(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករណ៍ស្ថានភាពអាកាសធាតុ លើកទី១ ឆ្នាំ២០១៧ ក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៧ ដើម្បីឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជន ជាពិសេស បងប្អូនប្រជាកសិករជ្រាបជាព័ត៌មាន។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់ខែកក្កដា ឆ្នាំ២០១៧ ស្ថានភាពសីតុណ្ហភាព នៅលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័រ និងនៅលើមហាសមុទ្រឥណ្ឌា មានកម្រិតប្រហាក់ប្រហែល នឹងមធ្យមភាគច្រើនឆ្នាំ។

ស្ថានភាពសីតុណ្ហភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ទទួលរងនូវឥទ្ធិពលពីបាតុភូត ENSO Neutral Condition។ ការវិភាគទៅលើសីតុណ្ហភាព និងរបាយទឹកភ្លៀងបានបង្ហាញថា ចាប់ពីដើមរដូវ ដល់ពាក់កណ្ដាលរដូវវស្សាឆ្នាំ២០១៧ ទឹកភ្លៀងមានស្ថានភាពប្រហាក់ប្រហែល ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

សូមអានព័ត៌មានលម្អិត ស្ដីពីការព្យាករណ៍អាកាសធាតុលើកទី១ ឆ្នាំ២០១៧ របស់ក្រសួងធនធានទឹកខាងក្រោមនេះ៖

ប្រភព៖ Fresh News

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ ចម្លែក! ជំងឺម្យ៉ាងកើត​លើបុរសម្នាក់ បណ្ដាល​មកពីមូសខាំ ធ្វើឲ្យជើង​រីកធំដូច​ជើងដំរី ក្លាយជា​ដំបៅ ពេលនេះកំពុង​អំពាវនាវរក​ជំនួយវះកាត់

(ភ្នំពេញ)៖ ជាចម្លែកមែន! បុរសម្នាក់​កើតជំងឺដ៏កាចសាហាវម៉្យាង ដែលធ្វើឲ្យជើងរីកធំដូចជើងដំរី បណ្ដាលមកពីមូសខាំ ហើយពេលនេះក្លាយជាដំបៅ ដោយត្រូវការវះកាត់​ជាបន្ទាន់ ប៉ុន្ដែក្រុមគ្រួសារក្រលំបាកមិនមានលទ្ធភាពនោះ ទើបក្រុមគ្រួសារកំពុងធ្វើការអំពាវនាវរកសប្បុរជន ដែលអាចផ្ដល់ជាជំនួយជួយក្នុងការវះកាត់។

ពេលនេះបុរសដែលកើតជំងឺសាហាវមិនដែលជួប​ កំពុងសម្រាកព្យាបាលនៅបន្ទប់លេខ2A ជាន់ទី៣ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ហើយស្របពេលនេះដែរ គាត់កំពុងត្រូវការឈាមដើម្បីបញ្ជូន និងថវិកាវះកាត់ជាបន្ទាន់ផងដែរ។​

បុរសរងគ្រោះនេះ ឈ្មោះ ឡុង សុភា អាយុ៥០ឆ្នាំ រស់នៅភូមិដូនមារ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយសព្វថ្ងៃមានកូន៣នាក់ ក្នុងបន្ទុក៕

ប្រសិនបើសប្បុរជនណា ចង់ជួយឧបត្ថម្ភដល់បុរសខាងលើ សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 017 895 282 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]