ភ្នំពេញ៖ អតីតតារាសម្តែងស្រីដ៏ឆ្នើម អ្នកនាង នី មុល្លីកា អាចនិយាយបានថា នាងជាតារាស្រីម្នាក់ ដែលមានសំណាងខ្ពស់ ព្រោះថា ក្រោយពេលរៀបការហើយ នាងបានលាឈប់សិល្បៈទាំងស្រុង ដោយទៅរស់នៅសោយសុខជាមួយស្វាមីនៅក្រៅប្រទេស ហើយមិនបានប៉ុន្មានផង នាងក៏ទទួលបានកូនប្រុសម្នាក់ ដែលជាចំណងដៃអាពាហ៍ពិពាហ៍។

អ្វីដែលគេចាប់អារម្មណ៍ គឺកូនប្រុសរបស់អតីតតារាស្រីរូបនេះ គឺពិតជា គួរឲ្យស្រលាញ់ខ្លាំងណាស់ ជាមួយនឹងមុខមាត់ប៉ោងៗ កែវភ្នែកធំៗ និងមាត់តូច។ ជាពិសេសទៀតនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានសរសើរ និងថែមពោលពាក្យថា កូនរបស់នាង នៅពីក្មេងCute ប៉ុណ្ណឹងហើយ ទម្រាំធំឡើងទៀត មិនដឹងស្រស់សង្ហាប៉ុណ្ណាទេ។

បើទោះបី កូនប្រុសរបស់អ្នកនាង នី មុល្លីកា កាន់តែធំទៅៗ ក៏រូបនាងដែលជាអ្នកម្តាយ មិនបានផ្លាស់ប្តូរសម្រស់អ្វីនោះដែរ គឺនៅតែស្រស់ស្អាត មិនចាញ់នាង កាលនៅក្រមុំប៉ុន្មានឡើយ៕

តោះមើលរូបថតកូនប្រុស របស់អ្នកនាង នី មុល្លីកា បន្តិចមើល ថាគួរឲ្យក្នាញ់យ៉ាងណា៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងមុខកូនៗគួរឲ្យស្រលាញ់នេះដែរងាកមើល កូនប្រុសលោក ជា វណ្ណារិទ្ធ វិញម្តង ដែលមានឈ្មោះ អូនហ្វេម ក៏មានមុខមាត់Cute មិនធម្មតាផងដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃ រូបថតកូនប្រុសតូចរបស់ តារាសម្តែង និងពិធីករ លោក ជា វណ្ណារិទ្ធ កាន់តែល្បីទៅៗ ក្នុងបណ្តាញហ្វេសប៊ុក។

ភាគច្រើនលោក ជា វណ្ណារិទ្ធ តែងបង្ហោះរូបថត និងសកម្មភាព កូនប្រុសតូចជារឿយៗ ដែលរូបគេចូលចិត្តលេងទឹកមុខ បែបCute Cute គួរឲ្យគ្រឺតយ៉ាងខ្លាំង។ ក្នុងនោះដែរ បើក្រឡេកមើល ពេលតារាប្រុសរូបនេះ បង្អួតរូបថតកូនក្នុងហ្វេសប៊ុកម្តងៗ គឺទទួលបានចំនួន Like យ៉ាងច្រើនលើសលប់ រហូតដល់រាប់ម៉ឺនLike ឯណោះ។

ចំពោះចំនុចនេះហើយ អាចបញ្ជាក់បានថា កូនប្រុសរបស់ ជា វណ្ណារិទ្ធ ពិតជាមានប្រជាប្រិយភាព និងល្បីល្បាញដូចជាឈ្មោះមែន (ឈ្មោះ Fame)។ ហើយក៏មានអ្នកគាំទ្រភាគច្រើន បាននិយាយលេងថា កូនប្រុសរបស់តារាប្រុសរូបនេះ ល្បីតាំងពីតូចទៅហើយ ស្ទើរតែវ៉ាដាច់រូបថតឪពុក បើប្រៀបធៀបនឹងចំនួន Like ក្នុងហ្វេសប៊ុក៕

តោះមើលរូបថតCute Cute របស់កូនប្រុស លោក ជា វណ្ណារិទ្ធទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុល្លីកា