ចិន៖ វាពិតជារឿងដ៏គួរឲ្យអាម៉ាស់ខ្លាំងណាស់ បន្ទាប់នារីវ័យក្មេងជនជាតិចិនម្នាក់ ត្រូវបានជំពប់ជើងដួលចូលក្នុងអាងទឹក កណ្តាលផ្សារទំនើប ដោយសារជក់ចុចទូរស័ព្ទ មិនប្រុងប្រយ័ត្នមើលមុខក្រោយ ឲ្យបានច្បាស់លាស់។ នេះបើយោងតាម ប្រភពសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី២០ មករា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យហួសចិត្ត និងអស់សំណើចនេះ បានកើតឡើងនៅក្នុងទីតាំង កណ្តាលផ្សារទំនើបមួយកន្លែង ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ខណៈនារីរងគ្រោះ មិនស្គាល់អត្តសញ្ញាណខាងលើនេះ ត្រូវបានថតជាប់ដោយកាម៉េរាសុវត្ថិភាព ក្នុងផ្សារទំនើប បង្ហាញនូវទិដ្ឋភាពយ៉ាងច្បាស់ ពីសកម្មភាពដ៏គួរឲ្យអាម៉ាស់របស់នាង។

ក្នុងនោះគេឃើញថា ដំបូងឡើយ នារីរងគ្រោះ បានដើរយ៉ាងលឿនចូលក្នុងផ្សារទំនើប ដោយគិតតែរវល់ឈ្ងោក ចុចទូរស័ព្ទរបស់នាងមិនដាក់ភ្នែក ក៏ជ្រុលទៅបុកនឹងអាងទឹក ដែលគេបានរៀបចំធ្វើលំអរ នៅក្នុងកណ្តាលផ្សារទំនើប បណ្តាលឲ្យនាងច្រឡោតដាំដូង ដួលចូលក្នុងនោះតែម្តង។ ក្រោយមកគេឃើញថា ភ្លាមៗនោះដែរ នារីគ្រោះក៏បានព្យាយាមងើបឡើង ដោយប្រវាប្រវា រើសយករបស់របររបស់នាង រួចឡើងដើរចេញ ទាំងសភាសើមផងដែរ។

ទោះបីជាយ៉ាងណាក្តី នេះក៏ជាសារមួយ សម្រាប់អ្នករាល់គ្នា ឲ្យមានយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែម គួរគប្បីកុំប្រើប្រាស់ ទូរស័ព្ទក្នុងទីសាធារណៈ ចៀសវាងកើតរឿងគ្រោះចៃដន្យណាមួយកើតឡើង ដោយយថាហេតុ ដូចករណីនារីរងគ្រោះខាងលើនេះផងដែរ ៕

តោះចង់ដឹងថាយ៉ាងណានោះ ទស្សនាវីដេអូឃ្លីបខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ ដេលីម៉ែល

ដោយឡែកក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

មិនទាន់បានប៉ុន្មានផង! Minzy និង ParkBom ត្រូវបានគេលុបឈ្មោះចេញពីក្រុម 2NE1នៅក្នុង...

កូរ៉េខាងត្បូង៖ ក្រុមចម្រៀងស្រី 2NE1ត្រូវបានរំសាយជាផ្លូវការកាលពីថ្ងៃទី ២៥ វិច្ឆិកា ២០១៦ កន្លងទៅ ដោយសារតែ សមាជិកក្រុមនាង Minzy បានចាកចេញពីក្រុម និង ParkBom មិនបានចុះកុងត្រាបន្តជាមួយផលិតកម្ម ព្រោះតែនាងមានបញ្ហាសុខភាព។

យ៉ាងណាមិញ ក្នុងពេលថ្មីៗនេះ គេហទំព័រ Naver របស់កូរ៉េខាងត្បូង(គេហទំព័រស្វែងរក ដែលមានលក្ខណៈដូច Google) បានធ្វើការលុបឈ្មោះរបស់ Minzy និង ParkBom ចោលពីប្រវត្តិរូបសង្ខេបរបស់ក្រុម2NE1ហើយ។ ដោយកាលពីមុន នៅពេលដែលលោកអ្នកធ្វើការស្វែករកព័ត៌មានរបស់ ក្រុមចម្រៀង 2NE1 នោះវា នឹងបង្ហាញពីបញ្ជីរាយនាមសមាជិកក្រុមដែលមានគ្នា ៤នាក់ ខណៈដែលពេលបច្ចុប្បន្ន គេហទំព័រស្វែងរកនេះ បង្ហាញតែសមាជិកក្រុម ២នាក់ប៉ុណ្ណោះ ដែលជាសមាជិកសេសសល់សម្រាប់ក្រុមមួយនេះ។

គួរបញ្ជាក់ផងដែរថា នៅពេលនេះ គេហទំព័រស្វែងរក Naver របស់កូរ៉េខាងត្បូង ធ្វើការបង្ហាញតែ សមាជិកក្រុម ២នាក់ប៉ុណ្ណោះដែលមាននៅក្នុងក្រុមចម្រៀងនារី 2NE1 គឺ CL ដែលនាងមានតួនាទីជាប្រធានក្រុម អ្នករ៉េប និងច្រៀងប្រចាំក្រុម និង Sandara មានតួនាទីជាអ្នកច្រៀងប្រចាំក្រុម។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]