប្រហែលគិតថាខ្លួននិយាយអីក៏ត្រូវហើយមើលទៅ បានប្រឹងនិយាយម្ល៉េះ។

គាត់ប្រហែលមិនបានគិតនោះទេថា ការខឹងគេប្រៀបដូចជាការកាន់រងើកភ្លើងទៅគប់កណ្តាលមុខគេចឹង តែអ្នករលាកមុនគេគឺគាត់ហ្នឹងហើយ ខ្ញុំអត់មាននិយាយច្រើនទេមានតែពាក្យមួយម៉ាត់គត់គឺ បងព្រាប សុវត្ថិ ជាIdol របស់ខ្ញុំ ក៏ដូចជាបងប្អូនខ្មែរមួយចំនួនធំមិនថាស្រែ ឬក្រុងនោះទេសុទ្ធតែស្រលាញ់ និងគាំទ្រគាត់។»

អីយ៉ា! កញ្ញា ដេននីក្វាន់ក៏ជាអ្នកគាំទ្រលោក ព្រាប សុវត្ថិម្នាក់ដែរ។

ក្រៅពីនេះគួរឱ្យដឹងដែរថា ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះរឿងរ៉ាវទាក់ទងនឹងស្ថានីយវិទ្យុ ABC របស់លោក អាចារ្យអេ កំពុងតែមានការកក្រើកយ៉ាងខ្លាំង និងកំពុងតែស្ថិតនៅក្រោមក្រសែភ្នែកនៃការឃ្លាំមើល របស់មហាជនទូទៅនៅទូទាំងប្រទេស៕

ព្រាប សុវត្ថិ និងអាចារ្យអេ
ដេននីក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់