(ពោធិ៍សាត់)៖ យុវជនម្នាក់តូចចិត្តឪពុកម្តាយស្តីបន្ទោស រឿងទៅរៀនចេះតែគេចមិនចូល​សាលារហូត បានសម្រេចចិត្តបញ្ចប់ជីវិត ដោយចង-ក ជាមួយខ្សែគោជាប់នឹងធ្នឹម​បន្ទប់ទឹក​ក្រោមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹក​ក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន​ អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសដែលតូចចិត្តឪពុកម្តាយ​ស្តីបន្ទោស រឿងទៅរៀនចេះតែគេចមិនចូល​សាលារហូត មានឈ្មោះ លឹម សៀងលី ភេទប្រុស​ អាយុ១៦ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី១០ មានឪពុកឈ្មោះ រ៉ែម ណាត អាយុ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន មានម្តាយឈ្មោះ កៃ សុខ អាយុ៤៦ឆ្នាំ មុខរបរជាគ្រូបង្រៀន។

លោកអធិការបានបន្តថា «នៅរសៀលថ្ងៃទី២១ ជនរងគ្រោះបានមក​ដល់ផ្ទះ ពេលដាក់កាបូបចុះ ឪពុកម្តាយបានសួរថា ទើបតែមកពីណា យ៉ាងម៉េចបានមិន​ទៅរៀន រួចក៏ដើរចេញទៅបាត់»។ នេះបើតាមម្តាយជនរងគ្រោះបានឆ្លើយប្រាប់​សមត្ថកិច្ចទាំងទឹកភ្នែក ពេលប្រទះឃើញ​កូនរបស់គាត់ចង-​កសម្លាប់ខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យនៅនឹងកន្លែងកើតហេតុ រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជា​បានធ្វើអត្តឃាតខ្លួនឯង ជាមួយខ្សែគោជាប់​នឹងធ្នឹមបន្ទប់ទឹកក្រោមផ្ទះ ដោយសារតែឪពុកម្តាយស្តី​បន្ទោសរឿងទៅរៀនចេះតែគេចសាលា ពិតប្រាកដមែន។

បច្ចុប្បន្នសាកសព​ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់​ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ Fresh News

ព័ត៌មានស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖ ផឹកស៊ីទាស់សម្តីជា​មួយ បង​ប្អូនបន្តិច​សោះ ទៅចង-ក សម្លាប់ខ្លួន   

បុរសពីរនាក់បងប្អូនបង្កើតនាំគ្នាផឹកស៊ី ហើយបានទាស់សម្តីគ្នាបន្តិចបន្តួចសោះ សម្រេចចិត្តទៅចង-ក សម្លាប់ខ្លួន នឹងដើមពុទ្រាចម្ងាយពីផ្ទះ១៥០ម៉ែត្រ ហើយត្រូវបានគេប្រទះឃើញ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចក្រុមទី៧ ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។​

​បើតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃម្សិលមិញ ពួកគេទាំង២នាក់បានផឹកស៊ីជាមួយគ្នា រហូតដល់ទាស់សម្តីជជែកគ្នា​យ៉ាងខ្លាំងផ្អើល​អ្នកផ្ទះទាំងយប់ ហើយក៏នាំគ្នាឈប់ផឹកទៅដេករៀងខ្លួនបាត់ទៅ។ លុះព្រឹកឡើងស្រាប់តែក្រុមគ្រួសារដើរទៅ ស្រាប់តែប្រទះឃើញមនុស្សស្លាប់បាត់ទៅហើយ ក៏មានការ​ផ្អើលឆោឡោ រួចប្តឹងសមត្ថកិច្ចឲ្យមកត្រួតពិនិត្យ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានទទួលព័ត៌មាន បានចុះមកកន្លែងកើតហេតុភ្លាម ដើម្បីធ្វើកោសលវិច័យរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចង-ក សម្លាប់ខ្លួនឯងពិត​ប្រាកដមែន ដោយពុំមានករណី​ឃាតកម្ម​អ្វីឡើយ។ សមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ ​លាង ចន្ថា ហៅវ៉ិត ​អាយុ២១ឆ្នាំ មុខរបរជាងថតរូប​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]