ភ្នំពេញ៖ ទោះបីជា តារាសម្តែងស្រី អ្នកនាង សុខ សោម៉ាវត្តី មិនប្រកាសពីចំណងស្នេហា ជាមួយនឹង កីឡាករបាល់ទាត់ លោក លី វ៉ាហេទ ដោយផ្ទាល់មាត់ក៏ដោយ ក៏នាង នៅតែចូលចិត្ត បង្ហាញនូវរូបថត រឺក៏សកម្មភាពមួយចំនួនជាមួយគ្នាជារឿយៗ ហាក់បីដូចជាគូស្នេហ៍។

អ្វីដែលធ្វើឲ្យ អ្នកគាំទ្ររឹតតែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺកាលពីម្សិលមិញ រូបនាង បានបង្ហាញនូវរូបថតមួយ ដែលឃើញនៅលើអេក្រង់ទូរស័ព្ទរបស់នាង មានរូបលោក លី វ៉ាហេទ ទៀតផង។

ក្នុងនោះដែរ តារាស្រីរូបនេះ បានសរសេរថា "ភ្ញាក់ពីគេងស្រាប់តែមាន App មួយalert មកប្រាប់អ្វីម្យ៉ាង ជឿទេថា វាធ្វើឲ្យញញឹមរហូតតាំងពីព្រឹកដល់ស្មានេះ"

ចំពោះរូបថតនេះ មហាជនកំពុងតែសង្ស័យថា តើរវាង អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ ពិតជា ស្រលាញ់គ្នាមែនឬយ៉ាងណា ព្រោះថា នាងកម្រយករូបតារាប្រុសណា មកដាក់លើអេក្រង់យ៉ាងដូច្នេះណាស់ ឬក៏ការធ្វើបែបនេះ ដើម្បីទាមទារចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ហើយព្យាយាមបង្កើត នូវរឿងប្រឌិតទាំងឡាយដែលមើលទៅដូចស្រលាញ់គ្នា?

ដូច្នេះមានតែ អ្នកនាង សុខ សោម៉ាវត្តី តែម្នាក់ទេ ដែលអាចស្រាយចម្ងល់ ឲ្យមហាជនបានដឹងថា តើទំនាក់ទំនងរវាង នាង និងកីឡាករបាល់ទាត់រូបសង្ហា លោក លី វ៉ាហេទ តើជាអ្វីនឹងគ្នាឲ្យពិតប្រាកដ?

កំណត់ហេតុខ្មែរឡូត

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាសម្តែងស្រីឆ្នើម អ្នកនាង សុខ សោម៉ាវត្តី បានអស់សំណើច ពេលឃើញទស្សនាវដ្តីក្នុងស្រុកមួយ ដែលបានចុះផ្សាយ ខុសពីការពិត ប្រហែលជាមានការយល់ច្រឡំបុរសម្នាក់ ថាជាកីឡាបាល់ទាត់ លី វ៉ាហេទ។

បើក្រឡេកមើល រូបរាង និងមុខមាត់ របស់បុរសម្នាក់នោះ ដែលដើរទន្ទឹមជាមួយនឹង អ្នកនាង សុខ សោម៉ាវត្តី កាលពីក្នុងកម្មវិធី "ខ្សែភាពយន្តប្រចាំឆ្នាំ២០១៦" មិនមែនជា លី វ៉ាហេទ នោះទេ គឺជាគ្រាន់តែមិត្តភក្តិស្និទ្ធស្នាលរបស់នាងតែប៉ុណ្ណោះ។ ប៉ុន្តែបែរជា ខាងទស្សនាវដ្តីក្នុងស្រុកមួយនោះ បានធ្វើការអះអាង និងបញ្ជាក់យ៉ាងច្បាស់ ថាបុរសរូបនោះ ដែលស្និទ្ធស្នាលជាមួយនឹង អ្នកនាង សុខ សោម៉ាវត្តី គឺជាលោក លី វ៉ាហេទទៅវិញ។

នៅក្នុងនោះដែរ គណនីហ្វេសប៊ុករបស់តារាស្រីរូបនេះ បានសរសេរថា "តោះជួយមើលតិចមើលបុរសក្នុងរូបនិងឈ្មោះ លី វ៉ាហេទ មែនអត់ Sovanpanga Tong ហើយពួកម៉ាកឯង ដូរអាជីពដូរឈ្មោះពីពេលណាម៉េចឯងមិនដឹង ? ព័ត៌មានស្រុកខ្មែរអើយ គាត់ឈ្មោះ តុង សុវណ្ណបញ្ញា មិនមែន លី វ៉ាហេទទេ ហើយគាត់មានអាជីព ជាម្ចាស់ហាងថែរក្សាសម្រស់ មិនមែនកីឡាករបាល់ទាត់ទេហើយគាត់ ក៏ជាមិត្តភិក្តជិតស្និទ្ធ មិនមែនស្នេហាដែរ សូមមើលឲ្យច្បាស់ចាំចុះផ្សាយ ខ្មាសគេជំនួសណាស់ ដែលចុះផ្សាយអត់មានត្រូវសូម្បីតែបន្តិចអីចឹង"៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី