ថៃ៖ ថ្មីៗនេះស្រីស្អាតជនជាតិថៃ បើកហាងលក់ពងទាចៀនពីររូប សាច់សម៉ត់ខៃដូចបណ្តូលចេក និងថែមទាំងពោរពេញទៅដោយស្នាមញញឹម ដ៏មានមន្តស្នេហ៍ ទាក់ទាញក្នុងក្រសែភ្នែកគ្រប់អតិថិជន ជាពិសេសកំពុងតែធ្វើឲ្យ អ្នកកម្លោះៗជាច្រើន ចាប់ចិត្តប្រតិព័ទ្ធមិនសំចៃភ្នែក ឲ្យចូលទិញអាហាររបស់ស្រីស្អាតទាំងពីរដួងនេះ ចេញចូលមិនដាច់ផងដែរ។

ស្រីស្រស់ Tik និងស្រីស្អាត Yam គឺជាអ្នកស្រុករស់នៅក្នុងក្រុង Chiang Rai ភាគខាងជើងប្រទេសថៃ ពិតជាមានគំនិតច្នៃប្រឌិតខ្លាំង បើកលក់បាយពងទាចៀន ដោយដាក់ឈ្មោះហាងរបស់ពួកនាងថា Miky Omelette ។ ក្នុងនោះដែរ ស្រីស្អាត Tik និង Yam ពួកគេទាំងពីរបានសារភាពប្រាប់ ទាំងមិនលាក់លៀមថា អ្វីដែលជាភាពលេចធ្លោ និងទាក់ទាញ ដើម្បីឲ្យអតិថិជនចូលមកទិញ អាហារនៅហាងរបស់នាង គឺពួកនាងត្រូវស្លៀកពាក់បែបស៊ិចស៊ី បញ្ចេញដើមទ្រូងទើបបាន។

បើយោងតាមប្រភពសារព័ត៌មានថៃ បានឲ្យដឹងថា ហាងលក់ពងទាចៀន Miky Omelette របស់ពួកនាងទើបតែចាប់ផ្តើម បើកដំណើរការនៃការលក់ បានមួយសប្តាហ៍កន្លងទៅនេះតែប៉ុណ្ណោះ ប៉ុន្តែស្រីស្អាត Tik និងនាង Yam ពួកនាងតែងសង្កេតឃើញថា សំបូរទៅដោយភ្ញៀវប្រុសៗ ដែលតែងតែអញ្ជើញមកទិញពងទាចៀន ពីកន្លែងហាងរបស់ពួកនាងយ៉ាងខ្លាំង។ 

អ្វីដែលពិសេសជាងនេះទៅទៀតនោះ អតិថិជនកម្លោះៗមួយចំនួន តែងតែស្នើសុំថតរូបជាមួយនឹងពួកនាងជាហូរហែរ ដើម្បីជាថ្នូរមុនពេលដែលពួកគេទិញអាហារផងដែរ។

នាង Tik និង Yam បាននិយាយថា ពួកគេទាំងពីរក៏ជាម្ចាស់ហាងសាឡនមួយ (ហាងផាត់មុខធ្វើសក់) ផងដែរ។ ដោយឡែកចំណែក ការបើកហាងតូចតាចលក់ពងទាចៀន និងបាយសនេះ គឺពួកនាងបើកលក់វានៅចំហៀង ហាងសាឡនរបស់ពួកគេតែម្តង ដោយបានបញ្ចេញនូវភាពស៊ិចស៊ីពួកនាង ក្នុងការលក់ដើម្បីជាភាពទាក់ទាញមួយ ប្រកួតប្រជែងក្នុងទីផ្សាររកស៊ីផងដែរ។

ស្រីស្អាតទាំងពីរខាងលើនេះ បានបន្តទៀតថា ក្នុងមួយថ្ងៃៗពួកនាងលក់ពងទាចៀន បានជាង៧០បន្ទះ ដោយរកចំណូលបានប្រមាណជាជាង ៥៦ដុល្លារក្នុងមួយថ្ងៃផងដែរ។

លើសពីនេះ អ្នកលក់វ័យក្មេងស្រស់ស្អាតទាំងពីរដួងនេះ ក៏បញ្ជាក់ប្រាប់ថា ពួកនាងថែមទាំងមាន នូវទំព័រហ្វេសប៊ុកផេក ដែលអាចអនុញ្ញាតឲ្យរាល់អតិថិជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់សាកល្បង ភ្លក់រសជាតិដ៏ឈ្ងុយឆ្ងាញ់ ពងទាចៀនរបស់ពួកនាង អាចធ្វើការទំនាក់ទំនងកុម្ម៉ង់ទិញ។ 

គួរឲ្យដឹងដែរថា នេះមិនមែនទើបតែមានលើកទីមួយឡើយ ដែលទើបតែកើតឡើងក្នុងប្រទេសថៃ ខណៈកន្លងមកក៏ធ្លាប់មាននារីៗស្អាតៗ ជាច្រើនផ្សេងទៀត តែងតែស្លៀកពាក់បង្ហាញនូវភាពស៊ិចស៊ីរបស់គេ ដើម្បីជាភាពទាក់ទាញអតិថិជនឲ្យចូលទិញអាហាររបស់ពួកគេផងដែរ ៕     

ប្រភព៖ Bangkok Coconuts

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

សុខ សោម៉ាវត្តី និង លី​ វ៉ាហេទ តើជាអ្វីនឹងគ្នាឲ្យពិតប្រាកដ ទើបនាងហ៊ានធ្វើបែបនេះ?

ភ្នំពេញ៖ ទោះបីជា តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី មិនប្រកាសពីចំណងស្នេហា ជាមួយនឹង កីឡាករបាល់ទាត់ លោក លី វ៉ាហេទ ដោយផ្ទាល់មាត់ក៏ដោយ ក៏នាង នៅតែចូលចិត្ត បង្ហាញនូវរូបថត រឺក៏សកម្មភាពមួយចំនួនជាមួយគ្នាជារឿយៗ ហាក់បីដូចជាគូស្នេហ៍។

អ្វីដែលធ្វើឲ្យ អ្នកគាំទ្ររឹតតែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺកាលពីម្សិលមិញ រូបនាង បានបង្ហាញនូវរូបថតមួយ ដែលឃើញនៅលើអេក្រង់ទូរស័ព្ទរបស់នាង មានរូបលោក លី វ៉ាហេទ ទៀតផង។

ក្នុងនោះដែរ តារាស្រីរូបនេះ បានសរសេរថា "ភ្ញាក់ពីគេងស្រាប់តែមាន App មួយalert មកប្រាប់អ្វីម្យ៉ាង ជឿទេថា វាធ្វើឲ្យញញឹមរហូតតាំងពីព្រឹកដល់ស្មានេះ"។

ចំពោះរូបថតនេះ មហាជនកំពុងតែសង្ស័យថា តើរវាង អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ ពិតជា ស្រលាញ់គ្នាមែនឬយ៉ាងណា ព្រោះថា នាងកម្រយករូបតារាប្រុសណា មកដាក់លើអេក្រង់យ៉ាងដូច្នេះណាស់ ឬក៏ការធ្វើបែបនេះ ដើម្បីទាមទារចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ហើយព្យាយាមបង្កើត នូវរឿងប្រឌិតទាំងឡាយដែលមើលទៅដូចស្រលាញ់គ្នា?

ដូច្នេះមានតែ អ្នកនាង សុខ សោម៉ាវត្តី តែម្នាក់ទេ ដែលអាចស្រាយចម្ងល់ ឲ្យមហាជនបានដឹងថា តើទំនាក់ទំនងរវាង នាង និងកីឡាករបាល់ទាត់រូបសង្ហា លោក លី វ៉ាហេទ តើជាអ្វីនឹងគ្នាឲ្យពិតប្រាកដ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]