• ការបំពាក់បច្ចេកវិទ្យារបស់ Nokia និង បច្ចេកវិទ្យា Single RAN នឹងធ្វើឲ្យសេវា គ្របដណ្តប់កាន់តែធំទូលាយ ហើយគុណភាពអ៊ីនធើណិតកាន់តែលឿន 

• ការបំពាក់កម្មវិធី Nokia SurePay® នឹងជួយឲ្យសែលកាតបង្កើតផលិតផល និង សេវាកម្មដែលកាន់តែសាកសម និងមានតម្លៃកាន់តែសមរម្យសម្រាប់អតិថិជន

ភ្នំពេញ៖ Nokia នឹងជួយពង្រីក និងពង្រឹងប្រព័ន្ធបច្ចេកវិទ្យា 3G & 4G របស់ Cellcard ឲ្យកាន់តែទំនើបនៅកម្ពុជា ដើម្បីបំពេញតម្រូវការអ៊ីនធើណិតឥតខ្សែ ដែលកំពុងកើនឡើងយ៉ាងខ្ពស់។ គម្រោងនេះនឹងធ្វើឲ្យ Cellcard បង្កើតផលិតផល និងសេវាកម្មថ្មីៗដែលទាក់ទងនឹងអ៊ីនធើណិត បានកាន់តែល្អប្រសើរជាងមុន ហើយជួយបង្កើន បទពិសោធន៏ល្អៗដល់អតិថិជនពេញផ្ទៃប្រទេសកម្ពុជា។

Cellcard បានចាប់ដំណើរការសេវា 4G LTE ដំបូងនៅក្នុងរាជធានីភ្នំពេញ របស់កម្ពុជា ក្នុងឆ្នាំ 2015 និងបានបន្តពង្រីកតំបន់សេវាទៅកាន់បណ្តាតំបន់ផ្សេងៗទៀត។ គម្រោងពង្រីកតំបន់សេវាបច្ចុប្បន្ននេះ មានការចូលរួមពី Nokia ចំនួន 1500កន្លែង ដែលនឹងជួយធ្វើឲ្យសេវាអ៊ីនធើណិតរបស់ Cellcard ទៅដល់ខេត្តផ្សេងៗ និងទីជនបទជាច្រើនកន្លែង។

បច្ចេកវិទ្យា Global Service និង Single RAN របស់ Nokia នឹងអនុញ្ញាតឲ្យ Cellcard ដំណើរការ បណ្តាញសេវា 2G/3G/4G ក្នុងពេលដំណាលគ្នានៅលើទីតាំងតែមួយ ដែលជួយឲ្យ Cellcard រក្សាបាននូវការវិនិយោគពីមុនរបស់ខ្លួន។ Cellcard នឹងបំពាក់បច្ចេកវិទ្យា IP Edge Routers ដែលជាផលិតផល 7750 Service Router (SR) របស់ Nokia ដែលជួយឲ្យ Cellcard ត្រៀមខ្លួនបានរួច ជាស្រេចដើម្បីទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជា 5G និង Internet of Things (IOT) ។ ដើម្បីធ្វើឲ្យ បច្ចេកវិទ្យារបស់ខ្លួនកាន់តែទំនើប Cellcard នឹងបំពាក់ Nokia 9500 Microwave Packet Radio ជំនួសឲ្យ Microwave Transport Network របស់ខ្លួន សម្រាប់បញ្ជូនទិន្នន័យ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់អ៊ីនធើណិត នៅក្នុងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការរវាង Cellcard និង Nokia ក៏រួមមានការផ្លាស់ប្តូរនៃ Billing System ប្រព័ន្ធគណនាទឹកប្រាក់ចាស់របស់ Cellcard ទៅបច្ចេកវិទ្យាថ្មីរបស់ Nokia ឈ្មោះថា SurePay ដែលជាមធ្យោបាយថ្មីដែលអាចឲ្យ Cellcard គណនាទឹកប្រាក់បានភ្លាមៗ និងមានភាពបត់បែនទៅតាមការធ្វើ ចំណែកទីផ្សាររបស់ Cellcard។ លើសពីនេះទៅទៀត វាក៏ជួយឲ្យ Cellcard ងាយស្រួលក្នុងការបង្កើតផលិតផល សេវាកម្ម និងកម្មវិធីប្រូម៉ូសិន ដែលសាកសមនឹងអតិថិជន។

Ian Watson, នាយកប្រតិបត្តិ នៅ Cellcard បានមានប្រសាសន៍ថា៖ “យើងមានមោទនភាពក្នុងការសហការជាមួយ Nokia លើគំនិតផ្តួចផ្តើមរបស់យើង ដើម្បីផ្តល់ជូននូវសេវា 4G ដ៏ធំទូលាយបំផុតទៅដល់អតិថិជនរបស់យើង។ ការពង្រីកបណ្តាញអ៊ីនធើណិតចល័តរបស់យើង ដើរតួនាទីសំខាន់ក្នុងការជួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ ពីការប្រើប្រាស់ អ៊ីនធើណិត។ ភាពស្ទាត់ជំនាញរបស់ Nokia នឹងជួយឲ្យយើងផ្គត់ផ្គង់សេវាកាន់តែធំទូលាយ និងគុណភាពសេវាកម្មកាន់តែប្រសើរ ទៅដល់អតិថិជនរបស់យើង។”

Harald Preiss, ប្រធានប្រចាំតំបន់អាស៊ីខាងជើង នៅ Nokia បានមានប្រសាសន៍ថា៖ ”យើងរីករាយក្នុងការជួយ Cellcard ពង្រីក និងធ្វើទំនើបកម្មបណ្តាញអ៊ីនធើណិតចល័តរបស់ Cellard។ បន្ទាប់ពីបញ្ចប់គម្រោងនេះ Cellcard នឹងអាចផ្តល់សេវាអ៊ីនធើណិតដ៏លឿនបំផុតទៅ កាន់អតិថិជនរបស់ខ្លួនទាំងនៅទីក្រុង និងនៅតំបន់ជនបទ។ ការពង្រឹងបទពិសោធន៍របស់អតិថិជន ឲ្យកាន់តែប្រសើរ មិនត្រឹមតែជួយឲ្យ Cellcard ថែរក្សាអតិថិជនចាស់បានល្អប៉ុណ្ណោះទេ ថែមទាំងទាក់ទាញបាន អតិថិជនថ្មីៗជាច្រើន។ ដំណោះស្រាយបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ Nokia នឹងជួយឲ្យ ចក្ខុវិស័យរបស់ Cellcard នៃការផ្តល់ជូនសេវាអ៊ីនធើណិតចល័ត លំដាប់ថ្នាក់ល្អបំផុត ឲ្យក្លាយជាការពិត។”

ដំណោះស្រាយ Nokia ដែលបានផ្តល់សម្រាប់បណ្តាញអ៊ីនធើណិត៖
• Nokia SurePay អនុញ្ញាតឲ្យមានការគណនាទឹកប្រាក់បានភ្លាមៗ និងបត់បែនតម្រូវតាមបទពិសោធន៍អ្នកប្រើប្រាស់
• ដំណោះស្រាយកម្រិតខ្ពស់នៃ Nokia's Single RAN ផ្អែកលើប្រសិទ្ធភាពនៃថាមពល ផ្ទុកទិន្នន័យបានច្រើន Flexi Multiradio 10 Base Station
• Cellcard នឹងប្រើប្រាស់ផលិតផល 7750 Service Router (SR) portfolio ពី Nokia ដែល ធ្វើឲ្យបណ្តាញបំពេញមុខងារបានខ្ពស់ និងអាចបញ្ជូនទិន្នន័យច្រើននៅក្នុងយុគសម័យ បច្ចេកវិទ្យា Cloud និង Internet of Things (IoT)
• Nokia 9500 Microwave Packet Radio សម្រាប់ទំនើបកម្ម នៃបណ្តាញបញ្ជូនទិន្នន័យ Microwave ដែលផ្តល់នូវទិន្នផលខ្ពស់ និងគាំទ្រដល់ការវិវឌ្ឍទៅកាន់បច្ចេកវិទ្យា 5G
• សេវាកម្មរបស់ Nokia រួមមានការធ្វើផែនការបណ្តាញ ការធ្វើឲ្យកាន់តែប្រសើរ និងការរួមបញ្ចូលគ្នានូវប្រព័ន្ធផ្សេងៗ និងការដំឡើងសេវាកម្ម តើអ្នកបានដឹងឬទេ?

• ការប្រើប្រាស់អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា បានកើនឡើងពី 3.86 លានក្នុងឆ្នាំ 2013 ដល់ 5.8 លានក្នុងឆ្នាំ 2015 យោងតាម និយ័តករទូរគមនាគមន៍នៃប្រទេសកម្ពុជា។
• ការប្រើប្រាស់អ៊ីនធើណិតចល័តកើនឡើងដល់ 37% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងប្រទេសកម្ពុជាដោយយោងតាម GSMA Intelligence។ 

ភ្ជាប់ទំនាក់ទំនងជាមួយបណ្តាញ Nokia ៖
• ភ្ជាប់ Subscription ដើម្បីទទួលបានព័ត៌មានស្តីពីតំបន់ចំណាប់អារម្មណ៍ជាក់លាក់
• គេហទំព័រ
• ប្លក់
• LinkedIn
• Twitter
• Facebook  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]