ភ្នំពេញ៖ តារាសម្តែងស្រី និងជាពិធីការិនីវ័យក្មេង កញ្ញា ថន លក្ខិណា កំពុងតែទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺយ៉ាងខ្លាំង ជាមួយនឹងអាជីពសិល្បៈរបស់នាង។

មហាជនក៏បានចាប់អារម្មណ៍ដែរថា គ្រាន់តែចូលឆ្នាំ២០១៧ភ្លាម ការងាររបស់នាង គឺមមាញឹករកពេលសម្រាកសឹងមិនបាន ដែលជារឿយៗ ឧស្សាហ៍ឃើញនាង ចុះតាមបណ្តាខេត្តនានាផងដែរ នៅពេលមានកម្មវិធី ឬព្រឹត្តិការណ៍តន្រ្តីធំៗម្តងៗ។

ទោះបីជាមានការរវល់ពិតមែន ក៏តារាស្រីរូបនេះ មិនដែលភ្លេចបង្ហោះរូបស្អាតៗ របស់នាង ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះទេ ដើម្បីចែកចាយទៅកាន់អ្នកគាំទ្រឲ្យបានឃើញ ពីសកម្មភាពរបស់នាង នៅក្នុងរង្វង់សិល្បៈ។

ក្នុងនោះដែរ កាលពីម្សិលមិញ រូបនាងក៏បានបង្ហោះរូបថតមួយសន្លឹក កាលនៅជាសិស្ស ដែលនៅលើរូបនោះ នាងបានសរសេរថា «កាលអូននៅសិក្សា»

ចំពោះរូបថតរបស់ កញ្ញា ថន លក្ខិណា បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើល ពេលបានឃើញរូបរបស់នាង កាលជាសិស្សសាលាបែបនេះ ហើយបើធ្វើការប្រៀបធៀប ជាមួយនឹងរូបបច្ចុប្បន្ន ក៏មិនខុសគ្នាប៉ុន្មាននោះដែរ ទាំងសម្ផស្ស និងរូបរាងស្លីមរបស់នាង។

មិនតែប៉ុណ្ណោះ ក៏បានឃើញកញ្ញា ដួង ម៉ានិច ចូលទៅ Comment ក្នុងរូបរបស់នាងផងដែរ ដោយសរសេរថា «គួរឲ្យស្រលាញ់ណាស់ណព្វចិត្ត»

តោះមើលរូបរបស់ កញ្ញា ថន លក្ខិណា កាលនៅជាសិស្សបន្តិចមើល ថាគួរឲ្យស្រលាញ់ដូចគេនិយាយមែនដែរអត់? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  កញ្ញា ថន លក្ខិណា តារាសម្តែងស្រី និងជាពិធីការិនីវ័យក្មេងរូបស្អាត បានជួបតារាសម្តែង នាងខាត់ទ្រីយ៉ា (Katreeya) ដែលជាតារាសម្ដែង តារាម៉ូដែល និងជាតារាចម្រៀងរបស់ថៃ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ដោយ កញ្ញា ថន លក្ខិណា  នាងមានដំណើរចាកចេញពីមាតុភូមិ ដើម្បីទៅកម្សាន្តនៅប្រទេសថៃ ជាមួយនឹងក្រុមគ្រួសារ។

នៅក្នុងជំនួបដោយមិនបានត្រៀមទុកនេះ កញ្ញា ថន លក្ខិណា ពិធីការិនីសម្បូរវោហារស័ព្ទ ក៏បានប្រាប់ឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាងផ្ទាល់យ៉ាងដូច្នេះថា៖ « Good morning បានជួប idol ទៀតហើយ see you soon Thailand»។

គួរឱ្យដឹងដែរថា នាងខាត់ទ្រីយ៉ា គឺជាកូនកាត់ថៃ-អង់គ្លេសមួយរួប ដែលមានភាពល្បីល្បាញខាងផ្នែកសម្ដែង ដើរបង្ហាញម៉ូត និងច្រៀងចម្រៀង កាលពី១០ឆ្នាំមុន ហើយក៏មានអ្នកគាំទ្រជាច្រើននាក់ រួមទាំងអ្នកគាំទ្រនៅកម្ពុជាយើងទៀតផង។

គិតមកដល់បច្ចុប្បន្ននេះនាង ខាត់ទ្រីយ៉ា មានវ័យ៤០ឆ្នាំហើយ ប៉ុន្តែសម្រស់នាងក៏នៅតែស្រស់ស្អាតដែរ ហើយតារារូបនេះក៏តែងតែឧស្សាហ៍ឡើងចុះ ធ្វើដំណើរមកលេងប្រទេសកម្ពុជា ជាញឹកញាប់ ក៏ដូចជាច្រៀងឱ្យស្ថានីយទូរទស្សន៍ PNN ផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា