ភ្នំពេញ៖ ពេលវេលាដែលទន្ទឹងរង់ចាំបានមកដល់ហើយ ទីបំផុតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ប្រាក់ មុន្នីឧត្តម ដឹកដៃភរិយា អ្នកនាង ប្រាក់ ស្រីរ័ត្ន ចូលរោងការថ្ងៃនេះហើយ ។

សម្រាប់ពិធីមង្គលការអ្នកទាំងពីរ ត្រូវបានរៀបចំឡើងនៅក្នុងអគារកោះពេជ្រ ព្រឹកនេះ ដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួម ក្នុងនោះគេក៏សង្កេតឃើញវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក ជំទាវ ហ៊ុន ម៉ាណា និងម្ចាស់មេដាយមាសកីឡាជាតិ កីឡាការិនី ហែមថុន វិទីនី ផងដែរ ។

ទន្ទឹមនឹងថ្ងៃពិសេសនេះដែរ អ្នកទាំងពីរក៏ទទួលបានសារជូនពរ និងអបសារទរពីសំណាក់អ្នកគាំទ្រជាច្រើននាក់ទៀតផង៕

តោះទស្សនារូបភាពមួយចំនួន ក្នុងពិធីមង្គលការរបស់កីឡាករ ប្រាក់ មុន្នីឧត្តម ព្រឹកនេះ៖  

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា៖ ប្រាក់ មុន្នីឧត្តម និងអនាគតភរិយា ជិតដល់ថ្ងៃរៀបការ បង្ហោះរូបថតសុទ្ធតែស្វីតៗតែម្តង

ចំណងស្នេហ៍របស់កីឡាករបាល់ទាត់ប្រចាំក្រុមជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និងកញ្ញា ប្រាក់ ស្រីរ័ត្ន ដែលជាគូដណ្តឹង បានឆ្លងកាត់មួយដំណាក់កាលទៀតហើយ គឺពិធីរៀបអាពិពាហ៍ពិពាហ៍ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧

អ្នកទាំងពីរ កាន់តែផ្អែមល្ហែមជាមួយគ្នាថែមទៀត ដោយតែងតែបង្ហោះរូបថតស្វីតៗជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រគ្រប់ៗរូបនាំគ្នាសរសើរមិនដាច់ពីមាត់ ហើយថែមទាំងទទួលបានសារជូនពរជាច្រើនទៀតផង។

ទាក់ទងនឹងរូបថត ស្អាតៗ និងផ្អែមល្ហែមទាំងនេះ គួររំលឹកផងដែរថា ឧត្តម និងគូដណ្តឹង ក៏ធ្លាប់ទទួលបានការគាំទ្រ និងស្ញើចសរសើរពីមហាជនមួយលើកហើយដែរ ដែលកាលនោះអ្នកទាំងពីរបានគ្រងឈុតប្រពៃណីខ្មែរ ថត Pre Wedding នៅសម្អាងការមួយកន្លែង ដើម្បីត្រៀមសម្រាប់ពិធីមង្គលការ។

យ៉ាងណាមិញ ចំពោះពិធីមង្គលការនេះ  បានធ្វើឲ្យ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិរូបនេះ ខកខានមិនបានចូលរួមឲ្យក្រុមជម្រើសជាតិ ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមអារ៉ាបីសាអូឌីត នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ មុន្នីឧត្តម ក៏បានចេញសារសោកស្តាយ និងសុំទោសទៅកាន់អ្នកគាំទ្រផងដែរ សម្រាប់អវត្តមានរបស់ខ្លួនក្នុងក្រុមជម្រើសជាតិ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]