ព្រះសីហនុ៖ តារាចម្រៀងស្នាដៃនិពន្ធថ្មី (Original song) លោក Vann Da ដែលប្រិយមិត្តបានស្គាល់រូបគាត់តាមរយៈ បទចម្រៀងមួយចំនួនដូចជា “គេជាអ្នកណា” “ឈឺទេ” ជាដើម ត្រូវបានប៉ូលិសចរាចរ ធ្វើការផាកពិន័យរូបគាត់កាលពីថ្ងៃមិញនេះ ដោយសារគាត់ភ្លេចពាក់មួកសុវត្ថិភាព។

យោងទៅតាមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់តារាចម្រៀងរូបនេះ បានបង្ហាញពីរូបថតរបស់ខ្លួនកំពុងតែត្រូវប៉ូលិសចរាចរ ធ្វើការផាកពិន័យ ជាមួយនឹងទឹកមុខជូរហួញ។ យ៉ាងណាមិញ តាមរយៈទឹកមុខនេះ តារារូបនេះក៏ធ្វើការបកស្រាយ តាមការសរសេរពីលើរូបថតដែលបង្ហោះនោះថា “ទៅលេងម៉ាក់ភ្លេចពាក់មួកការពារហ្នឹងណា អស់ ១៥០០០៛ អារូបឯងសើចអត់ព្រមផុសទេ ហើយបងប៉ូលិសគាត់ថាគាត់ហ្វេនញំដែរ”។

គួរបញ្ជាក់ផងដែរថា ការដែលគាត់ធ្វើមុខជូរនេះមិនមែន ដោយសារគាត់អាក់អន់ចិត្ត នឹងការផាកពិន័យរបស់ប៉ូលិសនោះទេ តែចៃដន្យកាមេរ៉ាចាប់ជាប់ទឹកមុខបែបនេះទៅវិញ ហើយគាត់ក៏បានទទួលយកនូវកំហុសរបស់ខ្លួន ដោយព្រមបង់ថ្លៃផាកពិន័យទៅតាមច្បាប់ តែយ៉ាងណាមិញ ការផាកពិន័យនេះក៏បានធ្វើឲ្យគាត់បានដឹងថា ពូប៉ូលិសក៏ជាហ្វេនគាត់ដែរ។

ជាចុងក្រោយ រឿងរ៉ាវដែលកើតឡើងចំពោះតារាចម្រៀងរូបនេះ ក៏ជាសារមួយដើម្បីក្រើនរំលឹកដល់ប្រិយមិត្តទាំងអស់គ្នា ដើម្បីកុំឲ្យភ្លេចពាក់មួកការពារសុវត្ថិភាព ព្រោះការប្រើប្រាស់មួកការពារសុវត្ថិភាពនេះ អាចជួយឲ្យយើងមិនខាតបង់ថវិកា និងពេលវេលា អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺអាយុជីវិតដ៏មានតំលៃរបស់អ្នកទាំងអស់គ្នា។

គ្រាន់តែពាក់មួកមួយមិនពិបាកទេ មែនទេប្រិយមិត្ត?

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ម៉ាក សែនសូនីតា បង្ហោះវីដេអូលេងសមុទ្រជាមួយមិត្តភក្តិ លេងស្ទាយដូចនៅក្នុងរឿងកូរ៉េ The legend of the blue Sea ទៀត!(មានវីដេអូ)

ព្រះសីហនុ៖ នៅថ្ងៃនេះ កញ្ញា ម៉ាក សែនសូនីតា តារាសម្តែងស្រីវ័យក្មេងសម្បុរស្រអែមដែលកំពុងតែទទួលបាន ភាពជោគជ័យយ៉ាងខ្លាំងនៅលើវិថីសិល្បៈ ព្រមជាមួយនឹងមិត្តភក្តិរបស់ខ្លួន បាននាំគ្នាទៅលេងកម្សាន្តនៅលើទឹកដីកោះរ៉ុងសន្លឹម ស្ថិតក្នុងខេត្តព្រះសីហនុ។

នៅក្នុងដំណើរកម្សាន្តនេះ កញ្ញា ម៉ាក សែនសូនីតា ហៅតូតា ក៏មិនភ្លេចថតរូបភាពស្អាតៗព្រមទាំងបានបង្ហោះវីដេអូ លេងទឹកសមុទ្រជាមួយមិត្តភក្តិ សម្តែងធ្វើដូចជានៅក្នុងឈុតភាពយន្តកូរ៉េរឿង «The legend of the blue sea» ដែលកំពុងតែមានភាពល្បីល្បាញថែមទៀតផង។

ដោយនៅលើឃ្លីបវីដេអូរបស់តារាស្រីរូបនេះ កញ្ញា ម៉ាក សែនសូនីតា ក៏បានប្រាប់ថានាងគឺជាអ្នកគាំទ្ររឿងនេះពេញទំហឹងតែម្តងថា «Big fans of movie The legend of the blue sea»។

គួរ​ឱ្យដឹងផងដែរថា ម៉ាក សែនសូនីតា ឧស្សាហ៍ដើរលេងកម្សាន្តទៅតាមទីកន្លែងទេសចរណ៍ស្អាតៗនានាជាច្រើនកន្លែងមិនថានៅក្នុងស្រុក ឬនៅក្រៅស្រុកនោះទេ ហើយនៅក្នងដំណើរកម្សាន្តរបស់នាងតែងតែមានវត្តមានមនុស្សជិតស្និទ្ធជាច្រើននាក់ទៅជាមួយជានិច្ច៕

ចង់ដឹងច្បាស់តោះទៅទស្សនាវីដេអូសកម្មភាព និងរូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ ដា