ភ្នំពេញ៖ លោក ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ដែលមហាជនជាច្រើនស្គាល់ថា លោកជាបុគ្គលមួយរូប ដែលមានចិត្តល្អ មានចរិតសាមញ្ញ និងមិនចេះប្រកាន់វណ្ណៈ តូចទាបអ្វីច្រើន ដោយកាលពីលើកមុន លោកបានធ្វើឲ្យអ្នកមហាជនរាប់រយនាក់ ភាំងស្មារតីជាខ្លាំង ដោយលោកបានដើរចេញពីព្រលានយន្តហោះតែពីរនាក់ ប្រពន្ធយ៉ាងរំភើយ ដោយគ្មានអង្គរក្សការពារសូម្បីតែម្នាក់ ទាំងដែលជាធម្មតាអ្នកធំៗ តែងតែបណ្តើរអង្គរក្សមកជាប់ជានិច្ច។

ដោយឡែក ក្រឡេកមកពេលថ្មីនេះវិញ លោក ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី បានធ្វើឲ្យមហាជន កោតសរសើរលោកមិនដាច់ពីមាត់ ដោយសារតែសន្តានចិត្តរបស់លោក។ គួរឲ្យដឹងថា កាលពីព្រឹកមិញនេះ លោក ឯកឧត្តម ម៉ុង ឬទ្ធី បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងសារ ដ៏មានអត្ថន័យ និងគួរឲ្យកោតសរសើរ ដោយមានអត្ថន័យថា៖

«ម៉ោង៧ព្រឹកថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០១៧ធ្វើដំណើរតាមផ្លូវនៅទីជនបទឃើញសង់រោងការ នៅលើផ្លូវលំស្របពេលកំពង់តែហែជំនូនផង ឈប់ចងដៃ ១០០$មិនចាំបាច់ហៅទេ ។ »

ដែលទាំងនេះគឺជាសន្តានចិត្តដ៏ថ្លៃថ្លា និងគួរឲ្យស្ងប់ស្ងែងបំផុត របស់ លោក ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី៕ ចុះចំពោះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានចូលរួមជាចាស់ទុំ ក្នុងពិធីភ្ជាប់ពាក្យមួយ ដោយក្នុងនោះផងដែរ អ្វីដែលបានធ្វើឲ្យអ្នកគ្រប់គ្នាចាប់អារម្មណ៍នោះ គឺអាវរបស់លោកតែម្តង។ ថ្វីត្បិតតែលោក មានទ្រព្យសម្បត្តិ យ៉ាងណាក្តី ប៉ុន្តែលោកមិនដែលចោលអាវចាស់ ដែលមានអាយុកាលជិត៣០ឆ្នាំរបស់លោកឡើយ ដោយឃើញថាអាវនោះ នៅតែមានសភាពល្អប្រសើរ ហើយលោកក៏នៅតែបន្តពាក់វា។ ដោយហេតុនេះហើយ មានអ្នកលេងហ្វេសប៊ុកជាច្រើននាក់ ទប់ចិត្តមិនសរសើរលោកមិនបាន ហើយថែមទាំងគិតថា ប្រហែលជាអាវនោះ មានអត្ថន័យបង្កប់អ្វីម្យ៉ាង ទើបធ្វើឲ្យឯកឧត្តមបណ្ឌិត រក្សាទុកបានរាប់ឆ្នាំបែបនេះ។

ជាការពិតណាស់ ដោយក្នុងនោះ លោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះសារជាមួយនឹងរូបថតប៉ុន្មានសន្លឹក ដោយលោកបានរៀបរាប់ថា៖

«ចូលរួមក្នុងពិធី​ភ្ជាប់ពាក្យ​កូនលោក​សុខ​ ហូសម្បត្តិ​ ពេលចប់កម្មវិធី​រួច​ហើយ​ក្មេងៗ​សួខ្ញុំថា​ អាវអុំ​ដូចជា​ប្លែកខ្ញុំបាន​ឆ្លើយ​​ប្រាប់ថា​មិនមែន​ប្លែក​ទេក្មួយ​​គឺ​ចាស់តែម្តង​ វាមាន​អាយុ​២៨ឆ្នាំ​ហើយ​ បងកូន​កម្លោះមួយ​ឆ្នាំ​ឯណោះ​ នេះបានគេហៅថាពាក់​អាវមិនដែលឃើញ​ដោះ​មែន​ ។»  

រូបបច្ចុប្បន្ន
រូបថតកាលពីជាង២០ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]