អាណាណាកុំព្យូទ័រ ជាក្រុមហ៊ុនធំមានសិទ្ធិចែកចាយ ស្របច្បាប់លើផលិតផល EMERSON NETWORK POWER ដែលបច្ចុប្បន្នបានប្តូរឈ្មោះទៅជាក្រុមហ៊ុន VERTIV រួមមានផលិតផលនិងសេវាកម្ម ដែលកំពុងចរាចរលើទីផ្សារកម្ពុជាដូចជា៖ Uninterruptible Power Supplies (UPS), Power Distribution Unit (PDU), Thermal Management, Racks and Containment, និង Software ។

ដោយមើលឃើញពីសន្ទុះនៃការគាំទ្រយ៉ាងច្រើនពី អតិថិជនទៅលើផលិតផល EMERSON NETWORK POWER ឬ VERTIV នេះ ចាប់ពីថ្ងៃទី ២២ ខែ មករា រហូតដល់ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុនអាណាណាកុំព្យូទ័រ មានការដាក់លក់នូវប្រូម៉ូសិនយ៉ាងពិសេសពុំធ្លាប់មានកន្លងមក ទៅលើឧបករណ៍ផ្ទុកភ្លើងឬ UPS ស៊េរីថ្មីខ្នាតតូច ម៉ូដែល Liebert® itON - SOHO 600VA និងម៉ូដែល Liebert® itON - PSA600-BX ។

សម្រាប់អ្នកចែកចាយបន្ត៖
• រាល់ការទិញ Liebert® itON - SOHO 600VA ចំនួន ១០ គ្រឿង ក្នុងតម្លៃសរុប ៤៦០ ដុល្លារ ទទួលបាន ១២ គ្រឿង ។
• រាល់ការទិញ Liebert® itON - PSA600-BX ចំនួន ៥ គ្រឿង ក្នុងតម្លៃសរុប ២៣០ ដុល្លារ ទទួលបាន ៦ គ្រឿង។

សម្រាប់អតិថិជនទូទៅចំពោះ Bundle Promotion៖
• រាល់ការទិញ Liebert® itON - SOHO 600VA ចំនួន ១ គ្រឿង ក្នុងតម្លៃ ៤៩ ដុល្លារ លោកអ្នកនឹងទទួលបាន Flash Transcend 8GB ចំនួន មួយ។
• រាល់ការទិញ Liebert® itON - PSA600-BX ចំនួន ២ គ្រឿង ក្នុងតម្លៃ ៩០ ដុល្លារ លោកអ្នកនឹងទទួលបាន Verbatim PowerBank 5000mAh ចំនួនមួយ។

ដោយឡែក ឧបករណ៍ផ្ទុកភ្លើងឬ UPS ស៊េរីថ្មីខ្នាតតូចទាំងពីរនេះ មានភ្ជាប់មកនូវមុខងារប្រើប្រាស់ ច្រើនយ៉ាងហើយមាន ការធានារយ:ពេលដល់ទៅពីរឆ្នាំរួមទាំងអាគុយ។

ជាពិសេសជាងនេះទៅទៀត អ្វីដែលរឹតតែធ្វើឲ្យក្រុមហ៊ុនអាណាណាកុំព្យូទ័រ អាចនាំមុខគេបានតាំងពីឆ្នាំ ១៩៩៥ រហូតមកពេលនេះ គឺអាស្រ័យលើ ៣ចំណុចសំខាន់ៗរួមមាន៖

- តម្លៃសមរម្យ និង មានការធានាត្រឹមត្រូវច្បាស់លាស់ ដោយបុគ្គលិកជំនាញៗដែល ទទួលបានការបណ្តុះបណ្តាល ដោយផ្ទាល់ពីរោងចក្រផលិត
- ក្រុមហ៊ុនប្រកាន់ខ្ជាប់យ៉ាងមុតមាំថា “ចំណេញតិចក៏បាន ឲ្យតែផលិតផលមានគុណភាពល្អពីរោងចក្រ ផលិតពិតប្រាកដ” ។
- ធានាគុណភាពផ្លាស់ប្តូរគ្រឿងបន្លាស់សុទ្ធ១០០% និង ឆាប់រហ័សនៅក្នុងស្រុក (ចាប់ពីម៉ូដែល 600VA ដល់ 800VA ជួសជុលឬក៏ប្តូរថ្មីជូន មិនឲ្យលើសពី២ថ្ងៃ ធ្វើការឡើយ) ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាណាណាកុំព្យូទ័រ ជាក្រុមហ៊ុនដែលមានឈ្មោះល្បីលើម៉ាស៊ីនកុំព្យូទ័រ ផលិតផលអេឡិចត្រូនិច និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយសេវាកម្ម ICT ឈានមុខគេនៅលើទីផ្សារក្នុង ព្រះរាជាណាចក្រកម្ពុជាចាប់តាំងពី ឆ្នាំ ១៩៩៥ មកម្លេះ ហើយមានបទពិសោធន៍ច្បាស់លាស់ ក្នុងការផ្តល់ជូនបច្ចេកវិទ្យាទំនើបៗដើម្បីបម្រើដល់អតិថិជន ទាំងស្ថាប័នរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង បណ្តាក្រុមហ៊ុនឯកជននៅក្នុងប្រទេសកម្ពុជា ។ តាមរយ:ការសហការយ៉ាងល្អ បែបនេះហើយទើបធ្វើឲ្យ អាណាណាកុំព្យូទ័រ កាន់តែមានការរីកចម្រើននិងមានលទ្ធភាព គ្រប់គ្រាន់ក្នុងការផ្តល់ជូនរាល់ដំណោះស្រាយ និងតាមសេចក្តីត្រូវការរបស់អតិថិជន ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្ន។ ហេតុដូច្នេះហើយបានជាធ្វើឲ្យ ក្រុមហ៊ុនអាណាណាកុំព្យូទ័រ ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុង ប្រទេសកម្ពុជាផ្នែកបច្ចេកវិទ្យា។

សូមមកកាន់អាសយដ្ឋាននៅអគារលេខ ៩៥ តាមបណ្តោយមហាវិថីព្រះនរោត្តម ទល់មុខអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
ផ្នែកលក់៖ 012 831 516 | 012 800 064 | 012 297 425 016 831 516 | 010 234 777 | 097 883 1516 077 555 544 | 070 555 544
ផ្នែក Delivery៖ 012 597 096 | 093 800 064 | 088 719 0077
ផ្នែក Service Center៖ 012 361 851 | 016 800 064 | 097 738 8123
អាសយដ្ឋានអុីមែល៖ [email protected]
គេហទំព័រ៖ www.ananacomputer.com
គេហទំព័រហ្វេសបុក៖ www.facebook.com/ananacomputer 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]