ភ្នំពេញ៖ កាលពីម្សិលមិញ តារាស្រីពូកែសម្តែងខាងផ្នែកក្រមិចក្រមើម គួរឱ្យស្រលាញ់ អ្នកនាង សុខ សោម៉ាវត្តី មិនដឹងជាយ៉ាងណា ស្រាប់តែសរសេរសារចម្លែកមួយ ធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។

សុខ សោម៉ាវត្តី បានលើកឡើងយ៉ាងដូច្នេះថា៖

«មើលទៅ រឿងនេះមិនចប់ទេ បើនៅតែមិននិយាយគ្នាឱ្យច្បាស់ ម្នាក់ប្រាប់ថាឱ្យចប់ទៅ ព្រោះអ្នកខុសហើយមិនទទួលកំហុស ហើយម្នាក់ទៀតនិយាយថាមិនខុស មិនដឹងថាខ្លួនឯងបានធ្វើអីខុស ហើយនិយាយធ្វើមិនដឹងដូចគ្មានរឿងអីកើតឡើង.... ហើយក៏ចេះតែបន្តទាំងងងឹតងងុល ទាំងមិនដឹងកំហុសខ្លួនឯង។

Ok na ខ្ញុំដឹងថាអ្នកល្អ អ្នកធ្លាប់សាងរឿងល្អច្រើនណាស់ ខ្ញុំស្រលាញ់ ខ្ញុំគាំទ្រ តែក៏មកធ្វើឱ្យខូចចិត្តបែបនេះ ទុកចិត្តអ្នកទៀតបានទេ? ហើយសួរថាចប់បានទេ? ថាមិនចង់និយាយទេ ថាចង់ធ្វើល្ងង់ តែវាមើលទៅអត់ចប់ទេ ជារឿងមនុស្សច្រើន ដែលត្រូវខូចចិត្តជាពិសេសមនុស្សស្រលាញ់ដូចជាខ្ញុំមិនមែន just only S1 .... who until what I said Hit pion...»។

ទោះបីជាសារនោះ អ្នកនាង សុខ សោម៉ាវត្តី មិនទម្លាយ ថាចង់មានន័យទៅលើប្រធានបទមួយណាក៏ដោយ ក៏អ្នកលេងបណ្តាញសង្គមភាគច្រើន បានយល់យ៉ាងច្បាស់ថា នាងចង់សំដៅទៅលើរឿងរ៉ាវមួយ ដែលកំពុងផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកក្នុងមួយរយៈពេលចុងក្រោយនេះ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

សាររបស់អ្នកនាង សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី