ភ្នំពេញ៖ បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ថ្មីរបស់ខ្លួន ជាសាធារណៈ ក្នុងគោលបំណង មិនមែនបញ្ឈឺនាយចឺមទេ អតីតហ្វ្រេសស៊ីហ្គ្រើលជំនាន់ទី13 កញ្ញា ពុធ ស្រីខួច អះអាងថា​ ខ្ទង់​ច្រមុះរបស់ខ្លួន មិនបានកែកុននោះទេ ហើយគ្រប់​កន្លែង​នៅ​លើ​ដង​ខ្លួន​នាង​ ក៏​មិន​បាន​កែ​ដែរ។

​តួ​សម្ដែង​ស្រី​ដែល​មាន​សម្រស់​ស្អាត ​​កញ្ញា ពុធ​ ស្រី​ខួច បានបកស្រាយថា កន្លង​មក​មាន​សារព័ត៌មាន​ខ្លះ ​ចុះ​ថា នាងធ្វើ​ការ​កែ​ខ្ទង់​ច្រមុះ។ ប៉ុន្តែសា​មី​ខ្លួនអះអាង​ថា ​នាង​មិន​បាន​កែ​សម្ផស្ស​អ្វី​នោះ​ទេ​។

ដើម្បីមានភាពជឿជាក់ កញ្ញា ស្រីខួច បាន​យក​ដៃ​ញី​ច្រមុះ​ចុះឡើង ជា​ភស្តុតាង​ថា​ នាង​មិន​កែ​កុន​ទេ ហើយ​គ្រប់​កន្លែង​នៅ​លើ​ដង​ខ្លួន​នាង ​ក៏​មិន​បាន​កែ​ដែរ។ នាងបង្ហើប​ថា ​រាល់​ថ្ងៃ​នាង​គ្រាន់​តែ​ ឧស្សាហ៍​ម៉ាស្សា​មុខ និង លាប​ទឹក​ឃ្មុំ ឬ រមៀត ​ដើម្បី​ថែ​សម្ផស្ស​តែប៉ុណ្ណោះ។

សូមរំលឹកថា ស្រីស្រស់ ស្រីខួច ក៏ធ្លាប់បង្ហាញមុខ គូស្នេហ៍ថ្មីរបស់ខ្លួនម្នាក់ ជាសាធារណៈ ​ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន។ គេឃើញអតីតហ្វ្រេសស៊ីហ្គ្រើលរូបនេះ ក៏បានធ្លាយរូបថតប៉ុន្មានសន្លឹកថ្មី ជាមួយបុរសម្នាក់ផ្សេងទៀត យ៉ាងស្និទ្ធស្នាល នៅឯខេត្តសៀមរាប ជាមួយនឹងរូបអោបបុរសថ្មី ដែលមានរូបរាងមុខមាត់សង្ហា ស្រដៀងជនបរទេស ខុសប្លែកពីសង្សារមុនផង។

សូមជម្រាបថា ស្រីស្រស់ ពុធ ស្រីខួច ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង​ ឲ្យ​សម្ដែង​ជា​តួ​អង្គ តូចមនោរា ដែល​មាន​លក្ខណៈ​ជា​តួអង្គ​ឈ្នានីស តាម​ចាក់​ចុច​មិត្ត​ភក្តិ​របស់​ខ្លួន​។ តួអង្គ​ដែល​តម្រូវ​ឲ្យ​នាង​​សម្ដែង​ជា​តួ​ឈ្នានីស​ មិន​សូវ​ជា​មាន​បញ្ហា ប៉ុន្មាន​នោះ​ទេ​សម្រាប់​នាង ប៉ុន្តែ​ប្លង់​ដែល​នាង​បារម្ភ​ បំផុត​នោះ​ គឺ​ពេល​ដែល​នាង ​សម្លាប់​ឪពុក​ម្ដាយ​របស់​ខ្លួន តែ​ទោះ​ជា​​មាន​​ភាព​តក់​ស្លុត យ៉ាង​ណា​ក៏​ដោយ​ នាង​នឹង​​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ឲ្យ​អ្នក​គាំ​ទ្រ​ប្រលោម​លោក "ស្រទន់​មន្ត​ស្នេហ៍" មិន​ខក​បំណង​នោះ​ទេ៕ 

ប្រភព៖ looking today

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

សុខ សោម៉ាវត្តី និង លី​ វ៉ាហេទ តើជាអ្វីនឹងគ្នាឲ្យពិតប្រាកដ ទើបនាងហ៊ានធ្វើបែបនេះ?

ភ្នំពេញ៖ ទោះបីជា តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី មិនប្រកាសពីចំណងស្នេហា ជាមួយនឹង កីឡាករបាល់ទាត់ លោក លី វ៉ាហេទ ដោយផ្ទាល់មាត់ក៏ដោយ ក៏នាង នៅតែចូលចិត្ត បង្ហាញនូវរូបថត រឺក៏សកម្មភាពមួយចំនួនជាមួយគ្នាជារឿយៗ ហាក់បីដូចជាគូស្នេហ៍។

អ្វីដែលធ្វើឲ្យ អ្នកគាំទ្ររឹតតែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺកាលពីម្សិលមិញ រូបនាង បានបង្ហាញនូវរូបថតមួយ ដែលឃើញនៅលើអេក្រង់ទូរស័ព្ទរបស់នាង មានរូបលោក លី វ៉ាហេទ ទៀតផង។

ក្នុងនោះដែរ តារាស្រីរូបនេះ បានសរសេរថា "ភ្ញាក់ពីគេងស្រាប់តែមាន App មួយalert មកប្រាប់អ្វីម្យ៉ាង ជឿទេថា វាធ្វើឲ្យញញឹមរហូតតាំងពីព្រឹកដល់ស្មានេះ"។

ចំពោះរូបថតនេះ មហាជនកំពុងតែសង្ស័យថា តើរវាង អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ ពិតជា ស្រលាញ់គ្នាមែនឬយ៉ាងណា ព្រោះថា នាងកម្រយករូបតារាប្រុសណា មកដាក់លើអេក្រង់យ៉ាងដូច្នេះណាស់ ឬក៏ការធ្វើបែបនេះ ដើម្បីទាមទារចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ហើយព្យាយាមបង្កើត នូវរឿងប្រឌិតទាំងឡាយដែលមើលទៅដូចស្រលាញ់គ្នា?

ដូច្នេះមានតែ អ្នកនាង សុខ សោម៉ាវត្តី តែម្នាក់ទេ ដែលអាចស្រាយចម្ងល់ ឲ្យមហាជនបានដឹងថា តើទំនាក់ទំនងរវាង នាង និងកីឡាករបាល់ទាត់រូបសង្ហា លោក លី វ៉ាហេទ តើជាអ្វីនឹងគ្នាឲ្យពិតប្រាកដ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]