ភ្នំពេញ ៖ តារាសម្តែងនិងបង្ហាញម៉ូដមុខដូចកូនកាត់អឺរ៉ុប កញ្ញា ទឹម​ រដ្ឋា ​ បាន​បង្អួតរូបភាព​ដ៏កម្រ​សិច​ស៊ី​ និង​រូប​ដំណើរ​កម្សាន្ត​ផ្ទាល់​ខ្លួន​ជា​ច្រើន​សន្លឹក​ជាមួយ​គូស្នេហ៍​របស់​ខ្លួន​ ធ្វើ​ឲ្យ​​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ។ រូបភាព​នេះ ត្រូវ​បាន​តារា​សម្ដែង​រូប​នេះ​បង្ហោះ​កាល​ពី​បី​ថ្ងៃ​មុន ដោយ​បញ្ជាក់​ថា ចង់​មាន​ពេលវេលា​សប្បាយរីករាយផ្ទាល់​ខ្លួន(Enjoy)។

តារា​សម្ដែង​មុខ​ដូច​កូន​កាត់​អឺរ៉ុប​រូប​នេះ​ថា រូប​ភាព​ដែល​រំលេច​នៅ​ភាព​ផ្អែម​ល្ហែម​ជាមួយ​គូស្នេហ៍​ជា​ជន​បរទេស​របស់​នាង​គឺនោះ ក្នុងដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ថៃ​លើក​នេះ ដោយ​សារ​តែ​រូប​នាង និង​មិត្តភក្តិសិល្ប​ករ​ប៉ុន្មាន​នាក់​ទៀត ត្រូវ​ជូន​ដំណើរ​អ្នក​នាង យ៉ាន លីនដា ត្រឡប់​ទៅ​ប្រទេស​អូស្ត្រាលី​វិញ​ផង អញ្ចឹង​ហើយ​ទើប​ឆ្លៀត​ទៅ​​ដើរ​លេង​​​ទីនោះ​តែ​ម្ដង​ទៅ។ ថ្មីៗ​នេះ​តារា​សម្ដែងកញ្ញា ទឹម​ រដ្ឋា ក៏ធ្លាប់ប្រាប់អ្នកសារព័ត៌មានដឹងថា ​រូប​នាង​គ្មាន​អ្វី​ត្រូវ​ខ្លាច​ទេ​ ប្រសិន​​បើ​សាច់​រឿង​ដែល​នាង​សម្តែង​តម្រូវ​ឲ្យ​​ថត​ឈុត​ស្រាត​ដូច​ ឌុច លីដា នៅ​ក្នុង​រឿង​ "នារី​វេទមន្ត​ ។ 

សំរាប់​នាង​ខ្ញុំ​ផ្ទាល់​ដូច​ជា​មិន​មាន​អ្វី​​ត្រូ​វ​ខ្លាចផង​បង​ ប្រសិន​បើ​សាច់​រឿង​ឲ្យ​ខ្ញុំ​សម្តែង​ដូច​ លីដា។ ព្រោះ​ទី​១​ខ្ញុំ​ជឿ​ជាក់លើ​ខ្លួន​ឯង​ក្នុង​ការ​សម្តែង ទី​២​ ​ខ្ញុំ​ជឿជាក់​ទៅ​លើ​បច្ចេក​ទេស​ថត​គាត់​មិន​ធ្វើ​ឲ្យ​យើង​ខូច​កេរ្ត៍​ឈ្មោះ​នោះទេ និង​ទី​៣​ត្រូវ​មាន​ហេតុ​ផល​​សមរម្យមុន​ពេល​ថត​​ហ្នឹង​​​ថា​រឿង​ ហ្នឹង​វា​យ៉ាង​ម៉េច​"។ 

គួររំលឹកថា កន្លង​មក​កញ្ញា ទឹម រដ្ឋា ក៏ធ្លាប់​ទទួល​រង​ការ​រិះគន់​ពី​សំណាក់​ទស្សនិក​ជន​នៅ​ក្នុង​សាច់​រឿង​មួយ​ ដែល​នាង​សម្តែង​ស្លៀក​ឈុត​ហែល​ទឹក​បញ្ចេញ​សាច់​សរ​ខ្ចី​ បាន​ធ្វើឲ្យមតិ​មួយ​ចំនួន​លើក​ឡើង​ថា ​”ហេតុ​អ្វី​តារា​ខ្មែរឥ​ឡូវ​ចូល​ចិត្ត​ស្លៀកសិច​ស៊ី​ម៉្លេះ​” ភ្លាម​ៗ​នោះ​​នាង​ក៏​បានបក​ស្រាយ​ថា ​នៅ​អាង​ហែល​ទឹក​បើ​មិន​ឲ្យ​ស្លៀក​ឈុត​ហែល​ទឹក ​តើ​នាង​គួរ​ស្លៀកបែបណា​វិញ​​។

សូមជម្រាបថា កញ្ញា​ទឹម រ​ដ្ឋា បាន​បង្ហាញ​រូបភាព​កៀកកើយ​ជាមួយ​គូស្នេហ៍​ថ្មី​របស់​នាង​តាម​ហ្វេ​ស​ប៊ុ​ក​ពី​ទឹកដី​អង្គរ​ខេត្តសៀមរាប កាលពី​ពេល ថ្មី​ៗ​កន្លង​មក ស្រប​ពេល​ដែល​គូស្នេហ៍​ចាស់​របស់​នាង​ក៏​បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី​របស់​ខ្លួន​ដែរ​។ គូស្នេហ៍​ថ្មី​របស់​ទឹម រ​ដ្ឋា គឺជា​ជនបរទេស មិនមែន​ជា​ជនជាតិ​ខ្មែរ​ទេ ។

សង្សារ​របស់ ទឹម រ​ដ្ឋា មិនដឹង​ជា​ជនជាតិ​អ្វី និង​មានមុខ​របរ​អ្វី​នៅ​ក្នុងស្រុក ឬ​នៅ​ក្រៅ​ស្រុក​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា បុរស​ម្នាក់​នោះ​ឈ្មោះ Jovany Antonio ៕

ប្រភព : Looking Today

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

ទឹម រដ្ឋា