ភ្នំពេញ៖ បទ «សាកល្បងស្នេហ៍បងម្តងទៀត» គឺបទចម្រៀងចាស់ដែលបានចេញជាយូរមកហើយ និងទទួលបានការគាំទ្រយ៉ាងខ្លាំង។ បទនេះត្រូវបានគេស្គាល់ថាគឺជាចម្រៀងមួយបទពោរពេញ ទៅដោយមនោសញ្ចេតនាស្នេហាជ្រាលជ្រៅនៅក្នុងចិត្តយុវវ័យ ដែលត្រូវបានបកស្រាយដោយ កញ្ញា ហង្ស សុជាតា។

នៅពេលនេះ តារាចម្រៀងពីរដួងគឺ លោកនីកូ និងកញ្ញា ហង្ស សុជាតា  ក៏បានលើកយកចម្រៀងនេះ មកធ្វើការច្រៀងឡើងវិញ ដោយរក្សាទុកនូវបទភ្លេងដូចដើម និងកែអត្ថន័យខ្លឹមសារបន្តិចបន្តួច ទៅជាចម្រៀងច្រៀងឆ្លើយឆ្លងគ្នាវិញ យ៉ាងពិរោះរណ្តំ ។

កាលពីម្សិលមិញ បទ «សាកល្បងស្នេហ៍បងម្តងទៀត» របស់កញ្ញា ហង្ស សុជាតា ដែលជាម្ចាស់ដើម ក៏បានកែចំណងជើងថ្មីទៅជាបទ «សាកល្បងស្រលាញ់គ្នាម្តងទៀត» និងច្រៀងរួមគ្នា ដោយលោក នីកូ និងកញ្ញា ហង្ស សុជាតា ដដែល កំពុងតែបានធ្វើឱ្យមានការកក្រើកចិត្តយុវវ័យយ៉ាងខ្លាំង។

ក្រោយការបង្ហាញបទថ្មីនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នីកូ ផ្ទាល់ដែលមានឈ្មោះថា Nico manager official យើងឃើញថា នៅក្នុងរយៈពេល១៥ម៉ោងទទួលបានការគាំទ្រពីអ្នកលេងហ្វេសប៊ុកទាំងអស់ ដែលចុចចូលមើល ទៅដល់១០ម៉ឺនដង និងចុចShare ជាង៦ពាន់ដង ព្រមទាំងមានអ្នកចូលទៅComment ពេញចិត្តបទថ្មីនេះជាច្រើននាក់ទៀតផង៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះបទថ្មីនេះ?

តោះចុចស្តាប់បទ «សាកល្បងស្រលាញ់គ្នាម្តងទៀត» របស់តារាចម្រៀង នីកូ និង ហង្ស សុជាតា បកស្រាយរួមគ្នា ដូចខាងក្រោម៖ 

នីកូ
ហង្ស សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស សុជាតា