(កំពត)៖ ព្រោះតែខឹងកូនរឿងដើរលេងច្រើន និយាយមិនស្តាប់ បានបង្ខំឲ្យបុរសជាឪពុកយកដំបង វាយកូនប្រុសខ្លួនឯងរហូតដល់ស្លាប់ យ៉ាងអាណោចអាធ័ម ស្ថិតនៅចំណុចផ្ទះជនល្មើសក្នុងភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ យ៉ាងណាក៏ដោយ ជនបង្កជាឪពុក ត្រូវបានកម្លាំងនគរបាលចាប់វាយខ្នោះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការប​ន្តទៀត។

មន្ត្រីនគរបាលជំនាញស្រុកអង្គរជ័យ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះថា ជនសង្ស័យជា ឪពុកដែលវាយសម្លាប់កូនប្រុស​ខ្លួនឯងកាល​ពីល្ងាចមិញនេះមានឈ្មោះ ខៀវ កី អាយុ៤៦ឆ្នាំ។ ចំណែកជនរងគ្រោះជាកូន ឈ្មោះ លៀស ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ។ ឪពុក និងកូនរស់នៅជាមួយគ្នា ក្នុងភូមិ-ឃុំ កើតហេតុខាងលើ។

ប្រជាពលរដ្ឋរស់នៅជិតខាងក្នុងភូមិ បានប្រាប់សមត្ថកិច្ចថា ឪពុកព្រោះតែខឹងកូននិយាយមិនស្តាប់ រឿងដើរលេងច្រើន ក៏ដាច់ចិត្តប្រើ អំពើហិង្សា វាយនឹងដំបងទៅលើកូនឯង ស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តងទៅ។

តាមសមត្ថកិច្ចនគរបាលជំនាញ ដែលបានចុះធ្វើកោសល្យវិច្ច័យ បានសន្និដ្ឋានបឋមថា ជនដៃដល់ជាឪពុក ពិតជាបានវាយកូននឹង ដំបង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ បាននឹងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមផ្លូវច្បាប់៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ព្រៃផ្សៃ​ណាស់ ! រុក​ប្រដាប់​ភេទ​រហូត​ឈាម

បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ បន្ទាប់​ពី​បុរស​រូប​នោះ​បាន​ធ្វើ​សកម្មភាព​យក​ម្រាមដៃ​រុកចូល​ប្រដាប់​ភេទ​ក្មេង​ស្រី​ម្នាក់​រហូត​មាន​ធ្លាក់ឈាម ប្រព្រឹត្ត​នៅ​ចំណុច​ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ។

លោក ប៉ា​ល់ ជឿន អធិការ​នគរបាល​ស្រុក​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ លឹ​ម ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកនេសាទ មាន​ទីលំនៅ​ភូមិ​ត្អូ​រលំ ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៦​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​អធិការ​នគរបាល​ស្រុក​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​លួច​ចូល​ទៅ​កន្លែងដេក​របស់​ក្មេង​ស្រី​រង​គ្រោះ​ហើយ​បាន​ធ្វើ​សកម្មភាព​យក​ម្រាមដៃ​រុក​ប្រដាប់​ភេទ​ក្មេង​ស្រី​រង​គ្រោះ​រហូត​មាន​មាន​ធ្លាក់ឈាម បន្ទាប់​មក​ជនសង្ស័យ​បាន​គេចខ្លួន​បាត់ ។ លុះ​ព្រឹក​ឡើង​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បានឃើញ​កូន​មាន​សភាព​ស្លេកស្លាំង និង​មាន​ធ្លាក់ឈាម​ទៀត​នោះ ក៏​បាន​សួរ​កូន​ទើប​ដឹង​ថា ឈ្មោះ លឹ​ម ភ័​ណ្ឌ ដែល​មក​ដេក​ស្នាក់​នៅ​ជិត​នោះ​ជា​អ្នក​ប្រព្រឹត្ត ទើប​ប្តឹង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ លឹ​ម ភ័​ណ្ឌ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ហើយ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់លែង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]