ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ រឿងរ៉ាវរបស់ពិធីករ-ពិធីការិនីវិទ្យុABC បានផ្ទុះយ៉ាងខ្លាំងពេញបណ្ដាញសង្គម ទាក់ទិននឹងរឿងក្រមសីលធម៌មិនសមរម្យរបស់ពួកគេ  ដែលបណ្ដាលឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានប្រតិកម្មខ្លាំងទាក់ទងទៅនឹងរឿងនេះ។

ក្រោយពីមានរឿងរ៉ាវជាបន្ដបន្ទាប់មក រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញលិខិតបង្គាប់ឱ្យទូរទស្សន៍ប៉ុស្តិ៍លេខ៣ ឈប់ជួលម៉ោងឱ្យវិទ្យុ ABC និងនៅក្នុងពិធីសំណេះសំណាលជា ភាតរភាពជាមួយនិវត្តជន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ លោក ក៏បានថ្លែងឲ្យដឹងទៀតថា ចំពោះពិធីករ-ពិធីការិនី រូបណាដែលជាប់ជំពាក់ លើការជេរបញ្ចោ មកទស្សនិកជន ដែលបានរិះគន់ ចំពោះកាយវិកាមិនសមរម្យ របស់ខ្លួនពេលកំពុងផ្សាយផ្ទាល់ មិនអនុញ្ញាតឲ្យឡើងប៉ុស្តិ៍ទូរទស្សន៍ ហើយចំណែកពិធីការិនី របស់វិទ្យុABC ដែលមានកាយវិការមិនសមរម្យ និងខ្វះសីលធម៌នោះ បានចូលក្នុងបញ្ជីខ្មៅហើយ

រឿងរ៉ាវដ៏ក្ដៅគគុកនេះហាក់ដូចជាមិនទាន់ស្ងប់នោះទេ ដោយសារតែកាលពីម្សិលមិញនេះ អាចារ្យអេ ដែលគ្រប់គ្នាស្គាល់ថាជាប្រធាន​វិទ្យុ ABC ក៏បានធ្វើការឆ្លើយតប និងនិយាយរឿងពាក់ព័ន្ធមួយចំនួនទាក់ទិននឹងរឿងនេះ ដែលនៅក្នុងនោះ ក៏មានការលើកឡើងពីលោក ព្រាប សុវត្ថិ ផងដែរ។

នេះបើតាមការស្ដាប់ពីក្នុងវីដេអូ ដែលទើបតែបង្ហោះឡើងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ត្រង់លោកអាចារ្យអេ និយាយទាក់ទងនឹងអ្នកគាំទ្រ ABC ដោយលោកបានធ្វើការប្រៀបធៀប ចន អេឡិចហ្សូរ៉ា ជាតារាសម្ដែង និងលោក ព្រាប សុវត្ថិ ដោយនិយាយថា លោក ព្រាប សុវត្ថិមើលទៅស្រែខ្លាំង សូមទស្សនាវីដេអូខាងក្រោម ដើម្បីជ្រាបច្បាស់៖

ការលើកឡើងរបស់លោកអាចារ្យអេនេះ ក៏មិនបានធ្វើឲ្យអ្នកនៅក្នុងសង្គមហ្វេសប៊ុក សប្បាយចិត្ដនោះទេ។

គួរបញ្ជាក់ថា លោក ចន អេឡិចហ្សូរ៉ា ដែលជាតារាសម្ដែងមួយរូប និងជាអ្នកគាំទ្រ ABC បាននិយាយថា «ត្រូវចាំថា បើធ្វើល្អត្រូវធ្វើរហូតដល់ស្លាប់ តែម្តងទៅ ហើយកុំឲ្យគេចាប់កំហុស ព្រោះថា បើទោះបីជាអ្នកធ្វើល្អយ៉ាងណាក៏ដោយ បើមានកំហុសតែម្តង គឺអ្នកជាមនុស្សអាក្រក់ និងត្រូវគេជាន់ពន្លិចជាមិនខាន នេះហើយសម័យ Facebook សម័យរិះគន់ ព្រោះគ្រប់គ្នាជារាជអាជ្ញា និងតុលាការកាត់ទោស ដោយពាក្យសំដី comment and share ហៃអើតាមគ្នា..!»។

តារាសម្តែងរូបសង្ហាលោក ចន អេឡិចហ្សូរ៉ា បានបន្ថែមទៀតថា «ABC ចង់ប្រាប់ថា ទង្វើដ៏ល្អរបស់អ្នក (ជួយក្មេងអនាថា អ្នកញៀនថ្នាំ ជនរងគ្រោះ ដោយសាការចាប់រំលោភ ស្រ្តីរកផ្លូវភេទ…) ។ទាំងនេះ នៅតែនៅក្នុងការចងចាំ របស់មនុស្សគ្រប់គ្នា ដែលបានជួប និងទទួលការស្រឡាញ់អំពីអ្នក ព្រមទាំងខ្ញុំម្នាក់ដែរ ដែលស្ញើចសរសើ នូវទង្វើដែលអ្នកបានធ្វើ ទាំងតែអ្នកហៃអើទាំងនោះ គ្មានធ្វើអ្វីសោះក្នុងពេលនោះ..!»៕

រូបភាព លោក ចន អេឡិចហ្សូរ៉ា
រូបភាព លោក ព្រាប សុវត្ថិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ