កាលពីថ្ងៃទី២០​ខែមករា​កន្លងទៅនេះ  ក្រុមហ៊ុនសែលកាត បានប្រកាសផ្ដល់ជូនសេវា ដូរលុយអស្ចារ្យ ថ្មី ជាមួយបច្ចេកវិទ្យា Super 4G ដែលជាប្រព័ន្ធសេវាអ៊ីនធើណិតដ៏ធំបំផុត និងលឿនបំផុតនៅកម្ពុជា។

ដូរលុយអស្ចារ្យ ជាការផ្តល់នូវអត្ថប្រយោជន៍ដ៏ច្រើនបំផុត មិនធ្លាប់មាននៅកម្ពុជា ដែលអតិថិជនអាចដូរ 1 ដុល្លារ បាន 100ដុល្លារ សម្រាប់ទូរស័ព្ទ និង លេងអ៊ីនធើណិតតាមចិត្ត ថែមទាំងទទួលបាន 30នាទី បន្ថែមរៀងរាល់ថ្ងៃ ជាមួយសុពលភាពកាន់តែយូររហូតដល់ 14ថ្ងៃ។

នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក អៀន វ៉ាតសុន មានប្រសាសន៍ថា “ការដាក់ឲ្យដំណើរការសេវានេះ បង្ហាញពីភាពឈានមុខគេ លើទីផ្សារ ដែលនាំមកនូវ ទាំងអត្ថប្រយោជន៍សម្រាប់អតិថិជន និងបច្ចេកទេសភ្ជាប់ទំនាក់ទំនងបានយ៉ាងឆាប់រហ័ស ជាមួយសេវាគ្របដណ្ដប់ពេញផ្ទៃប្រទេស។ យើងបានចំណាយពេលមួយឆ្នាំកន្លងទៅនេះ ដើម្បីដំឡើងបណ្ដាញសេវារបស់យើង ឲ្យកាន់តែធំទូលាយ និងមានល្បឿនលឿនបំផុត ដោយមានបំពាក់អង់តែនជាង 2750 បង្គោលទូទាំងប្រទេស។”

ដូរលុយអស្ចារ្យ ជាមួយបច្ចេកវិទ្យា Super 4G ថ្មី របស់ សែលកាត នឹងផ្តល់ជូនអតិថិជនទាំងអស់ ភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយបទពិសោធន៍សេវាទូរស័ព្ទ និងអ៊ីនធើណិតល្អផ្តាច់គេ។”

“ក្នុងនាមជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចលូតលាស់ យ៉ាងឆាប់រហ័សនៅអាស៊ី កម្ពុជាត្រូវដើរឲ្យទាន់ យុគសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើណិតសម្រាប់ប្រជាជនទាំងអស់។”

សែលកាត បានសហការជាមួយក្រុមហ៊ុន Nokia ដើម្បីបំពាក់ សេវាអ៊ីនធើណិត Super 4G ចំនួន 1500 កន្លែងបន្ថែមទៀត ដើម្បីពង្រីកសេវាគ្របដណ្តប់ គ្រប់បណ្ដា ខេត្ត ក្រុង សំខាន់ៗទូទាំងប្រទេសកម្ពុជា។ 

លោក Harald Preiss ប្រធានក្រុមហ៊ុន Nokia នៅតំបន់អាស៊ីខាងជើង បានថ្លែងថា “យើងពិតជា រីករាយយ៉ាងខ្លាំង ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ សែលកាត ក្នុងការពង្រីកសេវាអ៊ីនធើណិត Super 4G ក្នុងឱកាសខួបទី20ឆ្នាំ របស់ សែលកាត។”

“នេះជាការដំឡើងបណ្ដាញ 4G LTE ដំបូងបំផុតរបស់ Nokia នៅកម្ពុជា ដែលនឹងធ្វើឲ្យសេវា អ៊ីនធើណិត របស់ សែលកាត កាន់តែគ្របដណ្តប់ធំទូលាយ និងខ្លាំងជាងមុន។ គម្រោងនេះ នឹងផ្តល់បទពិសោធន៍ប្រើប្រាស់សេវាអ៊ីនធើណិត កាន់តែប្រសើរជាងមុន តាមរយៈការពង្រីក បណ្តាញអ៊ីនធើណិត ទៅគ្រប់ទីកន្លែង រួមទាំងតំបន់ដាច់ស្រយាល ដែលជួយឲ្យ ប្រជាជនកម្ពុជា អាចប្រើប្រាស់អ៊ីនធើណិត កាន់តែងាយស្រួល។

ការប្រកាសនេះធ្វើឡើង ស្របពេលជាមួយពិធីអបអរខួប 20ឆ្នាំ របស់ សែលកាត ដែលបានដំណើរការនៅកម្ពុជា ក្នុងនាម ក្រុមហ៊ុន ខេមជីអេសអឹម តាំងឆ្នាំ1997។

លោក វ៉ាតសុន បានគូសបញ្ជាក់ផងដែរថា “រយៈពេល 20 ឆ្នាំកន្លងមកនេះ ជាមួយសមិទ្ធផល និងភាពរីកចម្រើន របស់កម្ពុជា សែលកាត តែងតែនៅជាមួយប្រជាជនកម្ពុជា ដើម្បីគាំទ្រ និងលើកកម្ពស់ អាជីវកម្ម និងជីវភាព របស់ពួកគេ ដោយផ្តល់នូវការវិវឌ្ឈន៏នៃបច្ចេកវិទ្យាទំនើបថ្មីៗ” ។

ការប្រកាសក្នុងថ្ងៃនេះ គឺជាជំហានថ្មីមួយទៀត ក្នុងដំណើរឆ្ពោះទៅរកភាពរីកចម្រើននៃបច្ចេកវិទ្យា ឌីជីថល នាពេលអនាគត សម្រាប់សេដ្ឋកិច្ចជាតិ និងសង្គមជាតិ។

អំពីគម្រោងដូរលុយអស្ចារ្យ

សេវាដូរលុយអស្ចារ្យ អាចប្រើបានសម្រាប់គ្រប់អតិថិជនសែលកាតបង់ប្រាក់ជាមុន

● អតិថិជនអាចដូរលុយ 1 ដុល្លារ = 100 ដុល្លារ ដោយគ្រាន់តែចុច #168#100#

● ទឹកប្រាក់ 1ដុល្លារ នឹងត្រូវកាត់ពីសមតុល្យគណនីរបស់អតិថិជនដោយស្វ័យប្រវត្តិ

● ទឹកប្រាក់ 100 ដុល្លារ ដែលដូររួច អាចប្រើសម្រាប់ទូរស័ព្ទ ផ្ញើសារ និងអ៊ិនធើណិត

● ទទួលបាន 30នាទីបន្ថែមសម្រាប់ទូរស័ព្ទជារៀងរាល់ថ្ងៃ (ចំនួននាទីនៅសល់ មិនអាចប្រើនៅថ្ងៃបន្ទាប់បានទេ)

● សុពលភាព 14ថ្ងៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]