Act of Valor ភាពយន្តថ្មីដែលកំពុងចាក់ផ្សាយតាមរោងភាពយន្ត នៅសហរដ្ឋអាមេរិក មានឈុតថតនៅទីក្រុងភ្នំពេញ  ក្នុងឈុតនោះមានការផ្ទុះ និង កុមារ ៣០០ នាក់ចូលរួមក្នុងការថត ។ អ្នកបច្ចេកទេសថត Shane Hurlbu អះអាងថាទីកន្លែងថតក្នុងក្រុងភ្នំពេញពិតជាត្រូវចិត្តរបស់គាត់ គាត់មិនចាំបាច់រៀបចំច្រើន មុននឹងថត។

តួសម្ដែងក្នុង ភាពយន្តនេះ គឺកងកម្លាំងពិសេសសហរដ្ឋអាមេរិកហៅថា SEAL ពិតៗ ។ ក្នុងឆ្នាំ ២០១១ ក្រុម SEAL មួយកងបាន វាយប្រហារគេហដ្ឋាន និង សម្លាប់ Osama Bin Laden ។ ភាពយន្តនេះបង្ហាញពី កងកម្លាំង SEAL មួយក្រុម ចូលរួម ក្នុងបេសកកម្មពិសេសមួយ ដើម្បីស្វែងរក ភ្ញាក់ងារ CIA ដែលត្រូវបានចាប់ខ្លួន។ ដើម្បីសម្រេចបេសកកម្មនេះ កងកម្លាំងពិសេសនេះត្រូវ កម្ចាត់ប្រព័ន្ធភេវរកម្មដ៏ធំមួយ ដែលមានគម្រោងវាយប្រហារសហរដ្ឋអាមេរិក។ ទឹកប្រាក់ចំណាយក្នុងការថតភាពយន្តនេះគឺ ១២ លានដុល្លារសហរដ្ឋអាមេរិក។

សង្ឃឹមថា CINEPLEX នឹងយកភាពយន្តនេះមកបញ្ចាំងក្នុងពេលឆាប់ៗនេះ។

សូមមើលឈុតថតនៅក្រុងភ្នំពេញ ក្នុង វីដេអូខាងក្រោម៖

សូមមើល Trailer ភាពយន្តនេះខាងក្រោម៖

អត្ថបទដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]