ភ្នំពេញ៖ ទាក់ទងនឹងរឿងដ៏កក្រើក ដែលកំពុងតែមានការតាមដានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជននៅទូទាំងប្រទេស ជាពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដែលនិយាយអំពីលោកអាចារ្យអេ អ្នកគ្រប់គ្រងស្ថានីយវិទ្យុ ABC បានធ្វើការប្រៀបធៀប តារាសម្តែង លោក ព្រាប សុវត្ថិ ជាតារាចម្រៀងថា មើលទៅស្រែខ្លាំង

ក្រោយមានការលើកឡើងរបស់អាចារ្យអេ យ៉ាងដូច្នេះ ក៏បានធ្វើឱ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រជាច្រើនរបស់តារាចម្រៀងរូបនេះ។

ទន្ទឹមនឹងនេះដែរ ក៏មានគណនីហ្វេសប៊ុកមួយ ដែលគេស្គាល់ថាជាអ្នកគាំទ្ររបស់លោក ព្រាប សុវត្ថិ បានចេញមកធ្វើការប្រៀបធៀប ដោយមានការនិពន្ធសាច់រឿងឆ្លើយឆ្លងឡើងតាមបែបដែលធ្លាប់ស្គាល់ចរិតពិត របស់លោកព្រាប សុវត្ថិ យ៉ាងដូច្នេះថា៖

អ្នកសារព័ត៌មាន: អរុណសួស្ដីលោកព្រាបសុវត្ថិ លោកអាចចំណាយពេលធ្វើបទសម្ភាសន៍ជាមួយពួកយើងខ្ញុំបន្តិចបានទេ?

ព្រាប សុវត្ថិ: បាទ បានតើបង...!!

អ្នកសារព័ត៌មាន: តើលោកព្រាបសុវត្ថិមានដឹងថា លោកអាចារ្យអេ ប្រធានវិទ្យុABC បានដៀលលោកថាលោកស្រែដែរឬទេ?

• ព្រាប សុវត្ថិ: បាទបង ព័ត៌មាននេះ ខ្ញុំបានទទួលដឹងលឺដែរ ហើយខ្ញុំមិនទៅប្រកាន់ ឬខឹងគាត់ដែរ ព្រោះធាតុពិតខ្ញុំស្រែមែន ខ្ញុំមានដើមកំណើតនៅខេត្តកណ្ដាល សាច់ឈាមស្រែពេញតួ ដែលខ្ញុំបាទកើតនៅថ្ងៃទី ២៥ ឧសភា ឆ្នាំ១៩៧៥ ក្រោមដើមស្នាយទៀតផង..! សរុបមកខ្ញុំស្រែដូចគាត់ថាហ្មង ហាសហា

• អ្នកសារព័ត៌មាន: បាទបង ហើយនៅរឿងមួយទៀត ដែលហ្វេន(Fan) របស់លោក កំពុងតែខឹងសម្បារជាមួយលោកអាចារ្យអេ ដែលដៀលលោកស្រែ តើលោកមានអារម្មណ៍យ៉ាងណាដែរចំពោះហ្វេនរបស់លោកដែលពួកគាត់ចេញមុខបែបនេះ?

ព្រាប សុវត្ថិ: បាទអរគុណ សម្រាប់សំណួរនេះ បើតាមការពិតទៅតាមអារម្មណ៍ខ្ញុំផ្ទាល់ ក្នុងនាមខ្ញុំជាអ្នកសិល្បៈមួយរូប ដែលទទួលបានការស្រឡាញ់ចូលចិត្ត ខ្វាយខ្វល់ពីពួកគាត់ផ្ទាល់ ខ្ញុំពិតជាសប្បាយចិត្តនូវអ្វីដែលរូបខ្ញុំទទួលបាននេះណាស់...ហើយឆ្លៀតឱកាសនេះដែរ រូបខ្ញុំបាទគ្មានអ្វីក្រៅពីម្រាមដៃដប់ សំពះអរគុណនូវទឹកចិត្តរបស់ពួកគាត់ ហើយក៏សូមជួនពរពួកគាត់ ក្នុងឱកាសចូលឆ្នាំចិននេះ សូមឱ្យប្រកបរកស៊ីមានបាន លុយកាក់ច្រើនហៀរហូរ សុខភាពល្អ ហើយរាល់ការធ្វើដំណើរកំសាន្ត ជួបតែសំណាងល្អ សប្បាយរីករាយ មានសុភមង្គលគ្រប់ក្រុមគ្រួសារ ពិសេសទទួលបានអាំងប៉ាវច្រើនច្រើន។

•អ្នកសារព័ត៌មាន: អរគុណបងសម្រាប់ការចំណាយពេល ជាមួយបទសម្ភាសក្នុងព្រឹកនេះ...។

ក្រោយមកក៏មានការពេញចិត្ត ពេញថ្លើមយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងសរសើរលោក ព្រាប សុវត្ថិ ជាមនុស្សចិត្តទូលាយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក៏យើងនៅមិនទាន់បានឃើញលោក ព្រាប សុវត្ថិ ចេញមុខមកបកស្រាយយ៉ាងណានៅឡើយទេ។ ខាងលើនេះគឺគ្រាន់តែជាការលើកឡើងរបស់អ្នក ដែលស្រលាញ់ចូលចិត្តលោកតែប៉ុណ្ណោះ។

ចំណែកឯនៅក្នុងការផ្សាយផ្ទាល់របស់ស្ថានីយវិទ្យុ ABC កាលពីព្រឹកមិញ កញ្ញា កាច្រឹប ដែលជាពិធីការិនីនៅក្នុងកម្មវិធី ក៏បានលើករឿងនេះមកនិយាយផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

លោក ព្រាប សុវត្ថិ
អាចារ្យ អេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ