ខេត្តកំពត ៖ បុរស​ម្នាក់​បន្ទាប់​ពី​ដេញ​វាយ​ប្រពន្ធ​កូន​រហូត​រត់​ចោលផ្ទះ​អស់ ស្រាប់តែ​យក​ខ្សែពួរ​ចងក​សម្លាប់​ខ្លួន​នៅ​ក្រោមផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​តា​ទេ​ន ឃុំ​សំរោង ស្រុក​បន្ទាយមាស ។

ជន​រង​គ្រោះ​ឈ្មោះ អូ ឆើត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​ថ្ងៃមុន ប្តី​របស់​គាត់​បាន​រករឿង​អ្នក​ផ្ទះ ដោយ​ដេញ​វាយ​ប្រពន្ធ និង​កូន រហូត​នាំ​គ្នា​រត់​ចេញពីផ្ទះ​អស់​ដោយសារ​តែ​ខ្លាច​ប្តី​ធ្វើបាប ស្រាប់តែ​នៅ​រសៀល​ថ្ងៃ​កើតហេតុ​ប្តី​របស់​គាត់​បាន​ចងក​ធ្វើ​អត្តឃាត​ស្លាប់​បាត់​តែ​ម្តង ។

ប្រភព​ពី​នគរបាល​ជំនាញ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​សព​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​បាន​យក​ខ្សែពួរ​ចងក​ធ្វើ​អត្តឃាត​មែន ព្រោះ​ជា​មនុស្ស​វិកលចរិត ។ បន្ទាប់​ពី​ពិនិត្យ​រួច​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

ព័ត៌មានស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖  យុវជនម្នាក់តូចចិត្ត​ឪពុកម្តាយស្តីបន្ទោស រឿនទៅរៀនចេះ​តែគេចសាលា​រហូត សម្រេចចិត្ត​ចង-ក បញ្ចប់ជីវិត នៅស្រុកក្រគរ

(ពោធិ៍សាត់)៖ យុវជនម្នាក់តូចចិត្តឪពុកម្តាយស្តីបន្ទោស រឿងទៅរៀនចេះតែគេចមិនចូល​សាលារហូត បានសម្រេចចិត្តបញ្ចប់ជីវិត ដោយចង-ក ជាមួយខ្សែគោជាប់នឹងធ្នឹម​បន្ទប់ទឹក​ក្រោមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹក​ក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន​ អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសដែលតូចចិត្តឪពុកម្តាយ​ស្តីបន្ទោស រឿងទៅរៀនចេះតែគេចមិនចូល​សាលារហូត មានឈ្មោះ លឹម សៀងលី ភេទប្រុស​ អាយុ១៦ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី១០ មានឪពុកឈ្មោះ រ៉ែម ណាត អាយុ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន មានម្តាយឈ្មោះ កៃ សុខ អាយុ៤៦ឆ្នាំ មុខរបរជាគ្រូបង្រៀន។

លោកអធិការបានបន្តថា «នៅរសៀលថ្ងៃទី២១ ជនរងគ្រោះបានមក​ដល់ផ្ទះ ពេលដាក់កាបូបចុះ ឪពុកម្តាយបានសួរថា ទើបតែមកពីណា យ៉ាងម៉េចបានមិន​ទៅរៀន រួចក៏ដើរចេញទៅបាត់»។ នេះបើតាមម្តាយជនរងគ្រោះបានឆ្លើយប្រាប់​សមត្ថកិច្ចទាំងទឹកភ្នែក ពេលប្រទះឃើញ​កូនរបស់គាត់ចង-​កសម្លាប់ខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យនៅនឹងកន្លែងកើតហេតុ រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជា​បានធ្វើអត្តឃាតខ្លួនឯង ជាមួយខ្សែគោជាប់​នឹងធ្នឹមបន្ទប់ទឹកក្រោមផ្ទះ ដោយសារតែឪពុកម្តាយស្តី​បន្ទោសរឿងទៅរៀនចេះតែគេចសាលា ពិតប្រាកដមែន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]