ភ្នំពេញ៖ ខណៈនេះតារាចម្រៀង និងជាតារាម៉ូដែលស្រី ក្រមិចក្រមើម អ្នកនាង ទូច ស្រីល័ក្ខ និងក្រុមគ្រួសារកំពុងមានទុក្ខធំ ដោយមិនប៉ុន្មានម៉ោងមុន ពោលគឺ កាលពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៥ ខែធ្នូនេះ ម្តាយមីងរបស់នាងបានទទួលមរណៈភាព។

ដោយក្នុងនោះផងដែរ ពិធីករប្រុសពូកែសំដី លោក ប៉ែន ចំរ៉ុង ក៏បានបង្ហោះសារប្រកាសពីដំណឹងដ៏គួរឲ្យសោកស្តាយនេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរថា៖

«អ្នកនាង ទូច ស្រីល័ក្ខ និង ក្រុមគ្រួសារមានទុក្ខជាទំងន់ ព្រោះអ្នកមីង ម៉ៅ អូន បានទទួលមរណៈភាព នៅម៉ោងប្រហែល១២ថ្ងៃត្រង់ សូមញាតិមិត្តបងប្អូនអញ្ជើញមកចូលរួម នៅគេហដ្ឋាន ខាងត្បូង២០០ម៉ែត្រអង់តែនទួលគោក ទល់មុខ ប៉េអឹមផ្ទៃប្រទេស សូមអរគុណ»៕ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីលើកមុនផងដែរថា អ្នកនាង ទូច ស្រីល័ក្ខនិងលោក ប៉ែន ចំរ៉ុង ព្រមទាំងតារាសម្តែងប្រុស-ស្រីនៅក្នុងសង្គមសិល្បៈ មិនអោបដៃឈរមើលទេ ខណៈពេលឃើញភរិយា រិន សាវ៉េត កំពុងកើតជំងឺមហារីក

គួរឲ្យដឹងថា លោក រិន សាវ៉េត តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស បានជួបទុក្ខលំបាកយ៉ាងខ្លាំង ដោយសារតែប្រពន្ធរបស់ខ្លួនកើតជំងឺមហារីកសុដន់ដំណាក់កាលទី៤ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយខ្វះខាតថវិកាក្នុងការព្យាបាលទៀតផង។

ទន្ទឹមនឹងនេះដែរ ប៉ុន្មានថ្ងៃកន្លងមកយើងក៏បានឃើញនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់តារាសិល្បៈល្បីៗនៅក្នុងស្រុក បានផុសព្រោងព្រាតពីរឿងនាំយកជំនួយទៅជួយដល់ភរិយា លោក រិន សាវ៉េត។

ជាក់ស្តែង លោក ប៉ែន ចំរ៉ុង តារាសម្តែង និងជាពិធីករ បានប្រាប់នៅក្នុងហ្វេសប៊ុកខ្លួនថា៖

«ថ្ងៃនេះ ខ្ញុំ និងអ្នកនាង ទូច ស្រីល័ក្ខ បានទៅសួរសុខទុក្ខក្រុមគ្រួសារបងប្រុស រិន សាវ៉េត ហើយក៏បាននាំថវិកាមួយចំនួន ដែលបានមកពីបង ប្រុស (Aten hotnews ខ្ញុំខ្មែរ ២០០$) ខ្ញុំបាទ៣០$ និងអ្នកនាង ទូច ស្រីល័ក្ខ ១០០$។»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ