ថៃ៖ ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ឈិន ឈឿន បច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសថៃ មិនបានចូលរួមពិធីមង្គលការ របស់មិត្តរួមជាតិ កីឡាករ ប្រាក់ មុន្នីឧត្តម នៅថ្ងៃនេះទេ ដោយសារមានភារកិច្ចជាមួយក្លិបក្រសួងការពារជាតិ ក្នុងការប្រកួតមិត្តភាពជាមួយក្រុមខ្លាំង Buriram United ល្ងាចនេះ។

អវត្តមានក្នុងថ្ងៃមង្គលការរបស់ ឧត្តម លើកនេះ ឈិន ឈឿន ក៏បានសម្តែងការសោកស្តាយផងដែរ ដោយកីឡាកររូបនេះ បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា «ថ្ងៃនេះជាថ្ងៃពិសេសរបស់ថ្ងៃមង្គលការរបស់ សំលាញ់ Prak Monyudom គ្នាពិតជាសោកស្ដាយខ្លាំងណាស់ ដែលមិនបានចូលរួម ពីព្រោះគ្នាជាប់ភារកិច្ចអោយក្លឹប ហើយគ្នាក៏ជូនពរអោយអាសំលាញ់ ថ្ងៃអាពាហ៍ពិពាហ៍ គ្រួសារថ្មីរបស់សំលាញ់ មានសុភមង្គល រកស៊ីមានបាន មានរឿងអ្វី ត្រូវចេះអត់អោន អធ្យាស្រ័យអោយទៅវិញ ទៅមក»

គួរបញ្ជាក់ផងដែរថា ទាំង ឈិន ឈឿន និងក្លិបក្រសួងការពារជាតិ បានហ្វឹកហាត់ និងត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីប្រកួតមិត្តភាពកម្តៅសាច់ដុំ ត្រៀមបើករដូវកាលថ្មី ជាមួយក្លិបកំពូលរបស់ថៃ Buriram United នាវេលាម៉ោង៦ ល្ងាចនេះ ៕ 

រូបភាព៖ Cam-Sports

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ភរិយារំភើបចិត្តមិនស្ទើរ បានស្វាមីដូច កីឡាករ ឈិន ឈឿន រៀបចំខួបកំណើតឲ្យ មើលទៅរ៉ូមែនទិកម្លឹងៗ

(ភ្នំពេញ)៖ ជារឿងធម្មតាទៅហើយសម្រាប់ចំណងស្នេហារបស់កីឡាករ ឈិន ឈឿន និងភរិយា ដែលតែងតែផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការច្រណែន និងទទួលបានការចាប់អារម្មណ៍។ លើសពីនេះទៀត ឈិន ឈឿន ក៏តែងតែធ្វើឲ្យភរិយាភ្ញាក់ផ្អើល និងរំភើប ជាក់ស្តែងដូចជាពិធីខួបកំណើតកាលពីថ្ងៃទី១៧ ខែមករា កន្លងទៅយ៉ាងដូច្នោះដែរ។

ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជា កីឡាករ ឈិន ឈឿន បានរៀបចំពិធីខួបកំណើតឲ្យភរិយា នៅក្នុងគេហដ្ឋានរបស់ខ្លួន ដែលមើលទៅសាមញ្ញាមែនពិត ប៉ុន្តែពោរពេញទៅដោយភាពរ៉ូមែនទិក ។

នៅក្នុងនោះយើងសង្កេតឃើញ ការតុបតែងបានយ៉ាងល្អឥតខ្ចោះនៅក្នុងបន្ទប់គេង ដោយមានចងព្យួរនូវប៉េងប៉ោង លាយឡំនឹងផ្កាកុលាប និងនំខួបកំណើត ដែល ឈិន ឈឿន បានរៀបចំឡើង ធ្វើឲ្យភរិយារបស់ខ្លួន រំភើបចិត្តមិនស្ទើរ។

មួយវិញទៀតក្នុងថ្ងៃខួបកំណើត ភរិយារបស់ ឈិន ឈឿន ដែលកំពុងមានផ្ទៃពោះ ក៏បានចេញសារ អរគុណទៅស្វាមីរបស់ខ្លួនផងដែរ ដែលបានរៀបចំខួបកំណើតឲ្យយ៉ាងរ៉ូមែនទិកបែបនេះ ខណៈ មានមហាជន និងអ្នកគាំទ្រជាច្រើន បានជូនពរឲ្យគូស្វាមីភរិយាមួយគូនេះ ជួបតែសុភមង្គល និងជាពិសេសកូននៅក្នុងផ្ទៃមានសុខភាពល្អផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]