ភ្នំពេញ៖ កាលពីម្សិលមិញនេះ វីដេអូបទចម្រៀងថ្មីរបស់ អតីតបេក្ខនារីក្នុងកម្មវិធី Cambodian Idol រដូវកាលទី២ កញ្ញា ឈីន រតនៈ ដែលមានចំណងជើងថា «ចិត្តមនុស្សស្រី» ត្រូវបានបង្ហោះ MV Teaser នៅលើគេហទំព័រផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាសហើយ ។

យ៉ាងណាមិញ ស្របពេលបទចម្រៀងOriginal Songថ្មី «ចិត្តមនុស្សស្រី» របស់តារាស្រីរូបនេះ ទទួលបានការគាំទ្រ និងកោតសរសើរយ៉ាងច្រើន ដោយថានាងច្រៀងបទ ចម្រៀងនេះ បានយ៉ាងល្អនិងពិរោះគួរឲ្យសរសើរ ប៉ុន្តែក៏មានមតិអ្នកគាំទ្រជាច្រើនផ្សេងទៀត សម្តែងការមិនពេញចិត្តជាខ្លាំងចំពោះMV សម្តែងនៃចម្រៀងមួយនេះ។

ដោយក្នុងនោះ មានមតិអ្នកគាំទ្រជាច្រើន បានលើកឡើងថា បទចម្រៀងពិតជាពិរោះណាស់ ប៉ុន្តែបែរទៅជាចម្លងការសម្តែងកាយវិការចម្រៀងពីប្រទេសជិតខាងទៅវិញ ដោយបច្ចុប្បន្ន យើងដឹងហើយថា វិស័យសិល្បៈប្រទេសយើងកំពុង បោះជំហានទៅមុខជារឿយៗ និងព្យាយាមលុបបំបាត់ចោល រាល់ការចម្លងពីបរទេស ប៉ុន្តែមិនថាយ៉ាងណា ការដឹកនាំសម្តែងបទចម្រៀងនេះ បានធ្វើឲ្យមហានជនមានការខកចិត្តជាខ្លាំង៕

ដោយខាងក្រោមនេះ គឺជាការលើកឡើងរបស់អ្នកគាំទ្រ៖

ដូចនេះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូទាំងអស់គ្នា៖

ខាងក្រោមនេះជាបទថៃ សម្តែងដោយអ្នកនាង Jennie 

ចុះចំពោះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ព័ត៌មានគួរឲ្យចាប់ផ្សេងមួយទៀត កាលថ្មីៗនេះ តារាចម្រៀងរ៉េប និងជាអ្នកនិពន្ធវ័យក្មេង ងួន ចាន់ដេវីត ឬអាចហៅបានថា G-devith បានបញ្ចេញនូវបទចម្រៀងស្នាដៃនិពន្ធថ្មីរបស់ខ្លួនមួយទៀត ដែលជាចង្វាក់ភ្លេង ញាក់អង្រួនប្រាណចំណងជើងថា «Feeling Good»

យ៉ាងណាមិញ បទចម្រៀងថ្មី«Feeling Good»មួយបទនេះ នៅមិនទាន់បានចេញជាចម្រៀងពេញនៅឡើយនោះទេ ពោលគឺត្រឹមតែចេញជាឈុតឆាកខ្លីៗ ដើម្បីដាស់អារម្មណ៍ទស្សនិកជន ជាមុនសិនតែប៉ុណ្ណោះ ។ ប៉ុន្តែមិនថាយ៉ាងណា បើយោងតាមComment របស់ទស្សនិកជនដែលបានបញ្ចេញមតិនៅខាងក្រោមវីដេអូ យើងសង្កេតឃើញថា លោក G-devith ទទួលបានការពេញចិត្ត និងការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ ដោយលើកឡើងថា រាល់ចម្រៀងរបស់លោកទាំងអស់គឺពិតជាទាក់ទាញ និងពិរោះគួរឲ្យសរសើរមែនទែន៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈីន រតនៈ