ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយ នូវអ្នកគំនូរមួយរូបដែលមានស្នាដៃល្អឥតខ្ចោះ លើការប្រើប្រាស់ពណ៍គូសវាស ទៅលើខ្លួនប្រាណមនុស្សផ្ទាល់។ គាត់គឺមានឈ្មោះថា Craig Tracy ដែលបានគូរគំនូរជាច្រើន ដោយមានការរចនានូវពណ៍ ក៏ដូចជាការបន្ថែមនូវ Background ដែលធ្វើអោយយើងមើលទៅ សឹងតែមិនដឹងថា វាជាការគូសទៅលើខ្លួន មនុស្សនោះឡើយ។

អ្វីដែលKhmerload ចង់បង្ហាញជូនប្រិយមិត្តនៅពេលនេះ គឺផ្ទាំងគំនូរចុងក្រោយ ដែល លោក Craig Tracy ទើបនឹងបានគូសរួច រួមជាមួយនឹងរូបចាស់ៗរបស់លោក ហើយអ្វីដែលពិសេសនោះ គឺយើងមានវីដេអូខ្លីបង្ហាញពីសិល្បនៃការគូស របស់គាត់ផងដែរ។គាត់និយាយថា មូលហេតុដែលធ្វើអោយគាត់ស្រលាញ់ សិល្បះគំនូរនេះ គឺព្រោះម្តាយឪពុកគាត់ ធ្លាប់បានអោយជក់គំនូរមកគាត់ក្នុងថ្ងៃកំណើត កាលពីគាត់នៅក្មេង។

សូមប្រិយមិត្តទស្សនាទាំងអស់គ្នានូវគំនូររបស់គាត់ ហើយក៏សូមបញ្ជាក់ថា គំនូរលើគេជាស្នាដៃចុងក្រោយរបស់គាត់....

Sokunthea

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]