(ឧត្តរមានជ័យ​)៖​ បុរសម្នាក់មានប្រពន្ធ និងកូន២នាក់​ បានសម្រេចចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង ​ដោយ​ចង-ក​នៅ​ក្នុងផ្ទះ​ ដោយមិនបាន​ដឹងអំពីមូលហេតុច្បាស់លាស់ និងមិនបាន​បង្សល់ទុកអ្វី សូម្បីពាក់បណ្តាំ​ចុងក្រោយ​។ ហេតុការណ៍​នេះបង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹក​ថ្ងៃទី​២២​ ខែ​មករា​ ឆ្នាំ​២០១៧​ នៅចំណុចភូមិថ្គូវ ឃុំផ្អាវ ស្រុកត្រពាំង​ប្រាសាទ​ ខេត្តឧត្តរមានជ័យ។

​សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ភាព វិត អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ​ មានប្រពន្ធ ឈ្មោះ ងួន ណយ អាយុ៣៦ឆ្នាំ មានកូន២នាក់រស់នៅជាមួយគ្នា។

តាមការបំភ្លឺពីប្រពន្ធ ជនរងគ្រោះបានទៅជួយបំរើភ្ញៀវក្នុងកម្មវិធីការអ្នកជិតខាង រហូតដល់យប់​ថ្ងៃទី២១​ ខែមករា​ ម្សិលមិញ ​ទើបត្រលប់មកវិញតែខ្លួនមិនដឹងថាប្ដី ចង-កសម្លាប់ខ្លួនឯងឡើយ លុះពេលព្រឹកកើតហេតុ ទើបដឹងថាប្ដីបានចងកសម្លាប់ខ្លួនបាត់ទៅហើយ។

ក្រោយពីសមត្ថកិច្ច​ធ្វើកោលស្យវិច័យ​ បានសន្និដ្ឋានថា​ សពរងគ្រោះពិតជាបានធ្វើ​អត្តឃាត​​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​ ហើយ​គ្មាន​ស្នាកស្នាម​​អ្វីពាក់ព័ន្ធ​ករណីឃាតកម្ម​ដែរ​។ បច្ចុប្បន្ន​នេះ សមត្ថកិច្ច​បានប្រគល់​សាកសព​​ជូន​គ្រួសារ​សព ដើម្បីយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភព៖ Fresh News

ព័ត៌មានស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖ សល់​៣​ខែ​ទៀត​ចូល​រោង តូចចិត្ត​ម្តាយ​ស្តីបន្ទោស​ដាច់​ចិត្ត​ចងក​សម្លាប់​ខ្លួន

បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​ នឹង​ច្រវាក់​ក្នុង​បន្ទប់​ជួល រហូត​ដល់​ហើម​ស្អុយ ទើប​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ កន្លងទៅ នៅ​ក្នុង​បន្ទប់​ជួល​លេខ​៩ ជាន់​ទី​១ ផ្ទះ​លេខ​១៣៤​អា ផ្លូវ​បេតុង ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។

បុរស​ដែល​ធ្វើ​អត្តឃាត​ឈ្មោះ ផា សូលី​ដា អាយុ​២៨​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​តេ​លា ផ្នែក​តេ​លា​ហ្គា​ស ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មាន​ទីលំនៅ​ភូមិ​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បុរស​ដែល​គិត​ខ្លី​មាន​គូ​ដណ្តឹង​ឈ្មោះ យន់ ដា​លី​ន ហៅ​យឿ​ន អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ​គ្នា ហើយ​គ្រោង​ចូល​រោងការ​នៅ​ខែមេសា​ខាង​មុខ​នេះ គឺ​សល់​តែ​៣​ខែ​ទៀត​ទេ ​បែរជា​ចង​សម្លាប់​ខ្លួន​ទៅ​វិញ​។ ទាក់ទិន​ការ​ធ្វើ​អត្តឃាត​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា ដោយសារ​តែ​តូចចិត្ត​ខ្លួនឯង ដែល​សុំ​ប្រាក់​ទៅ​លោះ​ទូរស័ព្ទ ម្តាយ​មិន​ឲ្យ ហើយ​ម្តាយ​បាន​ស្តីបន្ទោស ក៏​បាន​ចងក​សម្លាប់​ខ្លួន​តែ​ម្តង​។ នៅ​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​៧​យប់ បុរស​រូប​នោះ​បាន​ទៅ​សុំ​លុយ​ម្តាយបង្កើត​នៅ​ស្រុក ដើម្បី​យក​ទៅ​លោះ​ទូរស័ព្ទ​ ដែល​ខ្លួន​បាន​ដាក់បញ្ចាំ ហើយ​ម្តាយ​មិន​មាន ថែម​ទាំង​ស្តីបន្ទោស​ឱ្យ​បន្តិប​ន្តួច​។

បន្ទាប់​ពី​ទៅ​យក​ប្រាក់ ម្តាយ​មិន​ឲ្យ​ក៏​ត្រលប់​មក​ផ្ទះ​ជួល​វិញ ហើយ​បាន​យក​ច្រវាក់​ដែក​ប្រវែង​២​ម៉ែត្រ​ដាក់​ចូល​ក្នុង​ហោ​ប៉ោ​ខោ រត់​ចេញពីផ្ទះ ប្រាប់​គូ​ដណ្តឹង​ថា ទៅ​មើល​ក្មួយ​នៅ​ពេទ្យ​ក៏​បាន​បាត់​ដំណឹង​រហូត ស្រាប់តែ​នៅ​វេលា​ម៉ោង​ ប្រមាណ​១១​ព្រឹក មាន​អ្នក​ជួល​ផ្ទះ​ក្បែរ​គ្នា​ធុំក្លិន ក៏​បាន​នាំ​គ្នា​ដើរ​រក​ឃើញ​ សព​បុរស​នោះ​ហើម​ស្អុយ ចងក​សម្លាប់​ខ្លួន​នៅ​បន្ទប់​ទំនេរ​ជាន់​ទី​១​។

បន្ទាប់​ពី​ភ្ញាក់ផ្អើល នគរបាល​បាន​ចុះ​ពិនិត្យ​សព​បញ្ជាក់​ថា បុរស​នោះ​ចងក​សម្លាប់​ខ្លួនឯង ហើយ​នៅ​ក្នុង​កាបូប និង​ក្នុង​បន្ទប់​ក៏​មាន​សម្ភារ​ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ​៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]